kalib9

វិចិត្រករម្នាក់បានយកចិត្តទុកដាក់លើសង្គមសម័យទំនើបនេះតាមរយៈរូបគំនូរ ! តោះទៅមើលថាតើការគិតរបស់គាត់យ៉ាងមិចទៅ?

គាត់ឈ្មោះលោក Sam Bailey គឺជាជាងគំនូរ ដែលមានអាយុ 21 ឆ្នាំមកពី Slough ចក្រភពអង់គ្លេស ពេលដែលយើងមើលទៅលើប្រធានបទការគូសជាច្រើនរបស់គាត់ នោះ ភាគច្រើនគឺគាត់ចង់ពន្យល់ឲ្យយើងយល់ពីសង្គមទំនើបនេះ ។

គាត់បានបង្កើតគំនូរដែលធ្វើឱ្យយើងមានការគិតគូរ និង មានសំនួរសួរទៅពិភពលោកដែលយើងរស់នៅទាំងមូលនេះ ។

គាត់បានចាប់ផ្តើមបង្កើតរូបភាពនេះតាំងពីឆ្នាំ 2011 ហើយគាត់គូសវាសម្រាប់គ្រួសាររបស់គាត់មើលនោះទេ តែនេះគឺជាផ្លូវដែលគាត់បានចូលពិភពសិល្បៈគំនូរ ។

គាត់បានចាប់ផ្តើមបង្ហោះស្នាដៃសិល្បៈរបស់គាត់នៅលើបណ្តាញសង្គម ហើយមនុស្សជាច្រើនបានចូលចិត្តស្នាដៃសិល្បៈរបស់គាត់ ទាំងឆ្លាតវៃ និង ល្អឥតខ្ចោះ ។

គាត់បានបង្ហាញរូបភាពទាក់ទងនឹងបញ្ហាសង្គមដែលយើងកំពុងប្រឈមនៅសព្វថ្ងៃនេះ ដែលវាបណ្តាលមកពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ហាភាពក្រីក្រផងដែរ ។

អ្នកនឹងឆ្ងល់អំពីស្នាដៃសិល្បៈរបស់គាត់ ? សូមពិនិត្យមើលគំនូរដែលគាត់ចង់ឱ្យយើងទាំងអស់គ្នា មានការគិតពិចារណ៍ឡើងវិញ នៅទង្វើដែលយើងធ្វើ !

ប្រភព Instagram

‘ការគេងមិនលក់ដោយសារប្រព័ន្ធផ្សព្វផ្សាយសង្គម’

‘ការ​ឡើង​កំ​ដៅ​ភព​ផែនដី’ បណ្តាលឲ្យប៉ូលខាងជើង រលាយទឹកកក និងអាចមានការគំរាមកំហែងដល់ជីវិតសត្វដែលរស់នៅទីនោះ (ដោយសារទង្វើរបស់មនុស្ស ទើបផែនដីឡើងកំដៅ)

អ្នកមិនចាំបាច់ត្រូវការវះកាត់កែសម្រស់ក៏បាន ដោយអ្នកគ្រាន់តែប្រើប្រាស់កម្មវិធី Photoshop ទៅបានហើយ

ហេតុអ្វីបានយើងចង់បានវាម្លេះ? តើវាជាអាហារសំរាប់យើងមែនទេ ?

របស់របងក្មេងលេងសព្វថ្ងៃ សុទ្ធតែជាអាវុធខុសច្បាប់ទាំងអស់

ពេលវេលាកន្លងផុតទៅត្រឹមតែមួយប៉ព្រិចផ្នែកតែប៉ុណ្ណោះ

រឿងរបស់ផែនដីជារឿងដែលមនុស្សគ្រប់គ្នាខ្លាចបំផុត

នៅពេលដែលយើងញ៉ាំអាហារណាដែលអាក្រក់ៗ ក៏ដូចជាយើងកំពុងតែរង់ចាំថ្ងៃមួយដើម្បីទទួលយកវាមកបំផ្លាញសុខភាពរបស់យើងដែរ

មិនអីទេ ខ្ញុំសុខទេ

‘ ថ្នាំដែលបង្ការរបស់វេជ្ជបញ្ជាអោយ ‘

មនុស្សបានយកជីវិតរបស់សត្វមកកំណត់ដោយតម្លៃលុយ 

ពណ៌សម្បុលគឺជារបស់ដែលធម្មជាតិដែលផ្តល់ឱ្យ ប៉ុន្ដែមនុស្សត្រូវចេះលាបពណ៌ដោយខ្លួនឯង ហើយមនុស្សត្រូវដឹងថាតើពណ៌ណាមួយដែលល្អនឹងអាក្រក់?

ការព្រមព្រៀងគ្នាដែលត្រូវតែផ្លាស់ប្តូរជាមួយនឹងរឿងជាច្រើន

នៅលើពិភពលោកនេះ អ្នករាល់គ្នាសព្វថ្ងៃនេះមានការនិយាយឬជជែកគ្នា តាមរយ:chat ដោយមិនអើពើនឹងអ្វីសោះឡើយ ហើយតែងតែបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនដោយមិនគិតពីអ្នកដទៃទៀត ការធ្វើបែបនេះគឺដូចជាការបោកគ្រាប់បែកទៅលើនរណាម្នាក់ចឹង

នៅពេលដែលអ្នកកាន់តែធំឡើងៗ អ្នកត្រូវស្វែងយល់រឿងដែលបានបិទបាំងរារាំងការគិតរបស់អ្នកកាន់តែច្រើនឡើងៗដូចគ្នា ។ ហើយអ្នកក៏ត្រូវបង្រៀនខ្លួនឯងឱ្យចេះបិទនៅមតិយោបល់ឬការយល់ឃើញរបស់អ្នកដូចគ្នាដែរ ។

‘ចំណេះដឹងគ្មានដែនកំណត់’ គឺ Google

របស់ដែលបានបំផ្លាញមនុស្សគឺ បណ្តាញផ្សព្វផ្សាយទាំងនេះ

ពេលខ្លះប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើឱ្យយើងបាក់ទឹកចិត្តឬការមើលមិនឃើញអ្វីផ្សេងសោះឡើយ ព្រោះយើងបានចាប់អារម្មណ៍លើការចូលចិត្តឬមិនចូលចិត្តក្នុងនោះទៅវិញ

គ្មាននរណាម្នាក់ដឹងពីការពិតនោះទេ ថាតើយើងកំពុងធ្វើនៅថ្ងៃនេះដើម្បីអ្វី ? ដើម្បីសង្គម, រដ្ឋាភិបាល, សេដ្ឋកិច្ច ឬ ការអប់រំ ?

‘ការចាប់អារម្មណ៍’របស់ក្មេងជំនាន់ក្រោយគឺពិភពអ៊ីនធឺណិត

កាន់តែចាស់កាន់តែពិបាកក្នុងការនឹកពីអនុស្សាវរីយ៍ចាស់ៗរបស់ខ្លួន

កែសមរួលដោយ kalib9

ប្រភព  designyoutrust.com

Loading...