kalib9

ពេលមានទុក្ខ ជួបបញ្ហា ក៏ដោះស្រាយទៅ កុំនៅគិតស្មុគ វាសុញគំនិត

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?

Lazy 1458443_960_720
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. វាជារឿងធម្មតា មានជីវិត តែងមានទុក្ខ ជួបបញ្ហាបែបហ្នឹងហើយ មិនមែនតែយើងទេ គេគ្រប់គ្នាក៏អីចឹងដែរ។

២. ពេលមានទុក្ខ ជួបបញ្ហា ក៏ដោះស្រាយទៅ កុំនៅគិតស្មុគ វាសុញគំនិត ធ្វើអីលែងចេញ ហើយបើបញ្ហានោះវាច្របូកច្របល់ពេកក៏ក្រវែងចោល ឬដើររំលងវាទៅ ព្រោះវាជារឿង ជាបញ្ហា ដែលពេលវេលាជាអ្នកដោះស្រាយ។

៣. បើកើតទុក្ខ អត់សប្បាយចិត្ត ក៏ទៅដើរលេងរំសាយអារម្មណ៍ លំហែខួរក្បាលចេញម្ដង កុំឱ្យវាហ្មងព្រោះតែបញ្ហាច្រើនពេក ខំធ្វើការ ខំរកចង់ស្លាប់ មកកើតទុក្ខឈឺចាប់អីច្រើនម្ល៉េះ ឱ្យចេះធ្វើខ្លួនឯងឱ្យមានពេលសម្រាកខ្លះទៅ។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. បើឃ្លានអី ចង់ញុំាអី ក៏ជូនខ្លួនឯងទៅញុំាទៅ កុំចាំអ្នកណាជូនទៅ កុំចាំអីទៀត ឃ្លានហើយក៏ញុំាទៅ ចាត់ទុកថាជាការដូឱ្យខ្លួនឯង ដែលខិតខំយ៉ាងលំបាកមកហើយ បើគ្រាន់តែរបស់ញុំាដែលខ្លួនឯងចង់ ក៏មិនអាចផ្ដល់ឱ្យខ្លួនឯងបាននោះ វាមិនសមនឹងជីវិតយើងទេ។

៥. បើខឹងអ្នកណា ស្អប់អ្នកណា ក៏ដើរចេញឱ្យឆ្ងាយពីគេទៅ កុំនៅមួម៉ៅ សៅហ្មងចិត្ត គិត ឆ្អិតទ្រូងនឹងគេអី បើនៅតែគិតគេ ខ្វល់គេ សួរថា ថ្ងៃណាខ្លួនឯងមានក្ដីសុខ?

៦. បើស្រឡាញ់ ចូលចិត្តអ្នកណា ឬនឹកអ្នកណា ក៏ប្រាប់គេតាមហ្នឹងទៅ ទៅរកគេទៅ ទាក់ទងទៅគេទៅ កុំនៅកើតទុក្ខ គិតខ្វល់ដល់គេតែម្នាក់ឯង ប្រាប់គេទៅ គេទទួលយកបាន ឬមិនបានវាជារឿងគេ សំខាន់យើងបានធ្វើនូវអ្វីតាមចិត្ត និងបេះដូងយើងត្រូវការរួចហើយ។

៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. ខិតខំធ្វើការ រកលុយ សន្សំលុយ ធ្វើបុណ្យ ហើយដើរលេង ចំណាយពេលដើម្បីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ កុំយកពេលទៅគិតដល់រឿងអ្នកដទៃ ឬសម្ដីអ្នកដទៃអី វាគ្មានប្រយោជន៍ឡើយ។

ភាគច្រើននៃមនុស្សយើង ខ្វះក្ដីសុខក្នុងជីវិត ក៏ព្រោះតែរវល់គិតពាក្យគេ រវល់តែចង់ដឹងរឿងរបស់អ្នកដទៃហ្នឹងហើយ អីចឹង ត្រូវកាត់បន្ថយទៅ ដឹងរឿងគេច្រើនពេក យើងខ្លួនឯងជាអ្នកកើតទុក្ខ ស្មុគចិត្ត។

៨. មិនគួរអាត្មានិយមទេ តែពេលខ្លះ ជាមួយអ្នកខ្លះ អាត្មានិយមខ្លះ ក៏មិនអស់អីដែរ ព្រោះគេក៏មិនបាន សុទិដ្ឋិនិយមអីជាមួយយើង គេគិតតែខ្លួនគេដែរ ចឹងយើងក៏គិតដូចគ្នា គេធ្វើម៉េចដាក់យើង យើងក៏បែបហ្នឹងដាក់គេវិញទៅ មនុស្សបង្រៀនមនុស្សទេតើ មែនអត់?

២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៩. កុំទៅកើតទុក្ខ ច្រណែន ឈ្នានីសនឹងអ្នកណា ការដែលគេមានបានគ្រប់យ៉ាងដូចពេលនេះ ក៏ព្រោះតែគេខិតខំ ប្រឹងប្រែង ហែលឆ្លងមកយ៉ាងលំបាក អីចឹង យើងក៏ប្រឹងប្រែងនឹងគេដែរទៅ ឬប្រឹងឱ្យលើសគេរឹតតែល្អ ព្រោះវាជាការរីកចម្រើន អនាគតយើងខ្លួនឯងទេ។

ចុងក្រោយ បើអ្នកមានទុក្ខ​ ជួបបញ្ហា ការលំបាក អ្នកត្រូវប្រាប់ខ្លួនឯងថា ជីវិតមនុស្សគឺបែបហ្នឹង ហើយបញ្ហា ការលំបាកហ្នឹង វានៅមិនយូរទេ មនុស្សយើង មិនមែននៅតែវេទនាចឹងរហូតឡើយ៕

អត្ថបទដោយ៖ បញ្ញា

Loading...