kalib9

គូស្វាមីភរិយាថ្មោងថ្មី1គូរបានជ្រើសរើសយកដំណើរកំសាន្តអាពាហ៍ពីពាហ៍ឡើងភ្នំចម្ងាយ 100 ម៉ែត្រទៅវិញ (ប្លែកពីគេ)!

មានវិធីជាច្រើនដែលគូរស្វាមីភរិយាអាចជ្រើសរើសដំណើរកំសាន្តរៀបអាពាហ៍ពិពាហ៍របស់ពួកគេបាន ។

គូស្វាមីភរិយាខ្លះចូលចិត្តផ្លាស់ប្តូរកម្មវិធីរបស់ពួកគេឲ្យប្លែក បន្ទាប់ពីគោរពតាមប្រពៃណីនៅព្រះវិហាររួច ដែលអ្នកខ្លះជ្រើសរើសដំណើរកំសាន្តស្នេហាបែបរ៉ូមែនទិច គឺទៅមើលព្រះអាទិត្យលិចនៅលើឆ្នេរខ្សាច់ ។ ល ។ ប៉ុន្តែចម្លែកតែគូរស្វាមីភរិយាមួយគូរនេះ ពួកគេបានសំរេចចិត្តទៅដំណើរកំសាន្តឡើងភ្នំទៅវិញ ។

នៅថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2018 គូស្នេហ៍មួយគូនេះមកពីខេត្តហៃណានប្រទេសចិនបានចងភ្ជាប់ចំណងដៃស្នេហាពួកគេ ដោយឡើងភ្នំដែលមានប្រវែង 100 ម៉ែត្រហើយក៏ឡើងទៅលើជ្រលងភ្នំឆាយ៉ាផងដែរ ។

ផ្ទាំងថ្មទាំងនេះគឺជាកន្លែងដែលផ្សងព្រេងក្នុងរឿងដ៏ល្បីល្បាញគឺរឿង “ការធ្វើដំណើរទៅភាគខាងលិច ” ដែលជាការថតខ្សែភាពយន្តនៅឆ្នាំ 1970 ។

ហើយក៏មានអ្នកឡើងភ្នំដូចគ្នានៅទីនោះដែលបានជួបគូស្វាមីភរិយា ហើយពួកគេក៏ស្លៀកពាក់តែងខ្លួនជាតួអង្គក្នុងរឿង បង្ហាញការជូនពរជ័យដល់គូស្វាមីភរិយាថ្មីថ្មោងនោះ ។

គួរឱ្យអស់សំណើចណាស់ប្ដីប្រពន្ធមួយគូនេះបានជ្រើសរើសថ្ងៃដំណើរកំសាន្តរៀបការខ្លួនឡើងភ្នំបែបនេះ ។

ថ្វីបើកន្លែងដើរលេងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេមិនដូចជាអ្នកដទៃក៏ដោយក៏ពួកគេបានបង្ហាញថាច្រាំងភ្នំក៏អាចជាកន្លែងទេសភាពដ៏ស្រស់ស្អាតសម្រាប់កន្លែងដែលពួកគេមិនអាចបំភ្លេចបានផងដែរ ។

វាច្បាស់ជាថ្ងៃដែលត្រូវចងចាំសម្រាប់ទាំងកូនក្រមុំនិងកូនកំលោះហើយ ។ យើងសង្ឃឹមថាអាពាហ៍ពិពាហ៍របស់ពួកគេនឹងពោរពេញទៅដោយស្នេហាពិតនិងរក្សាភាពរឹងមាំដូចជានៅពេលដែលពួកគេកំពុងឡើងលើថ្មភ្នំចឹង !

ប្រសិនបើអ្នកចូលចិត្តអត្ថបទនេះ សូម “Like” និង “Share” វាជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក !

កែសំរួលដោយ Kalib9

ប្រភព goodtimes

Loading...