kalib9

បាត់ចិញ្ចៀនភ្ជាប់ពាក្យរយៈពេល ១៣ឆ្នាំ ពេលរកឃើញវិញហួសចិត្ត!!!

អស់រយៈពេល ១៣ឆ្នាំមកហើយ លោកយាយ ម៉ារីហ្គ្រីន បានបាត់ចិញ្ចៀនភ្ជាប់ពាក្យ តែឥឡូវនេះវាត្រូវបានគេរកឃើញជាប់នៅលើ មើមការ៉ុតទៅវិញ។

 

ស្ត្រីអាយុ ៨៤ឆ្នាំរូបនេះគិតថានាងនឹងមិនបានឃើញចិញ្ចៀននោះម្តងទៀតទេ នៅពេលនាងបាត់វាកាលពីឆ្២០០៤ នៅពេលដែលលោកយាយធ្វើសួន។

 

 

នាងមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះអ្វីដែលស្វាមីរបស់នាង គឺលោក Norman អាចនិយាយបានថានាងបានប្តូរវា ដោយគ្មានប្រាប់គាត់។

 

 

ប៉ុន្តែនៅសប្តាហ៍នេះ ម៉ារីហ្គ្រីន មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញចិញ្ចៀនដែលជាប់នឹងការ៉ុតមួយ នៅជុំវិញកសិដ្ឋានគ្រួសារមួយ នៅអាម៉ាណា ជាភូមិមួយ នៅអាល់ប៊ើរតា ប្រទេសកាណាដា។

 

 

បន្ទាប់ពីបានរកឃើញគ្រឿងអលង្ការរបស់គាត់វិញ បាននិយាយថា “វាហាក់ដូចជាមិនពិតទេ។ ខ្ញុំស្គាល់វាភ្លាមៗ។”

នាងបានទទួលចិញ្ចៀននេះតាំងពីឆ្១៩៥១ ពោលគឺមួយឆ្នាំមុនពេលនាងរៀបការជាមួយស្វាមី។

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

ប្រភព៖ mirror

Loading...