kalib9

សូមប្រុងប្រយ័ត្ន!! អាកាសធាតុក្ដៅ និងរាំងស្ងួតនៅកម្ពុជាអាចនឹង​អូសបន្លាយ​​រយៈពេល​យូរ​ទៀត​

ក្រ​សួង​ធនធានទឹក​បានប្រកាស់ថាអាកាស​ធាតុ​ក្ដៅ និងរាំងស្ងួតនឹងនៅឆ្នាំ២០១៩នេះ នឹងអូសបន្លាយរយៈពេលយូទៅមុខទៀត ពោលគឺអាចរហូតដល់ដើម​ខែ​មិថុនា ហើយរដូវ​វស្សា​នឹង​មក​ដល់​យឺត​ និងមានភ្លៀងកក់​ខែធ្លាក់ក្នុងកំរិតតិចតួច។

53
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

​ក្រ​សួង​ធន​ធាន​ទឹក​សរ​សេរថា ​សីតុណ្ហភាព​នៅ​ក្រម​ខណ្ឌ​ទូទាំង​ប្រ​ទេស​មាន​ក្នុង​រង្វង់​៣៦ ទៅ​៣៨​អង្សា​សេ ប៉ុន្តែនៅខែ​មេសា និង​ឧសភា ​​ពេលខ្លះ​សីតុណ្ហភាព​នឹង​ឡើង​ដល់​៤០ឬ៤២​អង្សាសេ ហើយ​​រដូវ​ប្រាំង​ឆ្នាំ​នេះ​នឹង​អូស​បន្លាយ​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា។

ក្រ​សួង​ធន​ធាន​ទឹកក៏បានបញ្ជាក់ថា​ភ្លៀងកក់ខែមានកំរិត​តិចតួច ហើយ​អាចមាន​បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើម​នៅ​ខែមេសា និង​ឧសភា។ ដោយឡែក​នៅ​ខែឧសភា អាចមាន​ភ្លៀង​ធ្លាក់​តិច​តួច​តែរាយ​ប៉ាយ​មិន​បាន​ល្អ​ ហើយ​អាកាស​ធាតុ​ក្ដៅ​អាច​នឹង​បន្ត​អូសបន្លាយ​រហូត​ដល់​ដើម​ខែ​មិថុនា។

​ទឹក​ភ្លៀង​អាច​ចាប់​ផ្ដើម​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរពី​ដើម​ខែ​មិថុនា ​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា ហើយ​ទឹក​ភ្លៀង​ប្រ​ចាំ​ឆ្នាំ​២០១៩ អាច​មាន​បរិមាណ​តិចជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​។

DSC_0935
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អាកាសធាតុក្តៅ និងរាំងស្ងួតដែលមានរយៈពេលវែងនៅក្នុងឆ្នាំ២០១៩ នឹងធ្វើឲ្យខ្វះទឹកប្រើប្រាស់ ក៏ដូជជាទឹកសំរាប់ការដាំដុះ ស្រែចំការរបស់កសិករនានានៅទូទាំងប្រទេសផងដែរ។

Loading...