kalib9

វិធី ៤យ៉ាង ក្នុងការនិយាយថា «ទេ» ចំពោះអវិជ្ជមាន

តាមធម្មតា យើងតែងតែមើលទៅ ភាពអវិជ្ជមានជានិច្ច។ ឧទាហរណ៍សាមញ្ញ៖ ដោយសារតែមនុស្សភាគច្រើន ចូលចិត្តព័ត៌មានអវិជ្ជមាន មិនបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាព័ត៌មានប្រភេទនេះ នៅលើទូរទស្សន៍ ឬ ក្នុងFacebookច្រេីនម្លេះ។

មនុស្ស គឺដូចនេះហេីយ។ ខ្ញុំមិនដឹងពីមូលហេតុ រឿងនេះឱ្យពិតប្រាកដទេ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែ ចាប់អារម្មណ៍លើការនិយាយដើមគេនោះទេ។ មូលហេតុ គឺថាប្រព័ន្ធផ្សព្វផ្សាយ អាចរកប្រាក់បាន ពីការធ្លាក់ចុះ ឬ ជីវិតមិនល្អ ដល់មនុស្សជាច្រេីន។

ដូច្នេះរឿងដំបូង ដែលអ្នកគួរតែយល់អំពីអវិជ្ជមាន អ្នកត្រូវព្យាយាម ទប់ទល់នឹងធម្មជាតិពីមនុស្សជាច្រេីន។ ហើយប្រសិនបើ អ្នកចង់យកឈ្នះវា អ្នកត្រូវប្រយុទ្ធប្រឆាំងវាជានិច្ច។ អ្នកអាចប្រេី វិធីសាស្ត្រទាំងបួនខាងក្រោមនេះ ដេីម្បីប្រយុទ្ធប្រឆាំង៖

នៅពេលដែលអ្នកភ្ញាក់ នៅពាក់កណ្តាលយប់ ដោយមានការព្រួយបារម្ភ អំពីអ្វីមួយ ដែលអ្នកត្រូវប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រង ហើយបង្វែរគំនិតរបស់អ្នក។ ចូរអានអ្វីមួយវិជ្ជមាន។ ចេះនិយាយល្អ អំពីខ្លួនអ្នក និង កាលៈទេសៈរបស់អ្នក។ ដាក់ជីជាតិវិជ្ជមានច្រេីន នោះភាពអវិជ្ជមាននឹងរលត់បាត់។

អ្នកត្រូវតែ ហ៊ុំខ្លួនឯង ជាមួយនឹង មនុស្សដែលតែងតែលើកទឹកចិត្ត និង ជាមនុស្សវិជ្ជមាន។ អ្នកនឹងគិតដូចមនុស្ស ដែលអ្នកនៅជុំវិញបំផុត។ ប្រសិនបើអ្នកកំពុងចំណាយពេល ពេញមួយជីវិតរបស់អ្នក ជុំវិញអវិជ្ជមាន ជូរចត់ មនុស្សដែលសង្ស័យច្រេីន អ្នកអាចសាកទាយមេីល? អ្នកនឹងក្លាយជា មនុស្សអវិជ្ជមាន ជូរចត់ និង សង្ស័យច្រេីន។ ចូរចំណាយពេល ជាមួយមនុស្សដែល ធ្វេីអោយអ្នករីកចម្រេីនឡើង។

ជីវិតគឺខ្លីណាស់។ ប្រសិនបើអ្នកកំពុងរង់ចាំ នៅលើកាលៈទេសៈណាមួយ ដើម្បីធ្វើអោយ អ្នកសប្បាយចិត្ត អ្នកនឹងមិនសប្បាយចិត្តនោះទេ។ ប្រសិនបើអ្នករង់ចាំមានលុយច្រើន ដេីម្បីរៀបការ ឬ មានកូន នោះអ្នកកំពុងបញ្ឆោតខ្លួនឯងហេីយ។ ក្នុងកាលៈទេសៈដូចគ្នា អ្នកប្រហែលជាបាន ចាប់អារម្មណ៍ និង ព្រួយបារម្ភ អំពីអ្វីមួយ កាលពិ ៥ ឬ ១០ ឆ្នាំមុន ហេីយឥឡូវនេះ អ្នកប្រហែលជាភ្លេចបាត់ហេីយ។ ដូច្នេះចូររៀនរីករាយ ជាមួយជីវិតយេីងឥឡូវនេះ ជាមួយអ្វីដែលយេីងមាន ហេីយបន្តការរីកចម្រេីនរបស់អ្នក។

អ្នកប្រហែលជាគិតថា៖ ខ្ញុំមិនមែនជាមនុស្ស ដែលមានសុភមង្គល និង សំណាងល្អនោះទេ។ បន្ទាប់មកចូរធ្វើដូចនេះ ក្នុងរយះពេលខ្លីមួយបានហេីយ។ ខ្ញុំមានគ្រូម្នាក់ដែលបាននិយាយថា៖ «បង្ហាញអ្វីដែលអ្នកចង់បាន នោះបង្ហាញនេះនឹងក្លាយជាការពិត។» នេះមានន័យថាអ្នកអាច reprogram ដោយខ្លួនឯងបាន។ ចូរញញឹមនិយាយអ្វីដែលល្អដល់អ្នកដទៃ សូម្បីតែអ្នកកំពុងប្រឈមមុខ នឹងស្ថានភាពអាក្រក់ក៏ដោយ អ្នកនឹងទទួលជោគជ័យ ក្នុងសមរភូមិនោះ ប្រសិនបើអ្នកមានភាពវិជ្ជមាន។ បន្ទាប់មក ញញឹមរហូតដល់អ្នកមានអារម្មណ៍បែបនោះ។

អ្វីដែលសំខាន់បំផុត ដើម្បីទទួលដឹងថា នៅពេលណា ដែលអ្នកផ្តល់នូវភាពអវិជ្ជមាន និង ពេលណាដែលអ្នកវិជ្ជមាន។ ប្រសិនបើអ្នកយកចិត្តទុកដាក់ អ្នកអាចធ្វើវាសំរាប់ខ្លួនឯង ផ្លាស់ប្តូរការនិយាយរបស់ខ្លួនឯង ហ៊ុំខ្លួនអ្នកជាមួយ មនុស្សដែលគាំទ្រអ្នក មនុស្សវិជ្ជមាន។ យូរៗទៅ សុខភាពរបស់អ្នក ការងាររបស់អ្នក និងទំនាក់ទំនងរបស់អ្នក នឹងកាន់តែវិជ្ជមាន។

ប្រភព៖ success

Loading...