kalib9

មានមនុស្សដែលរងរបួស ដោយសារសត្វប្រើសមានការកើនឡើងនៅសួនឧទ្យានណារ៉ាក់ នៅប្រទេជប៉ុន!!!

      នៅក្នុងសួនឧទ្យានណារ៉ាក់ ទោះបីជានៅក្នុងសួនឧទ្យានដ៏កំរ ដែលជាពិភពរបស់សត្វប្រើសព្រៃដើរដោយសេរីក៏ដោយ ក៏មានភ្លៀវទេសចរណ៍ជាច្រើនបានមកទស្សនា។

ជាធម្មតាសត្វប្រើសទាំងនោះគឺស្លូតទេ ក៏ប៉ុន្តែនៅពេលដែលភ្ញៀវទេសចរណ៍ លើកចំណីបង្ហាញ តែមិនអោយពួកវាស៊ីនោះ បានធ្វើអោយពួកវាខឹងហើយ ក៏បានបុកមនុស្ស ឬក៏ខាំមនុស្សជាដើម

  

   បើតាមរយៈពត៌មានចេញពីខេត្តណារ៉ាក់ ​បានអោយដឹងថា  មនុស្សដែលត្រូវបានសត្វប្រើសបានបុក ដួលហើយមានរបួសគឺមានការកើនឡើង ចាប់តាំងខែ4ឆ្នាំមុខ រហូតដល់ខែ1ឆ្នាំនេះ គឺមានការកើនឡើងរហូតដល់209នាក់។

អ្នករបួសធ្ងន់រហូតដល់បាក់ឆ្អឹងមានចំនួន8នាក់ ក្នុងចំណោមនោះគឺមាន5នាក់ជាជនបរទេស។

មូលហេតុដែលរហូតដល់បណ្តាលអោយមានរបួសធ្ងន់បែបនេះ គឺបណ្តាលមកពីសត្វប្រើសឆាប់ខឹង ឡើងគឺចាប់តាំងពីខែ9ដល់ ខែ11 គឺមានការកើនឡើង។

បើតាមសំដីរបស់បុគ្គលិករបស់សួនឧទ្យានណារ៉ាក់ បានអោយដឹងថា៖ ដោយសារតែសត្វប្រើសនៅឧទ្យានជាសត្វព្រៃ ដូច្នេះហើយគួរតែទស្សនាពីចំងាយទើបការប្រសើរ។

ប្រភពពី:www3.nhk.or.jp

ប្រភពប្រែសម្រួលដោយ៖ http://jllearner.com

Loading...