kalib9

ផេកហ្វេសប៊ុក​សម្តេច នាយករដ្ធមន្រ្តី ហ៊ុន សែន បាត់បង់ទិន្នន័យ​ចាស់ៗជាច្រើន​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារព្រមាន​ថា សម្តេចនឹងបិទហ្វេសប៊ុកនៅស្រុកខ្មែរ​ ប្រសិន​បើគណនី​ ហ្វេសប៊ុក​របស់សម្តេចលែងដំណើរការ។

សម្តេចបាន​សរសេរយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បាន​លុប​នឹង​ព្យាយាម​បិទ​គណនី​របស់ខ្ញុំ​។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅវិញ​ថា បើ​អ្នកឯង​ហ៊ាន​បិទ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ ខ្ញុំ​នឹង​បិទ​លែង​ឲ្យ​ប្រើ​ហ្វេ​ស​ប៊ុ​កនៅ​ស្រុក​ខ្មែរ​»។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអះអាងថា នេះជាសំណេរផ្ទាល់របស់សម្តេច ឬយ៉ាងណានោះឡើយ ។

លោក ដួង តារា ជំនួយការនិងជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ពុំទាន់អាចបកស្រាយអ្វីបានឡើយជុំវិញរឿងនេះ ដោយលោក ប្រាប់ថា កំពុងជាប់រវល់ ហើយក៏បិទទូរសព្ទ។

សូម​បញ្ជាក់ថា ការបង្ហោះបែបនេះ កើតឡើង​បន្ទាប់ពីសារព័ត៌មាននៅលើទំព័រ​ហ្វេសប៊ុក​របស់សម្តេច បាន​បាត់បង់ជាច្រើន ដោយភាគច្រើន​នៅ​សល់​តែព័ត៌មាន និងរូបភាព​ដែល​បង្ហោះ​កាលពីឆ្នាំ​២០១៣ ឆ្នាំ២០១៤ មកម៉្លេះ។

ទិន្នន័យទាំងនេះ បាត់បង់នា​វេលាម៉ោង​១១ជាង នា​ថ្ងៃទី២៥ ខែកុម្ភៈនេះ​ ពោល​បន្ទាប់ពី​សម្តេច​សរសេរ និង Live ក្នុងពិធីអបអរសាទរទិវា​ជាតិទីក្រុងស្អាតលើកទី​៧៕

Loading...