kalib9

បើស្រឡាញ់គ្នាដែរ​ … គួរតែ …កុំចង់ចាញ់ឈ្នះគ្នាពេក

-​​ បើស្រឡាញ់គ្នាដែរ​ កុំពូកែខឹង ងរងក់ រករឿងឈ្លោះគ្នាពេក់

– បើស្រឡាញ់គ្នាដែរ កុំចេះតែមួម៉ៅក្ដៅក្រហាយដាក់គ្នា

– បើស្រឡាញ់គ្នាដែរ គួរតែចេះសម្ដីទន់ លួងលោមគ្នាខ្លះទៅ

– បើស្រឡាញ់គ្នាដែរ កុំខឹងគ្នា ឈ្លោះគ្នាយូរពេក

– បើស្រឡាញ់គ្នាដែរ ឱ្យចេះខ្លាចចិត្ត ចេះគិតដល់គ្នា កុំយល់តែអារម្មណ៍ខ្លួនឯង

– បើស្រឡាញ់គ្នាដែរ កុំតឹងតែង ចង្អៀតចង្អល់ បើគ្រាន់តែគេដើរលេងជួបជុំបងប្អូន​ ឬមិត្តភក្តិគេ

– បើស្រឡាញ់គ្នាដែរ គួរតែចេះសម្របតាមគ្នាខ្លះទៅ

– បើស្រឡាញ់គ្នាដែរ កុំចង់ចាញ់ឈ្នះគ្នាពេក

– បើស្រឡាញ់គ្នាដែរ កុំចេះតែតុកគ្នាចោល ព្រងើយកន្តើយដាក់គ្នា

មនុស្សដែលស្រឡាញ់គ្នាពិត គេគិតដល់គ្នាណាស់ យោគយល់គ្នាណាស់ មិនមែនចង់ឈ្នះរៀងៗខ្លួននោះទេ។ អ្នកខ្លះ ស្រឡាញ់គ្នាមែន តែជាក់ស្ដែងទង្វើ កាយវិការ ការនិយាយស្ដី ធ្វើដូចជាសត្រូវនឹងគ្នា ហែងមិនលួងអញ អញក៏មិនលួងហែងដែរ​ មនុស្សស្រីខ្លះ មាត់ថាស្រឡាញ់ តែចូលចិត្ត លេងចរិត ញ៉ិញក់ជ្រុល ខ្វះហេតុផល យល់តែអារម្មណ៍ខ្លួន មនុស្សប្រុសខ្លះវិញ ចូលចិត្ត ធ្វើងើយៗ មិនសូវចេះយកចិត្តមនុស្សខ្លួនស្រឡាញ់ទេ។

បើស្រឡាញ់គ្នាដែរ គួរតែដឹង និងយល់ហើយថា កាយវិការ មនុស្សស្រឡាញ់គ្នា គេធ្វើបែបណាខ្លះ ដើម្បីរក្សាការស្រឡាញ់ មនុស្សជាទីស្រឡាញ់ឱ្យនៅជានានឹងគ្នារហូត មិនបែកបាក់៕

រក្សាសិទ្ធ : TSR Sharing ( PanhaRoTH )

Loading...