kalib9

មហាសេដ្ឋី crypto ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបាចលុយ1លានដុល្លា !

តើគាត់កើតអ្វីក្នុងខ្លួន ? ឬជាការធ្វើសប្បុរសធម៌ ឬ ជាវិធីសាស្រ្តនៃការទាក់ទាញចំណាប់អារម្មណ៍ ។ អ្នកសរសេរប្លុកនេះ បានសរសេរថាគាត់បាន ប្រព្រឹតទង្វើល្អ  នៅពីមុខកាមេរ៉ានិងស្មាតហ្វូនរបស់អ្នកដទៃជាច្រើន ហើយបន្ទាប់មកបានបាចលុយជាច្រើនពីលើអគារដ៏ខ្ពស់ ដើម្បីធ្វើឱ្យវីដេអូ ដ៏ល្បីបំផុតក្នុង ហុងកុង ។ សំណួរសួរថា ធ្វើបែបនេះដើម្បី​អ្វី? ចិត្តសប្បុរស ? សង្គមលើអ៊ិនធឺណិតជឿថាគាត់មានគោលបំណងមិនល្អ ។

ថ្មីៗនេះប្រទេសចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែបង្ហោះវីដេអូលើស្ទ្រីមផ្ទាល់ខ្លួន ដែលបង្ហាញពីបុរសអ្នកមានម្នាក់ មានអាយុ 24 ឆ្នាំឈ្មោះពិត Wong Ching Kit បានឡើងទៅលើដំបូលអាគារដ៏ខ្ពស់នៅផ្លូវ Fuk Wa និង Sham Shui Po ដែលជាតំបន់មួយក្នុងចំណោមតំបន់ក្រីក្របំផុតនៅហុងកុង ។ ហើយគាត់មិននៅខាងក្រោមសម្រាប់ថតរូបខ្លួនឯងនោះទេ បុរសនោះបានឡើងទៅលើកំពូលអគារហើយចាប់ផ្ដើមបោះលុយពីដំបូលជាច្រើន ។ មនុស្សនៅតាមផ្លូវបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានអ្នកដំណើរជាច្រើនដែលឈប់ចាប់លុយផងដែរ ។

អ្នកនៅទីនោះនិយាយថាគាត់បានបាចលុយរាប់រយលានដុល្លារក្នុងហ្វូងមនុស្សដ៏ច្រើន ។ ទោះបីជាមនុស្សកំពុងទទួលបាននូវ “អំណោយ” ពីខាងលើ ស្រាប់តែប៉ុន្មាននាទីក្រោយមកប៉ុណ្ណោះ ប៉ូលីសក៏បានមកដល់ទីនោះ ដើម្បីព្រមានដល់មនុស្សគ្រប់គ្នា ។ ប៉ូលីសបានស្នើសុំឱ្យហ្វូងមនុស្សបញ្ឈប់ការចាប់លុយឬរើសលុយពីដី ព្រោះវាអាចមានផ្ទុកមេរោគក្នុងលុយ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពនិងជីវិតបាន ។

ជំហានបន្ទាប់របស់ប៉ូលីសគឺបានទៅចាប់ខ្លួន លោក Wong Ching Kit ។។ គាត់បានដកស្មាតហ្វូនរបស់គាត់ហើយថតវីដេអូឱ្យពិភពលោកទាំងមូលឃើញថាគាត់ត្រូវបានគេចាប់ខ្លួន ដោយសារការចែកលុយទៅអ្នកក្រ ។

ដូច្នេះ នេះជាសំណួរដែលលើកឡើងថា តើបុរសនេះជានរណាហើយតើគាត់មានគោលបំណងអ្វីខ្លះ? គាត់ហៅខ្លួនឯងថាជាមហាសេដ្ឋី crypto ហើយអះអាងថាគាត់បានយកទ្រព្យសម្បត្តិទាំងអស់នោះ ដែលជារូបិយវត្ថុ ដែលគាត់បានមកពីការបង្រៀនមនុស្សឱ្យចេះរកលុយពីអ្នកប្រើអេឡិចត្រូនិក(លើអុីនធើណេត) ។ ប៉ុន្តែការអះអាងរបស់សង្គមក្នុងស្រុកបាននិយាយថាលោក គាត់គឺជាអ្នកឆបោក ។ ពួកគេនិយាយថាអ្វីដែលគាត់ធ្វើគឺចង់ឲ្យឈ្មោះគាត់ល្បីលើបណ្តាញសង្គម (ចង់ល្បីជាវីរបុរស)។

គ្មាននរណាម្នាក់ដឹងច្បាស់អំពីការពិតនៅទីនោះទេ ប៉ុន្តែអ្វីដែលយើងអាចមើលឃើញ – បុរសម្នាក់នេះគឺជាអ្នកមានស្ដុកស្ដម្ភម្នាក់ ។ ឈ្មោះពិតគឺ Wong Ching Kit ហាក់ដូចជាសប្បាយចិត្តនៅពេលដែលត្រូវបានប៉ូលីសចាប់ខ្លួននិងពិន័យជាប្រាក់ឲ្យប៉ូលីសក្នុងតំបន់ដោយសារតែគាត់បានធ្វើឱ្យមានការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ ហើយគាត់ពិតជាចំណាយពេលតែប៉ុន្មានម៉ោងនៅក្នុងគុកប៉ុណ្ណោះ ។ គាត់បានចូលមើលបណ្តាញសង្គមខ្លួនឯង ហើយគាត់ពិតជាមានការគាំទ្រធំបំផុតដែលមិនធ្លាប់មានមែន(គាត់បានសំរេចបំណងខ្លួនឯង) ។

គាត់បាននិយាយថាមនុស្សភាគច្រើនគិតថាគាត់ធ្វើខុស ។ គាត់មានអារម្មណ៍សោកស្តាយចំពោះជនក្រីក្រ ហើយគោលបំណងតែមួយគត់របស់គាត់គឺចង់ជួយអ្នកក្រក្នុងតំបន់នោះ ហើយគាត់បាននិយាយទៀតថាដឹងត្រឹមថាគាត់ជាមហាសេដ្ឋីក្នុងប្រទេសចិនទៅបានហើយ ។

កែសំរួលដោយ kalib9

ប្រភព zestradar.com

Loading...