kalib9

អាហារទាំង ១០មុខ ដែលថ្ងៃអនាគតយើងអាចនឹងលែងបានញ៉ាំ!!!

អាកាសធាតុមានការផ្លាស់ប្តូរ ធ្វើឱ្យមនុស្សជាតិសម្របខ្លួនទៅនឹងស្ថានភាពរស់នៅថ្មី។ ហើយនៅពេលដែលសីតុណ្ហភាពកើនឡើង និងអាកាសធាតុក្តៅខ្លាំងបានធ្វើអោយកសិករ និងអ្នកស្រាវជ្រាវព្រួយបារម្ភអំពីអនាគតនៃអាហារដ៏ពេញនិយមមួយចំនួន។ មានមតិមួយបានលើកឡើងថា មានផលិតផលមួយចំនួនដែលយើងមិនអាចនឹងទិញវាបានទៀតទេព្រោះពួកវានឹងក្លាយទៅជាផលិតផលដ៏កម្រ ឬមានតំលៃថ្លៃមំផុតនាពេលអនាគត។

Bright Side បានផ្តល់ជូនអ្នកនូវផលិតផលចំនួន 10 ដែលស្ថិតនៅក្នុងបញ្ជី “អាហារដែលជិតផុតពូជ” ។ ភាគច្រើននៃពួកវាមានសក្តានុពលខ្លាំង ហើយវានឹងក្លាយជាផលិតផលកម្រសម្រាប់យើងនៅពេលខាងមុខ។

10. Chocolate

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះនៅពេលដែលអ្នកចង់ញ៉ាំអាហាសម្រន់​ វានឹងមិនមានអាហារប្រភេទសម្រាប់អ្នកទៀតទេ។ កន្លែងលក់កាហ្វេនឹងមិនមានអាយុកាលយូរទៀតទេ។ ទិដ្ឋភាពនេះវានឹងកើតឡើងមកជាការពិត។ ពីព្រោះថា ដើម កាកាវ វាមិនអាចទទួលរងនៅសីតុណ្ហាភាពខ្ពស់នោះទេ ផ្ទុយទៅវិញដើមកាកាវនេះវាត្រូវការ ទឹកភ្លៀង ឬសំនើម។

យោងតាមរបាយការណ៍ អាកាសធាតុក្តៅខ្លាំងមិនត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់នោះទេ។ ស្ថានភាពទាំងនេះអាចប៉ះពាល់អវិជ្ជមានដល់ការផលិតកាកាវហើយបណ្តាលឱ្យម្សៅសណ្តែកសៀង ឬសូកូឡាទទួលបានបរិមាណតិចតួចក្នុងមួយឆ្នាំ។

9. Tea

https://www.sadlife.me/?p=30598

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើអ្នកណាដែលមិនចង់សម្រាកជាមួយនឹងការផឹកតែមួយពែងបន្ទាប់ពីថ្ងៃដ៏រវល់មួយនេះ? វាហាក់បីដូចជាយើងនឹងត្រូវស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីសម្រាកនៅពេលអនាគតអិញ្ចឹង។ អ្នកឯកទេសបញ្ជាក់ថា វិស័យរបស់តែនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ប្រសិនបើគ្មានវិធានការបង្ការបញ្ហានេះ។ ឧទាហរណ៍ការបង្កើនភាពងាយរងគ្រោះដល់សត្វល្អិត ឬស្លឹកមានគុណភាពទាបគឺជាបញ្ហាមួយចំនួនដែលឧស្សាហកម្មនឹងប្រឈមមុខ។

8. Honey

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យើងបាននិយាយហើយថាសត្វឃ្មុំគឺងាយទទួលរងនឹងភាពគ្រោះថ្នាក់។ មានមូលហេតុជាជាច្រើនខុសៗ គ្នាប៉ុន្តែការឡើងកម្តៅផែនដីក៏ជាផ្នែកដ៏ធំមួយផងដែរ។

