ទម្លាប់អាក្រក់ប្រចាំថ្ងៃទាំងនេះ ដែលអាចធ្វើឱ្យភ្នែក ទាំងគូររបស់អ្នក ស្ថិតក្នុងភាពគ្រោះថ្នាក់!!

ភ្នែករបស់យើងធ្វើការពេញមួយថ្ងៃ ហើយពេលវេលាតែមួយគត់ ដែលវាត្រូវការពេលសំរាកគឺនៅពេលយើងគេង។ ហើយខណៈពេលដែលភ្នែករបស់យើងមានសកម្មភាពពេញមួយថ្ងៃ យើងមានទម្លាប់ខុសឆ្គងខ្លះដែលធ្វើឱ្យភ្នែកយើងមានគ្រោះថ្នាក់។

មែនហើយទម្លាប់ទាំងនេះគឺមានជាទូទៅ ដោយធ្វើបាបយើងដោយប្រយោល។ គ្មាននរណាម្នាក់ក្នុងពិភពលោកទាំងមូល បាត់បង់ភ្នែកដោយជ្រើសរើសទេ វាតែងតែកើតឡើងដោយចៃដន្យ។ នៅទីនេះយើងបានបង្ហាញពីទម្លាប់រស់រវើកមួយចំនួននៃទម្លាប់ប្រចាំថ្ងៃ ដែលកំពុងធ្វើឲ្យភ្នែករបស់យើងមានគ្រោះថ្នាក់។

ខាងក្រោមនេះគឺជា ១២ទម្លាប់ដែលបំផ្លាញភ្នែករបស់អ្នក។ សូមព្យាយាមថែរក្សាភ្នែករបស់យើង មុនពេលវាមានបញ្ហា។

១. សម្លឹងមើលព្រះអាទិត្យរយៈពេលជាយូរ

Asdad

ការសម្លឹងមើលព្រះអាទិត្យ គឺជាគ្រោះថ្នាក់ជាក់ស្តែង។ វាធ្វើឱ្យខូចខាតដល់កែវភ្នែក នៅពេលដែលកាំរស្មីអ៊ុលត្រាវីយូអេសនៃព្រះអាទិត្យ ដែលវានឹងធ្វើឲ្យខូចខាតដល់ភ្នែក។ អ្នកគួរតែការពារភ្នែករបស់អ្នកពីកាំរស្មីយូវី។

២. ជក់បារី

Cdsdads

ក្រៅពីជំងឺសួត វាអាចធ្វើឲ្យប៉ះពាល់ភ្នែកនាំឲ្យគ្រោះថ្នាក់ផងដែរ។ វាបន្ថយនូវសមត្ថភាពក្នុងការផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ និងអុកស៊ីសែនដល់ជាលិកាសាច់ដុំ និងជាពិសេសចំពោះជាលិកាភ្នែក។

៣. តុបតែងភ្នែក

AsasA

ការសិក្សាមួយបានបង្ហាញថា គ្រឿងសំអាងចាស់ជាង ៣ខែគឺមិនល្អសម្រាប់ភ្នែកទេ។ ហើយមុនពេលតុបតែង អ្នកត្រូវតែតុបតែងមុខដោយប្រុងប្រយ័ត្ន និងហ្មត់ចត់។ សារធាតុគីមីដែលត្រូវបានរកឃើញនៅក្នុងត្របកភ្នែក ម៉ាស្ការ៉ា និងស្រមោលភ្នែកគឺមានគ្រោះថ្នាក់ខ្លាំងណាស់។

៤. ប្រើប្រាស់ថ្នាំបណ្តក់ភ្នែកដោយគ្មានវេជ្ជបញ្ជា 

Sdadd

ប្រសិនបើភ្នែករបស់អ្នក កំពុងធ្វើឱ្យអ្នកមានការឈឺចាប់ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។ ចូរកុំប្រើប្រាស់ថ្នាំបណ្តក់ភ្នែកមួយចំនួនដែលអ្នកមាននៅផ្ទះ។ ការប្រើប្រាស់ថ្នាំបណ្តក់ភ្នែកស្តង់ដារ មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។

៥. អានសៀវភៅពេលកំពុងធ្វើដំណើរ

Asddd

ការអានគឺប្រាកដជាទម្លាប់ល្អ ប៉ុន្តែមិនមែននៅពេលអ្នកស្ថិតនៅក្នុងរថយន្តដែលកំពុងធ្វើដំណើរទេ។ ការអាននៅក្នុងយានយន្តដែលកំពុងធ្វើចលនា នាំឱ្យមានភាពតានតឹងព្រោះវាត្រូវការ ការផ្តោតអារម្មណ៍ល្អដើម្បីអាន។

៦. គេងដោយមិនដោះកញ្ចក់ភ្នែក(contact lenses)

