kalib9

គួរឱ្យអាណិតណាស់! ទឹកចិត្តប្អូនប្រុស ទើបតែអាយុ៧ឆ្នាំ តែត្រូវមើលថែបងស្រីដែលកំពុងតែមានជំងឺធ្ងន់ធ្ងរ បន្ទាប់ពីត្រូវឪពុកម្ដាយបោះបង់ចោល

ប្រទេសចិន ៖ ក្មេងស្រីម្នាក់មានឈ្មោះថា Wenhui មានអាយុ ១១ឆ្នាំ នាងបានរងរបួសជាទម្ងន់ ក្នុងខណៈពេលដែលនាងកំពុងតែលេងជាមួយប្អូនប្រុសរបស់នាង។ នាងបានបោកក្បាលទៅនឹងឥដ្ឋ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ខួរក្បាល។

ជាមួយនឹងអាការៈនេះដែរ​រឹតតែគួរឱ្យសោកសង្រេងនោះគឺ នាងពុំមានឪពុកម្ដាយនៅមើលថែ យកចិត្តទុកដាក់ឡើយ នាងមានតែប្អូនប្រុសម្នាក់ ដែលមានអាយុ៧ឆ្នាំ ឈ្មោះថា Wenjing ជាអ្នករ៉ប់រងមើលថែទាំបងស្រីដោយខ្លួនគេផ្ទាល់។

ប៉ុន្តែក្នុងពេលបច្ចុប្បន្នេះន Wenhui និង Wenjing រស់នៅជាមួយសាច់ញាតិរបស់ពួកគេ ហើយពួកគេអាចរស់នៅបានតាមរយៈប្រាក់ឧបត្ថម្ភប្រចាំខែតិចតួច។

ទោះបីជាយ៉ាងណាក៏ដោយ Wenhui នៅមិនទាន់អាចទទួលបានការវះកាត់ឡើយ ព្រោះពួកគេក្រីក្រណាស់មិនមានលទ្ធភាពបង់ថ្លៃមន្ទីរពេទ្យនោះទេ។

រឿងរ៉ាវនៃបងប្អូនដែលពេញដោយក្ដីស្រឡាញ់ កំពុងទែធ្វើឱ្យអ្នកលេងក្នុងបណ្ដាញអ៊ីនធើណេត ចាប់អារម្មណ៍ និងអាណិតអាសូរបងប្អូនទាំងពីរនាក់យ៉ាងខ្លាំង។

បងប្អូន 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យើងសង្ឃឹមថាមនុស្សជាច្រើននឹងជួយបងប្អូនក្រីក្រទាំងពីរនាក់នេះ ហើយយើងសង្ឃឹមថា Wenhui និង Wenjing បន្តស្រឡាញ់ និងថែរក្សាគ្នារហូតដល់ដង្ហើមចុងក្រោយរបស់ពួកគេ។

បងប្អូន 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
បងប្អូន 6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
បងប្អូន 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រែសម្រួល ៖ ក្នុងស្រុក

Loading...