kalib9

កុំប្រាថ្នាមនុស្ស រ៉ូមែនទិកអី ព្រោះចរិតមនុស្សមិនដូចគ្នាទេ

មនុស្សស្រីភាគច្រើន ចូលចិត្តប្រដូច ឬប្រៀបធៀបដៃគូរបស់ខ្លួន ជាមួយនឹងដៃគូរបស់អ្នកដទៃ។ មនុស្សស្រីខ្លះ ឃើញដៃគូគេផ្អែមល្ហែម រ៉ូមែនទិក ទិញនេះទិញនោះ ទិញប្រេនៗឱ្យដៃគូគេ ហើយតាំងអន់ចិត្តខ្លួនឯង ហេតុអ្វីប្ដី ឬសង្សារខ្លួនមិនធ្វើដូចគេ រួចចាប់ផ្ដើមខឹង អន់ចិត្ត រករឿងដៃគូរបស់ខ្លួន ព្យាយាមទាមទារ ឱ្យដៃគូធ្វើដូចគេ ចុះមានគិតខ្លះទេថា មនុស្សទាំងអស់គឺមិនដូចគ្នា ឃើញគេផ្អែមល្ហែម យកចិត្ត រ៉ូមែនទិក តែនៅពីក្រោយកាយវិការទាំងនោះមានអ្វីខ្លះទេ?

5d5ae17fffcf09477f22d2c7db55938c
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលខ្លះ អ្វីដែលយើងបានឃើញ វាអាចនឹងមិនល្អ ដូចអ្វីដែលយើងគិតចង់បានឡើយ ចូរគិតសាជាថ្មី ដៃគូរបស់យើង តែងតែមានចំណុចល្អរបស់គាត់ សំខាន់ឱ្យតែគាត់ល្អ និងស្រឡាញ់យើងស្មោះ មិនបោះបង់យើងឡើយ។

រស់នៅជាមួយគ្នា រៀនគោរព ឱ្យតម្លៃគ្នា ចេះទទួលយកនូវអ្វីដែលដៃគូយើងមាន រៀនសប្បាយចិត្តជាមួយគ្នា ទើបជីវិតដៃគូរបស់យើង មានក្ដីសុខសុភមង្គល៕

18700276_426951327676059_8380095782734846335_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុកសូមរក្សាសិទ្ធ

Loading...