ការសិក្សានេះបានរកឃើញថាការកើនឡើងនៃ CO2 បានកាត់បន្ថយប្រូតេអ៊ីនក្នុង លំអង ដែលជាប្រភពអាហារចម្បងដែលបានពីឃ្មុំ។ ក្នុងករណីដ៏អាក្រក់បំផុត បញ្ហានេះអាចនាំឱ្យមានការស្លាប់របស់ពួកវា ចាប់តាំងពីពួកវានឹងបរាជ័យក្នុងការទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់។

7. Rice

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដំណាំស្រូវក៏ស្ថិតនៅក្រោមការគំរាមកំហែងនៃការធ្លាក់ចុះ 20-40% ផងដែរ។ ប៉ុន្តែមានបញ្ហាដ៏សំខាន់មួយទៀតដែលមនុស្សអាចជួបប្រទះ។ យោងតាមអត្ថបទនេះអង្ករអាចមិនសូវមានជីវជាតិដោយសារតែការកើនឡើងកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស។ វាមានន័យថាមនុស្សដែលពឹងផ្អែកលើអង្ករជាអាហារសំខាន់របស់ពួកយើង។ ដូច្នេះយើងត្រូវស្វែងរកវិធី ដើម្បីចៀសវាងបញ្ហាដែលគំរាមកំហែងដល់សុខភាពនេះ។

6. Orchard fruits

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្លែប៉ោម ផ្លែឈើរី និង ផ្លែប៉េស គឺជានិមិត្តរូបនៃរដូវក្តៅ។ ប៉ុន្តែយើងប្រហែលជាត្រូវជំនួសពួកគេដោយបន្លែ ឬផ្លែឈើមួយចំនួនដែលអាចទប់ទល់នឹងការគំរាមកំហែងនៃកំដៅពិភពលោកមកជំនួសវិញ។

ឧទាហរណ៍របាយការណ៍ដែលដឹកនាំដោយសាកលវិទ្យាល័យ មែលប៊ន បានបង្ហាញថារដូវត្រជាក់អាចនឹងមានរយៈពេលតិចតួចពេកសម្រាប់ផលិតផលផ្លែប៉ោម។ ម៉្យាងទៀតកំដៅខ្លាំង និងការខូចខាតដោយសារ កំដៅព្រះអាទិត្យ អាចមានភាពធ្ងន់ធ្ងរខ្លាំងពេកសម្រាប់ដើមឈើ ក្នុងកំឡុងខែផ្សេងទៀត។ ជាលទ្ធផលកសិករអាចរំពឹងថានឹងមានកង្វះខាតគុណភាព និងចំនួនផ្លែឈើ។

5. Maple syrup

6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្លាស់ប្តូរអាកាសធាតុអាចប៉ះពាល់អវិជ្ជមានដល់ដើមឈើផលិតស្ករយ៉ាងធ្ងន់ធ្ងរ។ អ្នកឯកទេសកត់សម្គាល់ថាដើមស្ករនេះនឹងមិនមានទឹកគ្រប់គ្រាន់ក្នុងរដូវរងារដែលនឹងនាំឱ្យមានការបន្ថយដល់ភាពលូតលាស់របស់វា។ ការផ្លាស់ប្តូរនៅក្នុងរដូវកាលនេះត្រូវបានសង្កេតរួចហើយ វាចាប់ផ្តើមពីដំបូងហើយមានរយៈពេលខ្លី។ វាក៏ត្រូវបានប៉ាន់ស្មានផងដែរថាទីជម្រកសមរម្យសម្រាប់ដើមឈើទាំងនេះនឹងថយចុះយ៉ាងខ្លាំងក្នុងរយៈពេល 80 ឆ្នាំខាងមុខ។

4. Coffee

7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិនបើអ្នកមិនអាចសម្រេចចិត្តថា តើមួយណាមានប្រសិទ្ធភាពជាង ក្នុងការចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងពែកទទេ ឬពែងដែលមានកាហ្វេពេញ។ នោះដំណើរការនៃការប្រែប្រួលអាកាសធាតុនឹងធ្វើការសម្រេចចិត្តនេះសម្រាប់អ្នក។

