kalib9

មិនបាច់មើលងាយខ្ញុំទេ ព្រោះខ្ញុំគង់នឹងក្លាយជាដីនិងធូលី

មិនបាច់ច្រណែនខ្ញុំទេ ព្រោះខ្ញុំគង់រលាយរូបក្នុងពេលណាមួួយ

មិនបាច់ចាប់កំហុសខ្ញុំទេ ព្រោះខ្ញុំមានកំហុសតាំងពីកើតដល់ស្លាប់

មិនបាច់ចង់សម្លាប់ខ្ញុំទេ ព្រោះខ្ញុំគង់តែស្លាប់ខានមិនបាន។

មិនបាច់ខ្ពើមខ្ញុំទេ ព្រោះរូបខ្ញុំគង់តែខ្លាយជាគម្រង់ក្នុងថ្ងៃណាមួយ។

មិនបាច់ចង់ឈ្នះខ្ញុំទេ ព្រោះខ្ញុំនឹងចាញ់នូវវដ្តធម្មជាតិ។

មិនបាច់មើលងាយខ្ញុំទេ ព្រោះខ្ញុំគង់នឹងក្លាយជាដីនិងធូលី។

មិនបាច់កុហកខ្ញុំទេ ព្រោះខ្ញុំមានគ្រប់យ៉ាងជាភាពមិនពិត។

មិនបាច់លួចខ្ញុំទេ ព្រោះខ្ញុំនឹងបាត់វាមិនខាន។

អ្នកមានអ្វីៗគ្រប់យ៉ាងហើយ រីករាយជាមួយវាចុះ ជីវិតអ្នកនឹងរីករាយ កុំបន្តអ្វីដែលនាំអោយជីវិតអ្នកលំបាកដោយសារខ្ញុំ។

Loading...