kalib9

តើអ្នកធ្លាប់ដឹងទេថាបន្លែនិងផ្លែឈើទាំងអស់នេះមានរូបរាងដើមរបស់វាយ៉ាងណាទៅ? ស្ទើតែមិនជឿថាពួកវាមានរូបរាងបែបនេះ

វាមិនមែនជារឿងអាថ៌កំបាំងមួយទេដែលបន្លែនិងផ្លែឈើនាពេលបច្ចុប្បន្ននេះមើលទៅខុសប្លែកពីផ្លែឈើឥឡូវនេះ។ មនុស្សជាតិបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសំខាន់ដើម្បីកែលម្អរសជាតិនិងរូបរាងរបស់ពួកគេ។ នៅក្នុងអត្ថបទនេះអ្នកនឹងឃើញពីចេក, ផ្លែត្រសក់និងផ្លែឈើនិងបន្លែដទៃទៀតការពីវាកើតដំបូង។

១. ផ្លែឪឡឹក

ការគូរគំនូរនៅសតវត្សរ៍ទី ១៧ នេះដោយលោក Giovanni Stanchi បង្ហាញពីប្រភេទឪឡឹកដែលគ្មាននរណាម្នាក់នៅក្នុងសម័យទំនើបនេះបានឃើញ។ ដោយសារតែការបង្កាត់ពូជអ្នកវិទ្យាសាស្ត្របានកែប្រែឪឡឹកតូចៗដែលមានផ្ទៃពណ៌សទៅជាពណ៌ក្រហមធំជាងដែលយើងដឹងសព្វថ្ងៃ។

២. ចេក

ប្រជាពលរដ្ឋប៉ាពួញូហ្គីណេនិងអាស៊ីអាគ្នេយ៍បានរីករាយជាមួយរសជាតិនៃចេកចាប់តាំងពី១០០០០ ឆ្នាំមកហើយ។ ទោះជាយ៉ាងណាក៏ដោយចេកត្រូវបានដាំក្នុងស្រុកត្រឹមតែ ៧០០០ឆ្នាំមុន។ ប៉ុន្តែរូបរាងនិងរសជាតិរបស់វាគឺមានភាពខុសគ្នាខ្លាំងណាស់ពីសម័យទំនើប។ ចេកសម័យទំនើបគឺជាកូនកាត់នៃ Musa acuminata និង Musa balbisiana ប៉ុន្តែរសជាតិនិងរូបរាងរបស់ពួកគេត្រូវបានគេធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង។

៣. ទ្របវែង

ផ្លែទ្របវែងនេះបានដាំនៅប្រទេសចិន ហើយវាមានភាពខុសប្លែកខ្លាំងពីទ្របវែងនាពេលបច្ចុប្ប។ វាមានបន្លា តូច ហើយវាក៏មានពណ៌ខុសពីឥឡូវ ដែលវាមានពណ៌លៀងទុំ។  វាគឺជាបន្លែមួយប្រភេទដែលឆ្ងាញ់និងជាទីពេញចិត្តរបស់មនុស្សជាច្រើន។

៤. ផ្លែប៉េស

ផ្លែប្រភេទនេះមានភាពខុសពីកាលពីមុន។ ពួកវាមានរូបរាងស្រដៀងផ្លែឈើរី តែវាធំជាង។ ផ្លែឈើមួយនេះបានកើតឡើងនៅប្រទេសចិន តាំងពី ៤០០០ ឆ្នាំមុន​​គ្រិស្ដ។ ហើយសព្វថ្ងៃនេះផ្លែឈើនេះបានផ្លាស់ប្ដូរទាំងរូបរាងនិងរសជាតិ។

៥.  ផ្លែត្រសក់

ផ្លែត្រសក់កាលពីបុរាណមានបន្លាហើយផ្លែរបស់វាមិនធំនោះទេ ហើយវាសុទ្ធតែគ្រាប់។  ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺវាមានជាតិពុល។ ពួកវាត្រូវបានដាំដុះដើម្បីប្រើសម្រាប់គោលបំណងព្យាបាលជំងឺ។ ក្នុងនាមជាអាហារមួយត្រសក់ត្រូវបានគេប្រើជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាជាង ៦០០០ ឆ្នាំមុន។

៦. ផ្លែប៊ឺរ

ផ្លែប៊ឺរក៏មានការខុសគ្នាច្រើនដែរ​ កាលពីមុនវាពិតជាតូចខ្លាំងណាស់ហើយសាច់របស់វាពិតជាស្ដើងខ្លាំងណាស់។ ដែលវាត្រូវបានដាំក្នុងឆ្នាំ ១៥៥៣។ ហើយវាក៏ត្រូវបានគេចាត់ទុកថាជាឱសថមួយផងដែរ។

៧. ប៉េងបោះ

ប៉េងប៉ោះដំបូងមើលទៅដូចជាផ្លែតូចនិងផ្លែប៊ែរីខ្មៅផងដែរ។ ពួកគេមានដើមកំណើតមកពីអាមេរិកខាងត្បូង។ ខណៈពេលដែលនៅក្នុងទ្វីបអឺរ៉ុបពួកគេត្រូវបានគេជឿថាមានជាតិពុលនិងត្រូវបានគេដាំដុះដូចជារុក្ខជាតិឈើដើម្បីលម្អសម្រាប់តែរយៈពេលយូរ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...