kalib9

ហេតុអ្វីបានជារូបបដិមានរបស់ព្រះបាទជ័យវរ្ម័នទី ៧ គ្មានព្រះហស្ថទាំងសងខាង និងមានឆែបព្រះកេស ?

បានជារូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ អង្គតព្រះហស្ថទាំងពីរ និងឆែបព្រះកេសនោះគឺ ៖

ក. បុព្វហេតុប្រវត្តិសាស្រ្ត ៖ នៅពេលខ្មែររួចចាកផុតពីសង្រ្គាមខ្មែរយើងមានអ្នកអភិរក្សវត្ថុបូរាណនិងប្រវត្តិសាស្រ្តបានប្រទះឃើញរូបសំណាកបដិមានេះមានលក្ខណៈបាក់បែកស្រាប់ទៅហើយ(បាត់ព្រះហស្ថទាំង២និងឆែបព្រះកេស)ដោយរកបំណែកនោះមកប៉ះប៉ូវវិញមិនបានគេក៏សម្រេចទុកជាលក្ខណៈដើមទាំងស្រុងទៅ ។

ខ. បុព្វហេតុសាសនា ៖ កាលដើមឡើងព្រះបាទជ័យវរ្ម័ទី៧ កាន់សាសនាព្រាហ្មណ៍ មានឫទ្ធិអំណាចខ្លាំងក្រៃប្រទេសជាតិមានការរីកចម្រើន ទំហំទឹកដីធំមហិមា ។​

ប៉ុន្តែក្រោយពីព្រះអង្គរៀបអភិសេកជាមួយព្រះនាងឥន្ទ្រទេវីមកព្រះអង្គបែរមកកាន់សាសនាព្រះពុទ្ធវិញលែងមានមហិច្ឆតាពង្រីកទឹកដី ទម្លាក់ដាវឈប់បង្ហូរឈាម បែរជាគ្រាន់តែការពារទឹកដី និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនវិញ ដែលជាហេតុអ្វីធ្វើឱ្យកូនចៅព្រះអង្គដែលមានជំនឿស៊ប់លើព្រាហ្មណ៍សាសនានោះមិនសប្បាយចិត្តខ្លឹងនិងព្រះអង្គ ក៏លួចវាយបំបាក់រាល់រូបសំណាកព្រះអង្គឱ្យដាច់បាត់ព្រះហស្ថទាំងសង ដោយពួកគេយល់ថា​ ព្រះបាទជ័យវរ្ម័នទី៧លែងធ្វើសង្រ្គាមទៀតហើយ ទុកព្រះហស្ថធ្វើអ្វី កាត់ចោលទៅ ។

រីឯព្រះកេសឆែបវិញ គឺពួកគេយល់ថា ពីមុនពូកែគិត តែឥឡូវលែងចេះគិតហើយ ព្រោះតែស្រី ពួកគេក៏វាយឱ្យឆែបទៅ ។

គ. បុព្វហេតុសង្រ្គាម ៖ នៅពេលមានសង្រ្គាមចម្បាំងមង្តៗគួរសត្រូវព្រះអង្គមានចាម ជ្វា លាវ សៀម មិនដែលយកឈ្នះលើព្រះអង្គឡើយ ពួកគេតែងចិញ្ចឹមចិត្តសងសឹកជាមួយព្រះអង្គ ។

ជាអកុសលពេលដែលព្រះអង្គចូលទីវង្គត ពួកសត្រូវទាំងអស់នោះមកវាយប្រហារប្រទេសខ្មែរស្ទើរទាំងស្រុង ចំណែកឯរូបបដិមា ព្រះបាទជ័យវរ្ម័នទី៧ វិញពួកបានវាយបំបាក់ព្រះហស្ថទាំងសងខាង ព្រោះវាយល់ថា ព្រះហស្ថនេះហើយដែលធ្វើឱ្យពួកវាវាយចាញ់ និងសម្លាប់ពួកវាអស់ច្រើនណាស់ ដូច្នេះគួរតែកំចាត់ចោល ។

រីឯព្រះកេសវិញ ពួកវាបានវាយឱ្យឆែប ព្រោះយល់ថា ព្រះកេសនេះហើយពូកែគិត ពូកែល្បិចក្នុងសឹកសង្រ្គាមជាមួយពួកវាឆ ដូច្នេះត្រូវតែកំទេចចោល ។ បច្ចុប្បន្នកំពុងមានការវែកញែកគ្នាដូចខាងក្រោម ៖

