kalib9

ហេតុអ្វីៗ ជីវិតមនុស្សស្រីត្រូវទ្រាំ ជាមួយនឹងស្វាមីដែលមិនចុះសម្រុងនឹងគ្នា?

ហេតុអ្វីៗ ជីវិតមនុស្សស្រីត្រូវទ្រាំ ជាមួយនឹងស្វាមីដែលមិនចុះសម្រុងនឹងគ្នា?

ជាសំណួរដែលចោទសួរទៅកាន់មនុស្សស្រី ” ហេតុអ្វី ត្រូវទ្រាំរងកម្ម រស់នៅជាមួយប្ដីដែលមិនអាចផ្ដល់ក្ដីសុខឱ្យជីវិតខ្លួនឯងបាន? ”

៩០%នៃមនុស្សស្រី តែងតែទ្រាំឈឺចាប់ទាំងកាយ និងចិត្ត ក្នុងការរស់នៅជាមួយគ្រួសារមួយ ដែលមានប្ដីខ្វះទំនួលខុសត្រូវ ប្ដីដែលមិនដែលគិត ឱ្យតម្លៃនាង ប្ដីដែលគិតតែរឿងស៊ីផឹក ស្រីស្រា ល្បែង ដើរលេងអាវ៉ាសែ ប្ដីដែលតាមតែគ្រួសារខាងគេ ប្ដីអាត្មានិយម -ល-។

មុនរៀបការជាមួយគ្នា មិនមែនមិនដឹងទេថា គេជាមនុស្សបែបណា ចរិតគេយ៉ាងណា កាយវិការ ការនិយាយស្ដីបែបណា តែមនុស្សស្រី នៅតែសម្រេចចិត្តរៀបការនឹងមនុស្សប្រុសម្នាក់នោះទៀត ក្រោមហេតុផលមួយឃ្លាថា ” ក្រែងការហើយគេនឹងកែ ” តែចុងក្រោយ គឺនៅតែដដែល ចរិតមនុស្សប្រុសមិនងាយកែបានឡើយ។

មនុស្សស្រី គួរតែបញ្ឈប់ការគិតទៅថា : ការហើយគេនឹងកែ ចាំក្រែងលោមានកូនគេនឹងកែ កុំចាំមើលគេកែអី ព្រោះបើគេចង់កែមែន គឺគេកែចាប់តាំងពីយើងព្រមថាស្រឡាញ់គេមកម្ល៉េះ មិនចាំបាច់ទាល់តែការមានកូននោះទេ។

កុំគិតថាគេកែ ព្រោះតែមានគ្រួសារ កុំគិតថាគេកែ នៅពេលដែលមានកូន ចង់មានដល់ចៅទៀត ក៏គេមិនកែដែរ បើចរិតមារយាទគេនៅតែថោកទាប ប៉ោឡែ ដើរលេងស៊ីផឹក មិត្តភក្តិបនភឿន មិនដឹងពីគ្រួសារ និងអនាគតនោះ។

កុំជឿតាមពាក្យ លួងលោម កុហក បោកប្រាស់ សន្យាដែលគ្មានការពិតឱ្យសោះ ហើយក៏កុំទ្រាំរស់នៅជាមួយគេ មិនហ៊ានលែងលះ ព្រោះតែខ្លាចខ្មាសគេ ខ្លាចកូនកំព្រាឪពុក ខ្លាចគេសើចចំអកថាមេម៉ាយអត់ប្ដី មានកូន ពាក្យខ្មាស មានតែធ្វើឱ្យយើងរងកម្មវេទនាតែប៉ុណ្ណោះ បើអាចស៊ូទ្រាំម្នាក់ឯង មើលថែកូន ក្នុងនាមជាមេម៉ាយ វាល្អជាង មានប្ដីពាលា អាវ៉ាសែ ចរិតកែមិនឡើង។

49803779_378214872966013_8697719089805656064_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
50257250_378214829632684_6824455059112198144_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធ : HP Sharing Panha

https://cdn.mgid.com/advert/mgid/main.html

Loading...