kalib9

គុណសម្បត្តិនៃការបង្ហាញដល់គ្រប់គ្នាដឹងថា អ្នកមានប្រពន្ធហើយ

គុណសម្បត្តិនៃការបង្ហាញដល់គ្រប់គ្នាដឹងថា អ្នកមានប្រពន្ធហើយ

បុរសមួយចំនួនតែងគិតថា ការដែលប្រាប់គេឯងថាខ្លួនមានប្រពន្ធ គឺពិបាកនឹងទាក់ទងអ្នកនេះ ទាក់ទងអ្នកនោះ ឬខ្លាចថាខ្មាសគេ ការដែលមានប្រពន្ធមិនស្អាត ឬមិនចុះសម្រុងក្នុងចំណោមមិត្តភក្តិ ឬអ្នកដទៃ។ ប៉ុន្តែគេភ្លេចគិតថា ការដែលឱ្យអ្នកផ្សេងដឹងថាខ្លួនមានប្រពន្ធ គឺមានគុណប្រយោជន៍ច្រើនណាស់។

១. មានមុខមាត់ក្នុងសង្គម
ការមានប្រពន្ធ មិនមែនអន់ ឬថោកទាបទេ ផ្ទុយទៅវិញ អ្នកផ្សេងគេនឹងគិតថា យើងជាមនុស្សប្រុសដែលសំណាង ដែលមានប្រពន្ធ មានអ្នកយក ​សំខាន់ គឺមានអ្នកចាំមើលថែ បារម្ភប្រៀបដូចម្ដាយយើងអ៊ីចឹង។

29468193_1058986507572546_6689386609117974003_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. មានអារម្មណ៍ថាមិនឯកា
គ្មានអ្នកណាចាំខ្វល់ ចាំនឹក បារម្ភពីយើងដូចប្រពន្ធយើងឡើយ ហើយនាងក៏ជានារីតែម្នាក់ បន្ទាប់ពីម្ដាយយើង ដែលចាំទំនុកបម្រុង និងរៀបចំគ្រប់យ៉ាងឱ្យយើង។

49204379_1276706639133864_8626649458504892416_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ពេលចូលរួមក្នុងកម្មវិធីផ្សេងៗ
ការមានប្រពន្ធសម្រាប់បណ្ដើរចូលរួមក្នុងកម្មវិធីផ្សេងៗ វានឹងធ្វើឱ្យយើងមានគ្នានិយាយ ឬជជែកក្នុងពេលដែលមនុស្សជុំវិញខ្លួន គេជាប់មាត់ចចារ ឬសួរសុខទុក្ខគ្នា យ៉ាងហោចណាស់ យើងក៏មិនចាំបាច់ត្រូវទៅមើលមុខគេភ្លឹសៗ ធ្វើដូចមនុស្សមិនគ្រប់ទឹក ព្រោះតែទៅម្នាក់ឯងនោះដែរ។

50876712_2050075661778832_918771200572784640_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. មិនពិបាកឆ្លើយសំណួរអត់សុជីវធម៌របស់អ្នកខ្លះ
មនុស្សមួយចំនួនសួរមិនសូវចេះគិតទេ ពេលឃើញយើងមិនទាន់រៀបការ មិនទាន់មានប្រពន្ធ សួរនោះសួរ សួរទាក់ទាញកំណាប់ដៃណាស់​ សួរដដែលៗ ចឹងហើយ ការៗ មានប្រពន្ធឱ្យគេឯងបានដឹងទៅ ទើបមិនឈឺក្បាលនឹងសំណួរអ្នកក្បែរខ្លួន។

ក្នុងស្រុកសូមរក្សាសិទ្ធ

55575526_1338324726305388_8068520919405953024_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...