kalib9

ប្រុសៗគួរដឹងថា ហេតុអ្វីមនុស្សស្រីនាងស្ងៀមស្ងាត់?

នាងមិននិយាយ កុំគិតថានាងមិនដឹង

នាងមិនសួរនាំ កុំគិតថានាងមិនខ្វល់

នាងមិនដេញដោល កុំគិតថានាងជាអ្នកខុស

នាងមិនរករឿង កុំគិតថានាងខ្លាចអ្នក

នាងមិនបន្ទោស កុំគិតថាខ្លួនអ្នកត្រូវ

54727759_2150359845056590_922422614264119296_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលដែលនាងស្ងៀមស្ងាត់ សូមប្រយ័ត្ននូវអ្វីដែលអ្នកបានធ្វើ មិនថាចេតនា ឬអចេតនាក្ដី មិនថាជាទង្វើ ឬពាក្យសម្ដីនោះឡើយ។ ពេលដែលនាងមិននិយាយអ្វីសោះ នោះជាពេលដែលនាងកំពុងតែ ព្យាយាមអត់ធ្មត់ ឬកំពុងតែទុកឱកាសឱ្យអ្នកសារភាពប្រាប់នាង។ មនុស្សស្រី​ ស្ងៀមស្ងាត់ មិននិយាយស្ដី មិនមែនមានន័យថា នាងល្ងង់ នាងភ្លើ មិនដឹងពីអ្វីដែលអ្នកធ្វើនោះទេ តែនាងជាមនុស្សមានហេតុផល មានភាពអត់ធ្មត់ខ្ពស់ នាងមិនឈ្លោះ ព្រោះមិនចង់មានបញ្ហាវែងឆ្ងាយ នាងមិនចង់ឱ្យទំនាក់ទំនងល្អក់កករ មានទុក្ខខ្វល់ខ្វាយនោះឡើយ។

ចូរត្រៀមចិត្ត ហើយគិតសារឡើងវិញ ព្រោះនាងស្រឡាញ់អ្នកខ្លាំង ទើបនាងមិនរករឿងឈ្លោះ តែវាក៏អាចព្រោះនាងអស់ចិត្ត ឬហត់នឿយជាមួយអ្នកខ្លាំងដូចគ្នា ទើបនាងនៅស្ងៀម លែងមានប្រតិកម្មជាមួយនឹងទង្វើរបស់អ្នក៕

55547096_2150359628389945_3920468997014814720_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុករក្សាសិទ្ធ

Loading...