kalib9

ក្តីស្រមៃ និងការពិត!!!

មានក្តីស្រមៃ ទើបអាចបង្កើតបានការពិតនៅថ្ងៃណាមួយ តែកុំភ្លេចថា មិនមែនស្រមៃបែបអណ្តែតអណ្តូងនោះទេ យើងត្រូវធ្វើអ្វីៗ ដើម្បីអោយក្តីស្រមៃនោះក្លាយជាការពិត។

ការស្រមៃ ប្រៀបបីដូចជាយើងកំពុងតែ គូសកំណត់នូវរឿងរ៉ាវដើម្បីអោយវាលេចចេញជារូបរាង ទៅតាមការចង់បានរបស់យើងយ៉ាងដូច្នោះដែរ។

តើអ្នកធ្លាប់ស្រមៃចង់បានអ្វីមួយដែរឬទេ? អ្នកធ្លាប់ត្រូវមនុស្សជុំវិញខ្លួនអ្នកនិយាយថា កុំស្រមៃពេក វាមិនអាចក្លាយជាការពិត ដែរឬទេ។ ប្រាកដណាស់ថា អ្នកធ្លាប់ ដ្បិតថា អ្វិដែលយើងស្រមៃចង់បាន មិនទាន់លេចចេញជារូបរាងនៅពេលនេះ តែរចូរអ្នកជឿជាក់ថាថ្ងៃណាមួយវានឹងកើតមានឡើងដូចអ្វីដែលយើងត្រូវការ ដរាបណាយើងមិនឈប់ស្រមៃ យើងមិនបោះបង់គោលដៅ យើងនៅតែរក្សាជំហរចង់បានដដែល។

មានវិធីជាច្រើនដើម្បីអោយក្តីស្រមៃក្លាយទៅជាការពិត កុំបោះបង់គោលដៅ កុំបោះបង់អ្វីដែលចង់បាន បើមិនទាន់សម្រេច ចូរប្តូរយុទ្ធសាស្រ្ត ផ្លាស់ផ្លូវដើរ ប្រើវិធីផ្សេង មិនមែន អស់សង្ឃឹម ហើយព្រលែងគោលដៅចោលឡើយ។

៤ចំណុច ដើម្បីជោគជ័យ គឺ ចាប់ផ្តើម ការអនុវត្ត ការអត់ធ្មត់ មិនមានដែនកំណត់ឡើយ តស៊ូអោយដល់ទីបញ្ចប់ ដើម្បីលទ្ធផលដ៏ល្អមួយដែលចង់បាន៕

អត្ថបទដោយ៖ នភា | ដកស្រង់ចេញពីសៀវភៅ៖ ពន្លឺបញ្ញា 

រក្សាសិទ្ធដោយ៖ Knongphum.com
ប្រភពរូបភាពពី៖ pixabay.com

Loading...