kalib9

លលាដ៍ក្បាលដែលធ្វើពីធ្យូងរបស់វិចិត្រករជនជាតិជប៉ុនម្នាក់គឺមើលទៅអស្ចារ្យសម្រាប់ការអាំងសាច់ណាស់ !

វិចិត្រករជនជាតិជប៉ុនម្នាក់ឈ្មោះ Sekisadamu ដែលជាអ្នកធ្វើធ្យូងបាននិយាយថាគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះតម្រូវការធ្យូងរបស់គាត់បន្ទាប់ពីគាត់បានបង្ហាញវានៅទីផ្សារដែលបានបញ្ចប់ក្នុងពេលថ្មីៗនេះនៅខេត្ត Chiba ប្រទេសជប៉ុនដែលធ្យូងរបស់គាត់ជាច្រើនត្រូវបានទិញ ។

ធ្យូងលលាដ៍ក្បាលមនុស្សរបស់លោក ត្រូវបានទាក់ទាញនិងគេចុចចូលចិត្តជាង 13K និងជាង 9K Retweets នៅពេលរូបថតទាំងអស់នេះត្រូវបានបង្ហោះនៅលើ Twitter របស់គាត់ :

ទីផ្សារដ៏អស្ចារ្យក្នុងរដូវរងា 2019 នេះ ។

បច្ចុប្បន្ននេះគាត់កំពុងធ្វើការលើគ្រោងឆ្អឹងលលាដ៍ក្បាលដែលធ្វើពីធ្យូងនេះជាច្រើន ហើយត្រូវចំណាយក្នុង1ដុំតម្លៃ 500 យេន (4.5 ដុល្លារ) ។

នៅទីនេះជាវីដេអូ ! ធ្យូងលលាដ៍ក្បាលមិនមែនជាឆ្អឹងលលាដ៍ក្បាលរបស់មនុស្សមែនទែននោះទេ ខណៈពេលដែលមានអ្នកគិតថាវាជាឆ្អឹងលលាដ៍ក្បាលមនុស្សពិត ។ តោះចុចមើលវីដេអូនេះទាំងអស់គ្នា !

កែសំរួលដោយ  kalib9

ប្រភព designyoutrust.com

Loading...