kalib9

របៀបចំអិនពងដោយមិនចាំបាច់ប្រើទឹកពីក្មេងៗមួយក្រុម !(មានវីដេអូ)

ស៊ុតគឺជាអាហារដែលងាយស្រួលបំផុតក្នុងការចម្អិនហើយនេះជាវិធីសាស្រ្តឆ្ងាញ់ផងដែរ ។ មានរបៀបជាច្រើនដើម្បីចម្អិនពងដូចជាការចំហុយ ស្ងោ និង ចៀន ប៉ុន្តែ នេះជារបៀបចំអិនដែលមិនត្រូវការទឹកឡើយ គឺត្រូវការតែភក់គ្រប់គ្រាន់ ?

នៅក្នុងវីដេអូនេះបានចាប់អារម្មណ៍និងចែករំលែកនៅលើ YouTube របស់ក្មេងៗក្នុងភូមិមួយបានបង្ហាញពីការច្នៃប្រឌិតដ៏អស្ចារ្យរបស់ពួកគេ ដោយបង្ហាញពីរបៀបចម្អិនពងដោយគ្មានទឹក ។

ដំបូងពួកគេបានជីករូងតូចមួយនៅដី ហើយបង្កើតរន្ធតូចនោះដូចទៅនឹងរូងភ្នំចឹង

ហើយពួកគេបានធ្វើកន្លែងដាក់ស៊ុត ជារង្វង់មូលនៅពីលើរន្ធដែលពួកគេបានជីកនោះ ហ់ើយបានទុករន្ធតូចមួយនៅចំកណ្តាលរង្វង់នោះ ។ពួកគេបានរៀបចំស៊ុតនៅក្នុងរង្វង់នោះ ។

ហើយពួកគេបានគ្របស៊ុតទាំងអស់នោះជាមួយស្លឹកឈើ ហើយយកភក់មកគ្របពីលើស្លឹកឈើមួយទៀត ។

បន្ទាប់មកទៀត ពួកគេបានចុចចេញជារន្ធតូចៗនៅលើភក់នោះ

ហើយពួកគេបានបង្កាត់ភ្លើងដាក់ចូលរន្ធនោះ ហើយដុតពងនោះរហូតដល់ឆ្អិន ។

នេះជាស៊ុតដែលត្រូវបានចម្អិនរួច ហើយវាមើលទៅឆ្ងាញ់ណាស់ !

ពួកគេកំពុងតែរីករាយនឹងការញុំាស៊ុតជាមួយគ្នា !

នេះគឺជាវិធីដ៏គួរឱ្យចាប់អារម្មណ៍មួយដើម្បីចម្អិនស៊ុតដោយគ្មានទឹក។ តើនិងមាននរណាទៀតដែលជាអ្នកឆ្លាតជាងគេបំផុតនាពេលអនាគត ?

មើលដំណើរការនៃការធ្វើរបស់ក្មេងៗទាំងមូលនៅទីនេះ:

កែសំរួលដោយ kalib9

ប្រភព goodtimes

Loading...