kalib9

ស្រ្តីមានផ្ទៃពោះម្នាក់បានផ្តល់កំណើតដល់ទារកដោយជាប់នៅក្នុងថង់ទឹកភ្លោះដ៏ដែរ !

ស្រ្តីមានផ្ទៃពោះម្នាក់បានសម្រាលកូនង៉ែតរបស់នាងទៅក្នុងឡានរបស់នាងហើយទារកនោះក៏នៅស្ងៀមក្នុងថង់ទឹកភ្លោះរបស់នាងផងដែរ ។ ទារកនោះជាកូនប្រុសនាងបានដាក់ឈ្មោះថា Ean Jamal ជាកូនដែលកើតមិនគ្រប់ខែ ដែលមានអាយុក្នុងផ្ទៃពោះត្រឹមតែ 29 សប្តាហ៍តែប៉ុណ្ណោះ ។ រូបថតដ៏រន្ធត់មួយនេះបានបង្ហាញថាម្តាយកំពុងកាន់កូនប្រុសរបស់នាងដោយល្មមៗនៅក្នុងឡានរបស់នាង ។

ថង់ទឹកភ្លោះនោះពោរពេញដោយសារធាតុរាវដែលមានតួនាទីការពារទារកពីការរងរបួសផ្សេងៗ  ហើយវាក៏ផ្តល់ឱ្យទារកនូវសារធាតុដើម្បីដកដង្ហើមផងដែរ ។ នៅពេលស្រ្តីៗបង្កើតកូនពួកគេតែងតែបែកទឹកភ្លោះហូរទឹករំអិលចេញពីទ្វារមាសរបស់ពួកគេចេញមក ប៉ុន្តែសំរាប់ស្រ្តីម្នាក់វិញ បានបង្កើតកូនរបស់នាងទាំងថង់ទឹកភ្លោះចេញមកវិញ ។

ស្រ្តីនេះឈ្មោះ Raelin Scurry រស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិច ដែលនាងមិនបានរំពឹងថានឹងផ្តល់កំណើតកូនមិនទាន់គ្រប់ខែបែបនេះទេ ។

នៅពេលនោះនាងមានអារម្មណ៍ថាកំលាំងរបស់នាងបានចុះខ្សោយ ដោយសារតែការកន្ត្រាក់មាត់ស្បូន ហើយមានការឈឺចាប់ក្នុងផ្ទៃពោះរបស់នាង ។

នាងបាននិយាយថានាងមិនព្រួយបារម្ភអំពីការឈឺចាប់នោះទេ ព្រោះការកន្ត្រាក់នេះជាធម្មតាកើតឡើងពាក់កណ្តាលអំឡុងពេលមានផ្ទៃពោះ ។ យ៉ាងណាមិញនាងបានប្រាប់យើងទៀតថា បន្ទាប់ពី 45 នាទីនៃការបន្តកន្ត្រាក់នេះ វានៅតែមិនឈប់ទៀត គាត់ក៏បានសំរេចចិត្តទៅមន្ទីរពេទ្យ ។

នៅពេលដែលកំពុងតែធ្វើដំណើរទៅមន្ទីពេទ្យ ខ្ញុំបានទូរស័ព្ទទៅ 911 ព្រោះខ្ញុំខ្លាចខ្លាំងណាស់ ហើយខ្ញុំបានស្រែកខ្លាំងៗជាមួយនឹងការកន្ត្រាក់ម្តងៗ  ដូច្នេះខ្ញុំបានប្រគល់ទូរស័ព្ទទៅឱ្យប្តីរបស់ខ្ញុំ ។

“ខ្ញុំបានស្រាតខោរបស់ខ្ញុំចេញពីព្រោះខ្ញុំមានអារម្មណ៍ថាកូនរបស់ខ្ញុំកំពុងតែធ្លាក់ចុះមកក្រោមហើយ ។ ខ្ញុំបានរុញពោះខ្ញុំចុះក្រោម ហើយអព្ភូតហេតុដ៏អស្ចារ្យរបស់ខ្ញុំបានកើតឡើង ។ នៅពេលខ្ញុំមើលទៅចុះក្រោម ខ្ញុំបានដឹងថាកូនខ្ញុំកើតមកជាប់នៅក្នុងថង់ទឹកភ្លោះ ។

កូនប្រុសដ៏គួរឱ្យស្រលាញ់ខ្ញុំនេះ មានទម្ងន់រហូតទៅដល់ 10 គីឡូក្រាម ។ កំណើតបែបនេះត្រូវបានគេនិយាយថាគឺជារឿងដ៏កម្រណាស់ ។

តើអ្នកគិតថាទារកនិងម្តាយនេះពិតជាមានសំណាងឬទេ ? ប្រាប់ពីមតិយោបល់អ្នកនៅខាងក្រោមនេះ ។ សូមអរគុណ !

កែសំរួលដោយ kalib9

ប្រភព ​goodtimes

 

Loading...