គណៈកម្មាការទ្រទ្រង់អរិយធម៌ខ្មែរមានគម្រោងស្នើសុំទៅក្រសួងវប្បធម៌ដើម្បីឱ្យមានការ ទទួលស្គាល់នូវការសាងសង់រូបបដិមាព្រះបាទជ័យវរ្ម័នទី ៧ ដោយមានព្រះហស្ថទាំងសងខាង ។ គម្រោងនេះត្រូវបានលើកឡើងនៅក្នុងកិច្ច​ប្រជុំ រវាងអ្នកអភិរក្សវត្ថុបុរាណ និងអ្នកប្រវត្តិសាស្រ្ត ។

បន្ទាប់ពីកិច្ចប្រជុំរយៈពេលមួយថ្ងៃ គណៈកម្មាធិកាទ្រទ្រង់អរិយធម៌ខ្មែរបានអោយដឹងថា គេគ្រោងនឹងធ្វើការស្នើសុំទៅក្រសួងវប្បធម៌ឱ្យមានការទទួលស្គាល់នូវការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី ៧ ដោយមានព្រះហស្ថទាំងពីរ ឡើងវិញ ដើម្បីអោយព្រះអង្គមានលក្ខណៈពេញលេញសក្តិសមជាអតីតវីរមហាក្សត្រខ្មែរ ។

លោក មឿង សុន តំណាងគណៈកម្មការនេះបានមានប្រសាសន៍ថា ការដាក់តាំងរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ដោយការបែកបាក់យ៉ាងដូច្នេះនាំឱ្យមានការរិះគន់នូវអតីតកាលរបស់កម្ពុជាថាជាប្រទេសអន់ថយហេតុអ្វីបានព្រះហស្ថរបស់ព្រះអង្គត្រូវគេកាត់ចោល ។

ចំណែក លោក រស់ ចន្រ្តាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងនេះ ពីព្រោះដើម្បីរក្សានូវកិត្តិនាម និងកិត្តិយលរបស់ព្រះអង្គ និងដើម្បីកុំឱ្យខូចតម្លៃប្រវត្តិសាស្រ្តខ្មែរ ។

លោកបានបញ្ជាក់ថា គម្រោងនេះចង់ឱ្យមានការយល់ព្រមពីក្រសួងវប្បធម៌សម្រាប់ ការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័ន នាពេលក្រោយ ។ ទៀតគឺត្រូវឱ្យមានដៃទាំងសងខាង និងមិនមានស្នាមបែកបាក់ ។

ក៏ប៉ុន្តែលោក ជុជ តឿន រដ្ឋលេខាធិការក្រសួងវប្បធម៌បានចាត់ទុកថា នោះជាការស្រមើស្រមៃ ដែលខុសទាំងស្រុងទៅនឹងការអភិរក្សវត្ថុបូរាណ និងប្រវត្តិសាស្រ្ត ។

លោកបានឱ្យដឹងថារូបព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានរកឃើញដំបូងពុំមានដៃទាំងពីរដូច្នេះលុះត្រាតែគេអាចរកដៃទាំងពីររបស់ព្រះអង្គឃើញទើបអាចធ្វើដូច្នេះបាន ។ លោកបានបញ្ជាក់ថា គេមិនអាចដាក់ដៃអោយព្រះអង្គតាមការនឹកឃើញនោះទេ ។

ទោះបីយ៉ាងណាក៏ដោយលោកបានឱ្យដឹងថានៅពុំទាន់មានច្បាប់ហាមប្រាមការកសាងរូបសំណាកព្រះអង្គ ដោយមានដៃ ឬអត់ដៃនោះទេ ។

ចំណែកគណៈកម្មការទ្រទ្រង់អរិយធម៌ខ្មែរវិញបានឱ្យដឹងថារូបសំណាកមិនពេញលក្ខណៈនេះកើតឡើងដោយសារសង្គ្រាមនិងពេលវេលដូច្នេះគេគួរធ្វើការកែលំអរដើម្បីឱ្យព្រះអង្គក្លាយជាស្តេច ពេញលក្ខណៈវិញ ។

Loading...