kalib9

ក្មេងស្រីតូចម្នាក់រៀនយកជើងមកបញ្ចុកបាយខ្លួនឯងដំបូង ដោយនាងពិការដៃទាំងសងខាង !

មនុស្សគ្រប់ៗគ្នាកើតមកតែងតែមានលក្ខណ: “ពិសេស”រឿងៗខ្លួន ។ អ្នកអាចប្រើពាក្យនេះតាមដែលអ្នកចង់បានហើយសម្រាប់លក្ខណ: “ពិសេស” មួយចំនួនមានន័យថាវាអស្ចារ្យ, ហើយខ្លះទៀតមានន័យថាវា ពិសេស ។

ហើយក្មេងស្រីតូចនេះក៏មានភាពពិសេសផ្សេងទៀតរបស់នាងផងដែរ ទោះបីជានាងគ្មានដៃក៏ដោយ ។

សូមកុំមើលងាយនាងទោះបីជានាងពិការក៏ដោយ សូមឲ្យកំលាំងចិត្តដល់នាងផង ។

ក្មេងតូចនេះមានឈ្មោះថា Vasilina Knutzen នាងកើតមកដោយពិការដៃទាំងសងខាង ។ ឪពុកម្តាយរបស់នាងតែងតែលើកទឹកចិត្តនាងដើម្បីក្លាយជាមនុស្សដែលមានឯករាជ្យភាពផ្ទាល់ខ្លួន ។ សម្រាប់នាងវាគ្រាន់តែជារឿងធម្មតានៅឡើយនោះទេ ព្រោះនាងនៅក្មេងពេក ចឹងហើយនាងគិតថាខ្លួននាងធម្មតាដូចគេដូចឯងដែរ ។ នាងបានរៀនពីរបៀបបញ្ចុកបាយខ្លួនឯងដោយប្រើជើងរបស់នាង ។

ឪពុកម្តាយរបស់នាងមិនជឿជាក់ថាកូនតូចរបស់ពួកគេអាចបញ្ចុកអាហារដោយខ្លួនឯងបាននោះទេ។ ពួកគេមានការព្រួយបារម្ភអំពីរឿងនេះ ប៉ុន្តែក្មេងស្រីដ៏ស្រស់ស្អាតនេះមានសំណាងគ្រប់គ្រាន់ដើម្បីមានម្តាយឪពុកតែងតែទុកចិត្តនិងលើកទឹកចិត្តនាងជានិច្ច ។

ម្តាយរបស់នាងមានមោទនភាពនិងសប្បាយរីករាយខ្លាំងហើយបានថតរូបភាពជោគជ័យរបស់កូនស្រីតូចរបស់នាង ពីការលើកទឹកចិត្តពីម្តាយឪពុកដើម្បីលើកទឹកចិត្តនិងទុកចិត្តចំពោះសមត្ថភាពរបស់កូន ៗខ្លួនឯង ។ 

កែសំរួលដោយ kalib9

ប្រភព goodtimes

 

Loading...