kalib9

ក្អួតឈាមក្រាកៗ! ពេលបានដឹងចរិត ៥ ចំណុចរបស់អ្នក SINGLE កំរិតអាជីព!!!

និយាយពីថា ៥ ហេតុផលរបស់អ្នក SINGLE អាជីពខាងក្រោមនេះធានាថាបានអានហើយគឺមានអ្នកខ្លះលួចសើចលួចចូលតួអីជាដើមចឹងទៅ។ តោះកុំខាតពេល….

១. រើសច្រើន

ខ្លួនមិនមែនជាប្រុសស្អាត ឬ ស្រីស្អាត ហេតុនេះហើយអ្នកនៅលីវមិនរើសអើងទេ ប៉ុន្តែទោះមានអ្នកចូលមកក្នុងជីវិតគេមានលក្ខខណ្ឌសម​ប្រកប​យ៉ាង​ណា​ក៏​​គេ​តែង​មាន​លេស​នេះលេសនោះសម្រាប់​បដិសេធម្នាក់​នោះ​ដែរ។ និយាយទៅចរិតប្រុសស្អាត ឬ ស្រីស្អាតចឹងហ្មង!។

២. ស្នេហាស្នេហ៏ហើតគ្មានអ្វីអស្ចារ្យ

មិន​ដឹង​ថា​ស្នេហា​មាន​តម្លៃ​ច្រើនពេក​រហូត​អ្នក Single ត្រូវ​រើស​ដោយ​ផ្ចិតផ្ចង់ ឬ វា​គ្មាន​អ្វី​អស្ចារ្យ​សម្រាប់​យក​ភ្នែក​មើល​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ពួក​គេ​ស្ថិត​ក្នុងដំណាក់កាលមួយដែលជ្រេញដោយទាំងអ្នកមានស្នេហា ហើយ​ពាក្យថា ស្នេហា​ គ្មាន​អ្វី​អស្ចារ្យ ជា​ពាក្យ​ដែល​គេ​តែង​តែ​និយាយ​លួង​ខ្លួន​ឯង។

៣. ម្នាក់​ឯងមិនស្លាប់ទេ (Single អាជីព)

អ្នក Single តែងតែទៅណាមកណាម្នាក់ៗឯង ហើយតែងតែ​យល់ថាគេមាន​សេរីភាពគឺសំខាន់ រីឯការ​ដែលត្រូវ​ធ្វើ​រឿង​អ្វីមួយ​ដោយ​ខ្លួន​ឯង ក៏​យល់​ថា កាន់តែ​មាន​មោទនភាព​ទៅ​ទៀត។ ម្នាក់​ឯងមិនស្លាប់ទេ។

៤. ទ្រឹស្ដីស្នេហាពេញខ្លួន

ទាំងអ្នកធ្លាប់មានស្នេហា និង មិនធ្លាប់មានស្នេហាទាល់តែសោះ តែបើនិយាយពី​ទ្រឹស្ដី​ស្នេហាវិញខ្លាំង​ជាង​អ្នកមានស្នេហាទៅទៀត ហើយជារើយៗ យើងតែងតែឃើញមនុស្ស​មាន​ស្នេហា​ពេលខូចចិត្ត តែងរត់រក​មនុស្សគ្មាន​ស្នេហាដើម្បីពិភាក្សាជួយដោះស្រាយទៅវិញ គិតទៅហួសចិត្ត។

៥. ស្រមៃអីប្លែកៗតែម្នាក់ឯង

និយាយទៅស្រមៃអ្វីៗដែលមិនអាចទៅរួច ហើយតែងតែញញឹមដាក់ស្លឹកឈើឬកញ្ចក់ដោយឥតខ្វល់ពីមនុស្សនៅជុំវិញខ្លួនគេ។ ជួនកាលស្រមៃថាគេជា បុរសសង្ហា ឬ ស្រីស្អាតអីជាដើមតែម្នាក់ឯងចឹងទៅ៕

សុំអភ័យទោសទុកជាមានផង បើនិយាយលើសលួសទាំងប៉ុន្មាន។

តើអ្នកទាំងអស់គ្នាមានយល់បល់អ្វីចែករំលេកជាមួយយើងខ្ញុំទេ?
អារម្មណ៍ពិតរបស់ក្នុងភូមិ

Credit Pictures: pixabay.com

 

Loading...