kalib9

គេសួរខ្ញុំថាប្រឹងគម្រិះយកទៅណា ខ្ញុំថាមិនយកទៅណាទេតែលុយដែលរកបាន វាបានមកយ៉ាងលំបាកលំបិន អ៊ីចឹងហើយទើបមិនអាចចាយខ្ជះខ្ជាយឡើយ

សំណួរមនុស្សបច្ចុប្បន្ន ដែលតែងតែសួរខ្ញុំអំពីជីវិត

អ្នកខ្លះសួរខ្ញុំថា ប្រឹងអីយ៉ាងនេះមិនចេះខ្លាចហត់ទេអី មកពីខ្ញុំខ្លាចហត់នឹងហើយ ទើបខំប្រឹងព្រោះមិនចង់ឲ្យហត់ទៅថ្ងៃមុខ

គេសួរខ្ញុំថាប្រឹងគម្រិះយកទៅណា ខ្ញុំថាមិនយកទៅណាទេតែលុយដែលរកបាន វាបានមកយ៉ាងលំបាកលំបិន អ៊ីចឹងហើយទើបមិនអាចចាយខ្ជះខ្ជាយឡើយ

គេថាបើប្រឹងយ៉ាងនេះរិះយ៉ាងហ្នឹង ប្រាកដជាមានស្លាប់ហើយ
តែខ្ញុំថាទោះមានឬក្រក៏ស្លាប់ដូចតែគ្នា គ្រាន់តែមានវាមិនសូវវេទនាដូចក្រ

គេថា ចុះបើចេះគិតល្អយ៉ាងនេះ ជីវិតហ្នឹង អ្នកណាបាន សំណាងមិនខានឡើយ តែខ្ញុំថា គេសំណាង ជាបុណ្យរបស់គេ តែជួនកាល ខ្ញុំទៅវិញទេ ដែលអាចនឹងមិនមានសំណាង បានមនុស្សល្អជាគូ

មនុស្សគ្រប់រូប មានបុណ្យវាសនាខុសៗគ្នា អ្នកខ្លះ គេមិនរកផង គេនៅតែមានលុយចាយ មានបាយញុំា មានកន្លែងល្អដេក តែអ្នកខ្លះ ខំស្ទើរតែមួយជីវិតទៅហើយ នៅឡើយតែគ្មានសំណាងដូចគេផង …

តែខ្ញុំជឿលើម្យ៉ាង គឺជឿថា មនុស្សគ្រប់រូប សុទ្ធតែមានទុក្ខ មានការពិបាកចិត្តដូចគ្នា គ្រាន់តែហេតុ ដែលផ្ដើមឲ្យពិបាក និងកើតទុក្ខ វាផ្សេងគ្នា …

តែទោះយ៉ាងណា មិនថា យើងខំឬមិនខំ យើងសំណាងឬមិនសំណាង ក៏ខំសសាងអំពើល្អទៅ យ៉ាងហោចណាស់ ក៏បុណ្យ​នាំឲ្យបានសុខខ្លះដែរ មួយទៀត កុំអស់សង្ឃឹម កុំបោះបង់ខ្លួនឯង កុំមើលស្រាលលើខ្លួនឯង ហើយក៏កុំប្រៀបខ្លួនឯងនឹងអ្នកផ្សេងអី ព្រោះខ្លួនយើងក៏មានតម្លៃ ក្នុងភាពជាខ្លួនឯងដែរ …

រៀនរីករាយជាមួយនឹងភាពជាខ្លួនឯង ហើយក៏រៀនសោយសុខ លើសេចក្ដីទុក្ខរបស់ខ្លួនឯងផង

រក្សាសិទ្ធ : ពន្លឺ បញ្ញា LIGHT IDEA

Como Ganhar Dinheiro Online
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Daughter Hard Work
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...