kalib9

មនុស្សម្នាក់ព្យាយាមធ្វើតែការងារមួយមុខ ក៏ដោយសារមិនដឹងថាខ្លួនត្រូវធ្វើអ្វីក្រៅពីហ្នឹង

ការដែលយកចិត្តទុកដាក់ទៅលើការងារអ្វីមួយដែលអ្នកធ្វើ គឺជាការត្រឹមត្រូវប៉ុន្តែអ្នកគួរព្យយាមគិតយ៉ាងណា កុំអោយហួសហេតុពេក។

ពេលខ្លះ ដែលយើងយកការងារជាចម្បង ហើយសំខាន់ជាងអ្វីផ្សេងទៀតក្នុងជីវិត អាចនាំភាពសោកសៅដល់អ្នកនៅពេលក្រោយ ហើយធ្វើអោយយើងមានអារម្មណ៏ហត់ទាំងកាយ និងចិត្តផងដែរ។

ចំណុចអាក្រក់ខ្លាំងបំផុតដែលអ្នកអាចហ្នឹងជួូបប្រទះប្រសិនជាធ្វើការជ្រុលនោះ គឺអាចនាំអោយមានជំងឺបាក់ទឹកចិត្តផ្សេងៗ ឬអាចធ្វើអោយអារម្មណ៏ចេះតែមួរម៉ៅ ហើយផ្តល់ផលប៉ះពាល់ដល់អ្នកជុំវិញខ្លួនទៀតផង។

បើសិនជាអ្នកចំណាយច្រើននៅកន្លែងធ្វើការ នោះជាសញ្ញាដែលអ្នកឈានដល់ដំណាក់កាលនោះហើយ ចឹងត្រូវធ្វើយ៉ាងណាដើម្បី បញ្ឍប់សកម្មភាពនោះអោយទាន់ពេល ចឹងសាកអានខាងក្រោមដើម្បីរកដំណោះស្រាយទៅ៖

១. មានដែនកំណត់ច្បាស់លាស់

ត្រង់ចំណុចនេះ គឺចង់មានន័យថា អោយអ្នកបែងចែកពេល ឬការងារអោយដាច់ច្បាស់ពីការសំរាកផ្សេងៗ និងការដើរកំសាន្តជាមួយគ្រួសារនិងមិត្តភក្តិ។

ចឹង ដំបូង អ្នកអាចចាប់ផ្តើមពីការរៀបចំកាលវិភាគ ហើយច្បាស់នឹងខ្លួនឯង ថាមានថ្ងៃធ្វើការ និងថ្ងៃឈប់សំរាកផ្សេងៗ។ បើចេញពីធ្វើការ ម៉ោង៥ ត្រូវកំណត់ថាចេញមែន បើទោះជាយូរៗម្តង មានការធ្វើការលើសម៉ោងបន្តិចបន្តួច មិនជាបញ្ហានោះទេ កុំអោយតែច្រើនដងពេក។

បើសិនជា ពេលខ្លះអ្នកចង់សំរាកខ្លាំងមែនទែន អ្នកអាចបិទទូរសព្ទ័ក៏បាន។ ត្រូវគិតថាធ្វើយ៉ាងណា អោយខួរក្បាលរបស់អ្នកមានពេលសំរាកគ្រប់គ្រាន់ ទើបមានអារម្មណ៏ល្អ សុខភាពល្អ។

២. រកអ្វីសំរាប់ធ្វើពេលទំនេរ

តាមពិតទៅគឺជារឿងសាមញ្ញទេ មនុស្សម្នាក់ព្យាយាមធ្វើតែការងារមួយមុខ ក៏ដោយសារមិនដឹងថាខ្លួនត្រូវធ្វើអ្វីក្រោពីហ្នឹង។

ដូចនេះ ដើម្បីដោះស្រាយកុំអោយខ្លួនឯងងប់ងល់ធ្វើការងារពេក អ្នកអាចរកអ្វីផ្សេង ឬ Hobby ដើម្បីជួួយអោយអារម្មណ៏ធូរស្រាល។

សាកព្យយាមគិតថាតើអ្នកចូលចិត្តធ្វើអ្វី ចំណង់ចំណូលចិត្តខ្លួនឯង ដូចជាការធ្វើ លំហាត់ប្រាណ រាំកំសាន្ត អានសៀវភៅ ឬ កីឡាផ្សេងៗ តាមវិធីនេះ អ្នកអាចចំនាយពេលខ្លះទៅលើវា ចៀសវាងការធ្វើការងារសុទ្ធពេក។

៣. ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ

ដោយសារតែការជក់ធ្វើការងារខ្លាំងពេក ពេលខ្លះ អាចធ្វើអោយអ្នកដាច់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិផ្សេងៗ ហើយដល់ពេលទម្រាំតែអ្នកដឹងខ្លួនពីផលប៉ះពាល់នេះ វាអាចហ្នឹងហួសពេល។

ដូចនេះ ដូចគេនិយាយចឹង គួរធ្វើទាន់មិនហួសពេលនៅឡើយ អ្នកគួរចំណាយពេលខ្លះពីការងារដូចជា ពេលខ្លះការងារដែលមិនសូវចាំបាច់ អាចចាំ ដល់ពេលចូលធ្វើការអីបាន គួរចាំ ហើយចុងសប្តាហ៏យកពេលទៅលំហែអារម្មណ៏ជាមួយគ្រួសារ និងមិត្តភក្តិវិញ។

៤. ស្រូបខ្យល់ អាកាសខាងក្រៅ

ចំនាយពេលនៅខាងក្រៅ ជាមួយធម្មជាតិដូចជាការអង្គុយលេងនៅសួន ក៏អាចជួយបន្ធូរសស្រ្តសផ្សេងៗ និងអោយអារម្មណ៏ធូរស្រាលផងដែរ ដល់ពេលចឹង អ្នកអត់សូវបានចំណាយពេលគិតទៅលើការងារពេកនោះទេ។

យ៉ាងម៉េចដែរ? បើមានអារម្មណ៏ថាខ្លួនឯងរៀងឈានដល់ការធ្វើការងប់ងល់ជ្រុល អាចសាកវិធីទាំងនេះបាន ក្រែងឡូបានប្រសើរចិត្តជាងមុន។

Loading...