ក្រុមហ៊ុនកាហ្វេឈានមុខគេជាច្រើនដូចជាក្រុមហ៊ុនកាហ្វេ Starbucks និង Lavazza ទទួលស្គាល់ហានិភ័យដែលបណ្តាលមកពីការឡើងកំដៅផែនដី។ ប្រហែល 50% នៃផ្ទៃដីដែលសមស្របសម្រាប់ផលិតកាហ្វេអាចនឹងត្រូវកាត់បន្ថយនៅត្រឹមឆ្នាំ 2050 ។ មនុស្សនឹងប្រឈមមុខនឹងបញ្ហាដូចជាតម្លៃកើនឡើងដែលជាផលប៉ះពាល់អវិជ្ជមានលើរសជាតិក្លិន និងបរិមាណ។

3. Wheat

8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាហាក់ដូចជាថាដំណាំនេះត្រូវបានប៉ះពាល់អវិជ្ជមានរួចហើយ ដោយសារការប្រែប្រួលអាកាសធាតុ។ នេះមានន័យថានំប៉័ងផ្អែម និងអាហារនំដុតផ្សេងៗអាចក្លាយជាអាហារដ៏ល្អសម្រាប់កូន ៗ របស់យើង ឬសូម្បីតែពួកយើង។ យោងតាមការសិក្សានេះដែលធ្វើឡើងដោយសាកលវិទ្យាល័យ Kansas State យើងប្រឈមនឹងការបាត់បង់ផលិតផលស្រូវសាឡីយ៉ាងហោចណាស់ 1/4 នៃផលិតផលស្រូវសាឡីនៅទូទាំងពិភពលោក ខណៈពេលបរិមាណសីតុណ្ហភាពកើនឡើង 6% ។

2. Peanuts

9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជនជាតិអាមេរិកជាមធ្យមទទួលទានប្រហែល 3 ផោននៃសណ្តែកដីក្នុងមួយឆ្នាំ។ វាមានន័យថាចំនួនសរុបនៃសណ្ដែកដីដែលប្រើប្រាស់នឹងមានគ្រប់គ្រាន់សម្រាប់ពួកគេ។ នោះគឺមានន័យថារុក្ខជាតិសណ្ដែកដីត្រូវការការយកចិត្តទុកដាក់ជាពិសេស។

ជាការពិតពួកគេត្រូវការរយៈពេល 5 ខែនៃអាកាសធាតុក្តៅ និងប្រហែល 20-40 អុិនឈ៍នៃទឹកភ្លៀង។ ហើយនោះហើយជាមូលហេតុដែលពួកគេត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៃផលិតផលដែលយើងត្រូវត្រៀមខ្លួននិយាយថា “លាហើយ!” ។

1. Beer

10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្រាបៀរគឺជាអាល់កុលពេញនិយមបំផុតនៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះដែរកំដៅនិងភាពរាំងស្ងួតអាចបណ្តាលឱ្យមានការបាត់បង់ 3 ទៅ 17% នៅក្នុងទិន្នផលស្រូវសាលី។ ការថយចុះនៃការផ្គត់ផ្គង់ និងផលិតកម្មអាចនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់លើតម្លៃ (ឧទាហរណ៍អ៊ីតាលី 193%) ។ ដូច្នេះអ្នកផឹកស្រាបៀរគួរតែសង្ឃឹមថាវិធានការមួយចំនួននឹងត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់វិស័យនេះ។

តើអ្នកដឹងពីអាហារដទៃទៀត ដែលអាចនឹងក្លាយទៅជាអាហារកម្រមាននាពេលអនាគតដែរឬទេ?​ សូមអោយយើងដឹងពីអ្នក តាមរយៈប្រអប់មតិយោបល់។

ប្រភពដើមៈ Bright Side

ប្រែសម្រួលដោយ៖ Crusher

Loading...