Sadddsd


នេះគឺជារឿងគ្រោះថ្នាក់បំផុតមួយ ដែលមនុស្សជាច្រើនមិនដឹងពីហានិភ័យដែលនៅពីក្រោយវា។ ភ្នែកត្រូវការអុកស៊ីហ៊្សែន ហើយវាបញ្ឈប់ការផ្គត់ផ្គង់អុកស៊ីសែនថេរ នៅពេលយើងមានកញ្ចក់ភ្នែកអស់រយៈពេលយូរ។ ជាមួយនឹង contact lenses នៅពេលកំពុងដេកអ្នកក៏បង្កើនឱកាសនៃការឆ្លងជំងឺដទៃទៀត ដែលអាចបណ្តាលឱ្យមានបញ្ហាភ្នែកជាអចិន្ត្រៃយ៍។

៧. ញីភ្នែក 

Saadd

ញីភ្នែកហាក់ដូចជាធម្មតាទេ ប៉ុន្តែវាគឺជាកំហុសធំបំផុត។ ការញីភ្នែកខ្លាំងពេកអាចធ្វើឱ្យខូចសរសៃឈាមនៅក្រោមត្របកភ្នែក។

៨. មិនបរិភោគរបបអាហារមានតុល្យភាព

Adsddd

របបអាហារដើរតួនាទីយ៉ាងសំខាន់សម្រាប់ភ្នែក។ ផ្លែឈើ និងបន្លែមួយចំនួនមានសារៈសំខាន់ សម្រាប់សុខភាពភ្នែកល្អបំផុត ជាពិសេសសម្រាប់វីតាមីន C និង E, ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា៣។

៩. សម្លឹងមើលអេក្រង់កុំព្យូទ័រយូរពេក

Asdadd

ភ្នែករបស់អ្នកត្រូវការការសម្រាក ពីការផ្តោតអារម្មណ៍លើទូរស័ព្ទដៃ កុំព្យូទ័រ។ ប្រសិនបើអ្នកកំពុងធ្វើការ សូមរក្សាចម្ងាយឆ្ងាយរវាងភ្នែក និងអេក្រង់។ សម្រាក២០ វិនាទីបន្ទាប់ពីរាល់២០នាទីនៅពេលអាន ឬប្រើទូរស័ព្ទ។ ចូលសម្លឹងមើលទៅឆ្ងាយ ហើយត្រលប់ទៅសកម្មភាពរបស់អ្នកវិញ។

១០. មិនប្រើវ៉ែនតាសុវត្ថិភាព

Saacas

ការរងរបួសភ្នែកស្ទើរតែទាំងអស់ ដែលកើតឡើងនៅផ្ទះ គឺដោយសារតែមិនពាក់វ៉ែនតាសុវត្ថិភាព។ ត្រូវប្រាកដថាអ្នកពាក់វ៉ែនតាសុវត្ថិភាព នៅពេលដែលលាងសំអាតផ្ទះ ឬធ្វើការលើគម្រោងកែលម្អផ្ទះ។

១១. គេងមិនគ្រប់គ្រាន់

Asddads

ការទស្សនាខ្សែភាពយន្តពេញមួយថ្ងៃ ឬការមិនគេងពេញមួយយប់អាចធ្វើឱ្យភ្នែកអ្នកប្រឈមមុខនឹងបញ្ហា។ ជាការប្រសើរដែលអ្នកត្រូវគេង ឱ្យបានយ៉ាងហោចណាស់ ៧ម៉ោងជារៀងរាល់យប់ ពីព្រោះការខ្វះការគេងអាចធ្វើអោយភ្នែករបស់អ្នក អស់កំលាំងនៅព្រឹកបន្ទាប់។

១២. លាងភ្នែកដើម្បីទទួលបានភាពស្រស់ថ្លា

Man With Black Hair Washing His Face Near Sink E1436340575455

មនុស្សជាច្រើនបានណែនាំឱ្យយើងលុបលាងជម្រះទឹកស្អាត នៅពេលយើងមានអារម្មណ៍ថាងងុយគេង ឬរោយភ្នែក ប៉ុន្តែការស្រាវជ្រាវលម្អិតបង្ហាញថា នេះអាចប៉ះពាល់ដល់ភ្នែករបស់អ្នក។ ទឹកភ្នែកគឺមានសារៈសំខាន់ដោយសារ តែវាមានជាតិខ្លាញ់ដើម្បីអោយរំអិលផ្ទៃ និងអេឡិចត្រូលីត្រដើម្បីរក្សា pH​ របស់ភ្នែក។

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល

អំពីអ្នកសរសេររបស់យើង៖ វីរៈ ១៦៨

12931170_195258877524133_2946057778927190207_n

Tel: 010931168