kalib9

បើអាច ខ្ញុំចង់កើតជាមនុស្សប្រុសវិញ ជីវិតមនុស្សស្រី មានសម្ពាធសូម្បីតែង់ធ្វើនូវអ្វីខ្លះៗ

គេថាកើតជាមនុស្សស្រី គឺកម្ម មនុស្សស្រីតិចបំផុត ដែលមានសំណាង និងមានកម្មមួយនេះក្នុងជីវិត។ មនុស្សស្រី ប្រៀបដូចកន្សែង ស ដែលងាយនឹងប្រឡាក់មានស្នាមខ្លាំងណាស់ សូម្បីតែចាស់ៗភាគច្រើន ក៏ផ្ដោតដាក់បន្ទុកខ្លាំងលើសមនុស្សស្រីដែរ។

ក្នុងនាមជាកូនស្រី ធ្វើអ្វីបន្តិចក៏ត្រូវគិត ខ្លួនជាស្រី ខ្លាចខុសនេះខុសនោះ មិនសមអ៊ីចេះមិនសមអ៊ីចុះ ខុសប្រពៃណី នាំឱ្យគ្រួសារ ម៉ាក់ប៉ា វង្សត្រកូល អាបឱន បាក់មុខ ខ្មាសគេ បើគ្រាន់តែចេញក្រៅ ញុំាអីបន្តិចបន្តួច ក៏ខ្លាចខូចឈ្មោះផងដែរ។ នេះហើយជីវិតមនុស្សស្រី មានសម្ពាធសូម្បីតែង់ធ្វើនូវអ្វីខ្លះៗ ដើម្បីបន្ធូរអារម្មណ៍តានតឹង និងដើម្បីក្ដីសុខរបស់ខ្លួនឯង។

53851660_2256886084630071_8873025820738715648_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិនដូចមនុស្សប្រុសទេ ខិលខូច ដើរលេងយប់ប្រពន្ធ មានស្រីនេះនោះ គេថា ” អឺ!ធ្វើម៉េចធម្មជាតិមនុស្សប្រុសតែប៉ុណ្ណឹង បើមិនខូចខ្លះ គេម្ដេចនឹងហៅថា កូនប្រុស ” ចង់ប្រពន្ធច្រើន មានស្រីក្បត់ចិត្តប្រពន្ធ គេថា គ្រាន់តែសប្បាយមួយពេលៗ មិនមែនយកជាប់ឯណា ហើយជួនកាលគេមិនបន្ទោសខាងប្រុសទេដែលខិលខូចក្បត់ចិត្តប្រពន្ធ គឺនាំគ្នា ទៅជេរប្រទិច បាយដំជ្រំធាក់ ដាក់ខាងស្រីទៅវិញ នេះបានថា មនុស្សស្រីគឺ កម្ម។

ប្រសិនបើ មនុស្សស្រីធ្វើបែបហ្នឹងដូចគ្នា គេប្រាកដជា ដៀលត្មះ ជាស្រីមិនល្អ ស្រីក្ងោកមាស ជាប់ឈ្មោះអាស្រូវតកូនតចៅមិនខានឡើយ។

ថារឿងទាំងហ្នឹងវាអ៊ីចឹងហើយ តែសូម្បីតែមនុស្សស្រីចេញរកស៊ីខ្លួនឯង តាំងជំហខ្លួនឯង អ្នកខ្លះបែរជានិយាយថា មនុស្សស្រីក្បាលរឹង មិនដឹងប្រឹងធ្វើស្អី មានប្ដី មានកូនហើយ ចាំតែធ្វើបាយម្ហូប មើលកូនទៅបានហើយ ចេញរកខ្លួនឯង​ ងាយនឹងខូច ដើរលេងជុំមិត្តភក្តិបែកឆ្វេងមិនខាន។

និយាយទៅ កើតជាមនុស្សស្រី​ មានអ្វីបន្តិចចាំតែខុស ចាំតែស្ដាប់ពាក្យញាតិនិន្ទា ស្ដីថាទៅ ចង់ធ្វើការធំក៏គេថា ធ្វើការតូចក៏គេនិយាយ មិនធ្វើអ្វីក៏គេបន្ទោស ខុសបន្តិចគាស់កកាយ សុទ្ធតែជាស្រីខាតល័ក្ខ ស្រីមិនល្អ តែកុំមើល និយាយឱ្យតែល្អស្ដាប់ ស្ត្រីសិទ្ធិស្មើបុរស តែពេលដែលខុស គឺជាន់ពន្លិចសាហាវណាស់៕

54169382_2256886704630009_8470678584439078912_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុកសូមរក្សាសិទ្ធ

Loading...