kalib9

ខ្ញុំបានដើរចេញពីសម្ពាធដ៏តានតឹងមួយនេះរួចហើយ!!!

អរគុណអត្ថបទដ៏មានន័យ និងជាមេរៀនជីវិតដ៏ល្អមួយនេះ

ខ្ញុំបានដើរចេញពីសម្ពាធដ៏តានតឹងមួយនេះរួចហើយ

៤ឆ្នាំ ដែលខ្ញុំទ្រាំជាមួយនឹងភាពសោកសៅច្រើន ជាងរីករាយ។

ទោះជាការចាកចេញមួយនេះ ធ្វើឱ្យខ្ញុំឈឺចាប់រកអ្វីមកប្រៀបផ្ទឹមពុំបានពិតមែន តែខ្ញុំសង្ឃឹមថា ការចាកចេញពីភាពតានតឹងមួយនេះ អាចបណ្តាលឱ្យខ្ញុំបានធូរស្រាលអារម្មណ៍ បេះដូង ស្រស់ថ្លាឡើងវិញ និង បានជួបមនុស្សដែលគេមើលឃើញតម្លៃ នៃភាពស្មោះត្រង់របស់ខ្ញុំ។

តែទោះជាយ៉ាងណា​​ ខ្ញុំនៅតែជូនពរបងរាល់ពេលដែលខ្ញុំនឹកឃើញអនុស្សាវរីយ៍ល្អៗនៃយើងទាំងពីរ ។ ជូនពរបងជោគជ័យគ្រប់ភារកិច្ច ជួបមនុស្សស្រីដែលល្អ អាចមើលថែបងជំនួសអូនបាន ស្រឡាញ់បងខ្លាំងដូចអូនស្រឡាញ់បង ។

រាល់ការឈឺចាប់អូនបានត្រឹមបញ្ចេញតាមខមិន មិនហ៊ានសរសេរ status ខ្លាចគេគិតថាអូនទន់ជ្រាយ តែពេលបែកបង អូនពិតជាគ្មានកំលាំងនឹងរឹងមាំ គ្មានកំលាំងនឹងហាមទឹកភ្នែកមិនអោយស្រក់ចុះ អូនពិតជាធ្វើមិនបានពិតមែន ។

បងតែងប្រាប់ថា អូនត្រូវរឹងមាំ ទោះមានរឺគ្មានបងថ្ងៃណាមួយ នៅទីបំផុត បងចាកចេញពីអូនមែន ចាកចេញទាំងការស្អប់ ចេញទាំងគ្មានពាក្យលា គ្មានពាក្យផ្តាំផ្ញើ អូនឈឹចាប់ណាស់ 😭

ថែខ្លួន🙏🏿🙏🏿🙏🏿 សូមបងចៀសឆ្ងាយពីជម្ងឺទាំងពួង ឈ្នះរាល់ឧបសគ្គ ទាំងឡាយ ជួបតែមនុស្សល្អៗ ជួយបង ជម្រុញបងឱ្យជោគជ័យក្នុងជីវិត។

ទោះបងស្អប់អូនខ្លាំងរហូតសន្យាមិនឱ្យជួបមុខអូនរហូតដល់ថ្ងៃស្លាប់ក៏ដោយ តែម្នាក់នេះមិនដែលស្អប់បង សូម្បីតែ ១% ហើយនៅតែចង់ឃើញបងមានក្តីសុខ ជាមួយអ្នកក្រោយ ទោះប្រពន្ធបង មិនមែនជាអូនក៏ដោយ តែអូនពិតជាចង់ឃើញបងមានសុភមង្គល៕

ក្តីសុខបង គឺ ជាបំណងប្រាថ្នារបស់ខ្ញុំ

#💔😭

Credit : Mänoü Kim

Loading...