kalib9

រឿងពិតក្នុងប្រទេសចិនមួយមានស្រ្តីមា្នក់បានឡើងជញ្ជាំងរបងប្រាសាទដូចសត្វពីងពាងដែលមានកំពស់ 21 ម៉ែត្រ !

តើអ្នកធ្លាប់មើលរឿងបុរសពីងពាងឬទេ ? នៅក្នុងប្រទេសចិនមានស្ត្រីពីងពាងម្នាក់ម្នាក់ត្រូវបានគេប្រទះឃើញឡើងជញ្ជាំងរបងប្រាសាទ ។

ស្ត្រីជនជាតិចិនដែលមានជីវភាពធូរធារម្នាក់ឈ្មោះលោកស្រី Ma Jei បានធ្វើឱ្យអ្នកទេសចរណ៍នៅនោះមានការភ្ញាក់ផ្អើលនៅពេលលោកស្រីបានឡើងជញ្ជាំងរ​បង Zhonghau Castle ដែលមានកម្ពស់ 21 ម៉ែត្រដើម្បីជៀសពីការបង់ប្រាក់ចូលទស្សនាក្នុងតម្លៃម្នាក់ 3,29 ដុល្លារ ឬ 21,81 យ៉េន ។

Ma Jei បានប្រាប់អ្នកទស្សនានៅទីនោះថានាងធ្លាប់ឡើងជញ្ជាំងតាំងពីនាងនៅជាកុមារហើយនាងមិនដែលពាក់ខ្សែឬឧបករណ៍សុវត្ថិភាពទេ ។

ជាអកុសលការឡើងនេះត្រូវបានធ្វើអ្នកទេសចរដ៏ទៃទៀតបានឡើងតាម ។ អ្នកទេសចរពីរនាក់បានធ្លាក់ហើយបាក់ជើងខណៈបីនាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទៅមន្ទីពេទ្យដោយប៉ូលីស។

នាងបានឡើងជញ្ជាំងដូចសត្វពីងពាងដែលមើលទៅដូចជាងាយស្រួលណាស់ ហើយក៏មានមនុស្សផ្សេងទៅសាកល្បងឡើងដូចលោកស្រី ប៉ុន្តែពួកគេមិនអាចឡើងបានឡើយនិងមិនងាយស្រួលដូចដែលបានគិតនោះទេ ។

នាងពិតជាមើលទៅហាក់ដូចជាមិនមានការលំបាកណាមួយក្នុងការឡើងនេះទេ ។ ទោះជាយ៉ាងណាក៏ដោយការឡើងរបស់នាងពិតជាគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកព្យាយាមធ្វើសកម្មភាពបែបនេះតាមនាងនោះ ។  មិនថាការឡើងលើអ្វីមួយនោះទេ ប្រសិនបើយើងមិនធ្លាប់និងមិនចេះឡើងនោះ សូមកុំព្យាយាម ហើយចាំថាសុវត្ថិភាពដំបូង !

កែសំរួលដោយ  kalib9

ប្រភព goodtimes

Loading...