kalib9

ភាពខុសគ្នារវាងមនុស្សស្រីនិងមនុស្សប្រុសដែលគេបានធ្វើការពិសោធន៍នៅទីសាធារណ: (មានវីដេអូ)!

នៅក្នុងការពិសោធន៏នៅក្នុងសង្គមដែលរៀបចំឡើងដោយក្រុមឈ្មោះ  ModelPranksters នៅក្នុងទីក្រុងញូវយ៉ក ក្រុមពួកគេបានបង្កើតឈុតមួយដែលមានមនុស្សសុំទាន ដែលត្រូវបានគេលួចយកលុយរបស់គាត់ ។ ក្រុមនេះបានព្យាយាមរកមើលថាតើមនុស្សនៅទីប្រជុំមួយនោះនឹងមានប្រតិកម្មអ្វីខ្លះ ដែលមានមនុស្សទៅលួចយកលុយរបស់អ្នកសុំទានបែបនេះ  ហើយពួកគេបានពិសោធន៍ដោយយកអ្នកលួចយកលុយ 2 ភេទ គឺមនុស្សស្រីនិងមនុស្សប្រុស ។ តើនឹងមានអ្វីកើតឡើងក្នុងរឿងនេះ ?

ក្រុម ModelPranksters ពួកគេបានរៀបចំការពិសោធន៍នេះ ដោយចង់ដឹងថាតើនឹងមានមនុស្សមកខ្វល់ពីអ្នកសុំទានឬទេ ប្រសិនអ្នកសុំទានត្រូវបានគេយកលុយរបស់គាត់នោះ ?

ពួកគេបានប្រើឲ្យមនុស្សស្រីចេញទៅលួចយកលុយរបស់អ្នកសុំទានមុន ហើយពេលនាងបានទៅយកលុយនោះ បែបជាគ្មាននរណាម្នាក់មកអើពើពីការលួចលុយរបស់នាងឡើយ ដោយមនុស្សទាំងអស់នោះធ្វើដូចជាមិនបានឃើញការលួចរបស់នាងចឹង ។

នាងបានយកលុយរបស់អ្នកសុំទាននោះទៅដោយសុវត្តិភាព និងគ្មាននរណាម្នាក់មករារាំងនាងឡើយ ។

ហើយបន្ទាប់មកគេបានប្រើឲ្យមនុស្សប្រុសទៅលួចវិញម្តង ហើយរឿងដែលមិនគួរឲ្យជឿបានកើតមានឡើង ហើយស្ទើរតែភ្លាមៗពេលមនុស្សប្រុសបានទៅលួចយកលុយនោះ ត្រូវបានមនុស្សនៅក្នុងទីប្រជុំជននោះដេញតាមនិងត្រូវបានរារាំងនិងឲ្យយកលុយនោះទៅឲ្យអ្នកសុំទានវិញភ្លាមៗ ។

ហើយនៅទីនេះមានវីដេអូដែលបានយកពីឆានែល YouTube ឈ្មោះ ModelPranksters បានរៀបចំលាក់កាមេរ៉ាគ្រប់ទិសដើម្បីថតយកសកម្មភាពថាតើនឹងមានប្រតិកម្មយ៉ាងណានៅពេលមានបទឧក្រិដ្ឋកើតឡើងនៅទីសាធារណ៍បែបនេះ ។

លទ្ធផលបានបង្ហាញថា ពួកគេមិនអើពើពីភេទស្រីឡើយ “ចោរស្រី” ។

ដូច្នេះតើអ្នកយល់ស្របឬមិនយល់ស្របជាមួយនឹងសេចក្តីសន្និដ្ឋានរបស់ ក្រុម ModelPranksters ‘ថាសង្គមសព្វថ្ងៃគឺបែបនេះ ? គឺគេមិនហ៊ានធ្វើអ្វីលើមនុស្សស្រីឡើយ ទាំងដែលមនុស្សស្រីនោះបានប្រព្រឹត្តខុសក៏ដោយ ។

តោះមកមើលវីដេអូនៃការពិសោធន៍ សង្គមដ៏គួរឱ្យភ្ញាក់ផ្អើលទីនេះ:

តើអ្នកគិតយ៉ាងណាចំពោះរឿងមួយនេះ ? សូមប្រាប់យើងពីមតិយោបល់របស់អ្នកខាងក្រោម !

កែសំរួលដោយ kalib9

ប្រភព goodtimes

Loading...