kalib9

មនុស្សដែលទាបៗតែងតែមានកំហឹងខ្លាំងជាងមនុស្សដែលខ្ពស់ៗ (យោងទៅតាមវិទ្យាសាស្ត្រ)!

យោងទៅតាមរឿងព្រេងនិទាន ណាប៉ូ​ឡេអុង បាននិយាយកម្ពស់ទាបរបស់គាត់បានធ្វើឲ្យមានកំហឹងយ៉ាងខ្លាំង ហើយបានធ្វើឲ្យគាត់ខិតខំប្រឹងប្រែង រហូតទទួលបានអំណាចដោយការធ្វើសង្គ្រាម ។

ហើយការសិក្សាថ្មីៗ បានអះអាងថាបុរសដែលមានកំពស់ទាបៗគឺតែងតែឆាប់ខឹងឬឆាប់មានកំហឹងច្រើនជាងបុរសដែលខ្ពស់ៗជាងពួកគេ ។

យោងតាមការស្រាវជ្រាវថ្មីទាំងនេះដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺផ្លូវចិត្តនៅអាត្លង់តាហ្សកហ្ស៊ី ប្រជាជនដែលទាបៗមានទំនោរកាន់តែខ្លាំងទៅនឹងហឹង្សាជាងមនុស្សដែលមានកម្ពស់ខ្ពស់ៗ ។

អ្នកវិទ្យាសាស្ត្របានសង្កេតឃើញបុរសៗចំនួន 600 នាក់ដែលមានអាយុចន្លោះពី 18 ទៅ 50 ឆ្នាំហើយបានរកឃើញថាពួកគេតែងតែមានអារម្មណ៍មិនសូវល្អជាងបុរសខ្ពស់ៗរហូតទៅដល់ 3 ដង នៃការប្រព្រឹត្តអំពើហិង្សា ឬ សកម្មភាពឧក្រិដ្ឋកម្ម ។ អ្នកវិទ្យាសាស្រ្តនិយាយថានេះគឺជាលទ្ធផលនៃភាពខុសគ្នា “ភាពមិនប្រក្រតីរបស់បុរសៗ” ដែលបណ្តាលឱ្យពួកគេកាន់តែខ្លាំងទៅៗនៃកំហឹងពួកគេមាន ។

នេះដោយសារតែផ្នត់គំនិតរបស់សង្គម ដែលធ្វើឲ្យប្រុសៗទាបៗមានអារម្មណ៍ថាមិនសូវល្អជាមួយមប្រុសៗខ្ពស់ៗ គឺពួកគេមានអារម្មណ៍ថាកម្ពស់របស់ពួកគេទាបជាង ។ អ្នកវិទ្យាសាស្ដ្រនិយាយថាបុរសទាបៗ តែងតែធ្វើសកម្មភាពខ្លាំងក្លាជាងគេ ដើម្បីបង្កើតស្មាដៃឡើងសម្រាប់ការខ្វះខាតនៃកម្ពស់របស់ពួកគេ ។ រោគសញ្ញានេះត្រូវបានគេដឹងជាទូទៅថាជាជម្ងឺផ្លូវចិត្តនៃ “ជម្ងឺស្មុគ្រស្មាញរបស់ណាប៉ូឡេអុង” ។ អ្នកវិទ្យាបានរកឃើញបានរកឃើញជាលើកដំបូងនៅឆ្នាំ 1926 ជនជាតិអូទ្រីសឈ្មោះ Alfred Adler ។

នៅឆ្នាំ 2018 អ្នកចិត្តវិទ្យាជឿនលឿនឈ្មោះ Mark van Vugt និងក្រុមអ្នកស្រាវជ្រាវរបស់គាត់នៅសាកលវិទ្យាល័យ Vrije Universiteit Amsterdam បានរកឃើញភស្តុតាងនៃភាពស្មុគស្មាញរបស់ណាប៉ូលេអុងចំពោះបុរសៗ ។ ពួកគេបានឈានដល់ការសន្និដ្ឋានថាបុរសទាបៗតែងតែមានអាកប្បកិរិយាឆាប់ខឹងនិងមានឥរិយាបថខ្លាំងក្លាជាមួយបុរសមានកំពស់ខ្ពស់ជាងខ្លួន ។ យោងទៅតាមអ្នកជំនាញ មនុស្សដែលទាបៗគឺមានអារម្មណ៍ឆាប់ខឹងខ្លាំង ហើយក៏អាចងាយរងគ្រោះជាមួយនិងកម្រិតនៃជម្ងឺឆ្កួតជ្រូកផងដែរ ។

ហើយក៏មានការសិក្សាផ្សេងៗទៀតដែលនាំឱ្យមានការរកឃើញផ្ទុយគ្នាផងដែរ នៅឆ្នាំ 2007 ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of Lancashire បានបង្ហាញថាភាពស្មុគ្រស្មាញរបស់ណាប៉ូឡេអុង ទំនងជារឿងក្នុងទេវកថាប៉ុណ្ណោះ ។

ការស្រាវជ្រាវនេះបានរកឃើញថាបុរសទាបៗហាក់ដូចជាមិនសូវខឹងដល់បុរសដែលមានកម្ពស់មធ្យមនោះទេ ។

ដូច្នេះតើអ្នកគិតយ៉ាងណាអំពីកម្ពស់ ? តើមនុស្សដែលទាបៗមានកំហឹងខ្លាំងជាងឬមនុស្សខ្ពស់ៗមានកំហឹងខ្លាំងជាង ? ឬតើអ្នកគិតថាកម្ពស់នេះមិនជាប់ទាក់ទងនឹងកំហឹងរបស់មនុស្សនោះទេ? អនុញ្ញាតឱ្យយើងដឹងពីមតិយោបល់ខាងក្រោម។

កែសំរួលដោយ kalib9

ប្រភព bright side

Loading...