kalib9

បើជ្រុលតែអង្គុយគិតច្រើនហើយហេតុអ្វីមិនព្រមធ្វើអ្វីពីការគិតនោះខ្លះផងទៅ

ថ្ងៃនេះក្រុមការងាររបស់ Knongphum.com នាំអារម្មណ៍អ្នកទាំងអស់គ្នាមកស្វែងយល់គំនិតអប់រំមួយចំនួន៖

© pixabay.com

ជីវិត ប្រៀបដូចជាការតែងនិពន្ធសាច់រឿងអីចឹងបើសិនជាយើងសរសេរវាឡើងមកបានល្អវានឹងក្លាយទៅជាសាច់រឿងមួយប្រកបដោយអត្ថន័យសម្រាប់មនុស្សជំនាន់ក្រោយៗ។

ជីវិត គឺជាការប្រលងដ៏សែនលំបាកមនុស្សភាគច្រើនធ្លាក់ការប្រលងនោះដោយសារតែគេព្យាយាមចំលង់គ្នាដោយភ្លេចគិតថាគ្រប់គ្នាមានក្រដាសវិញ្ញាសារខុសគ្នា។

ទស្សនៈជំនួយស្មារតី ល្អរបស់ទស្សនៈវិទូល្បីបានបន្សល់ទុកសម្រាប់មនុសជាតិទូទៅពិចារណា៖

១. បើចង់សម្រេចគោលដៅ និងក្តីស្រម៉ៃរបស់អ្នក អ្នកដាច់ខាតត្រូវតែមានវិន័យក្នុងខ្លួន (Lee Kuan Yew)។

២. បើជ្រុលតែអង្គុយគិតច្រើនហើយហេតុអ្វីមិនព្រមធ្វើអ្វីពីការគិតនោះខ្លះផងទៅ (Jack Ma)។

៣. គំនិតគឺមិនពិបាករកនោះទេ តែការអនុវត្តន៏តាមគំនិតទាំងនោះទើបពិបាក (Guy Kawasaki)។

៤. មនុស្សដែលបរាជ័យហើយអាចក្រោកឡើងវិញបានគឺមនុស្សដែលខ្លាំងជាងមនុស្សដែលមិនបរាជ័យទ្វេដង។

៥. បន្ទប់គេងដែលពុំមានសៀវភៅគឺមិនខុសពីរាងកាយមនុស្សដែលគ្មានវិញ្ញាណនោះទេ (Marcus Tullius Cicero)។

៦. សុបិនមិនមែនជាអ្វីដែលអ្នកមើលឃើញនៅពេលអ្នកគេងលក់នោះទេតែវាជាអ្វីដែលធ្វើអោយអ្នកមិនអាចគេងលក់បានទៅវិញទេ (A P J Abul Kalam)។

៧. បើចាត់ទុកអាជីវកម្មរបស់អ្នកប្រៀបដូចដង្ហើមដែលអ្នកដករាល់ថ្ងៃនោះអាជីវកម្មនោះនឹងគ្មានថ្ងៃដួលឡើយដរាបណាអ្នកនៅមានដង្ហើមដក។

៨. បើអ្នកគ្មានយុទ្ធសាស្រ្តអ្វីសោះអ្នកនឹងក្លាយជាផ្នែកតូចមួយនៃមនុស្សដែលមានយុទ្ធសាស្រ្ត (Alvin Toffler)។

៩. អ្នកដឹកនាំតែងតែគិតនិងនិយាយពីដំណោះស្រាយរីឯកូនចៅតែងគិតនិងនិយាយពីបញ្ហា (Brian Tracy)។

© pixabay.com

តើគំនិតមួយណាដែលអ្នកចូលចិត្តបំផុត? យើងនឹងរីករាយក្នុងការស្តាប់ពីអ្នកនៅក្នុងមតិយោបល់!
ចែករំលែកគំនិតរបស់អ្នកជាមួយយើងនៅក្នុងផ្នែកមតិយោបល់!

ប្រែសម្រួលដោយ៖ ក្រុមការងា www.knongphum.com

ប្រភព៖ Success

Loading...