kalib9

រឿងដែលមនុស្សស្រីមិនចូលចិត្ត ឱ្យដៃគូ ធ្វើទៅលើនាង

រឿងដែលមនុស្សស្រីមិនចូលចិត្ត ឱ្យដៃគូ ធ្វើទៅលើនាង

១. និយាយស្ដី ស្រែកគំហក
មនុស្សស្រី មិនចូលចិត្តមនុស្សណា ដែលនិយាយស្ដី ស្រែកគំហកពីមុខពីក្រោយឡើយ ទោះនាងខុសក៏ដោយ គួរតែនិយាយស្ដីស្រួលបួល មិនបាច់ផ្អែមក៏បាន សំខាន់ឱ្យតែត្រជាក់។

២. គាបសង្កត់ បិទសិទ្ធសេរីភាព
មនុស្សស្រី ចង់បានបំផុតគឺសេរីភាព ដូច្នេះហើយ កុំព្យាយាមបិទសិទ្ធនាង កុំបង្ខំ ឬឃុំឃាំងនាង នាងមិនមែនអ្នកទោសទេ។

៣. សួរនាំ ចង់ដឹងរឿងនាងច្រើន
សួរច្រើនពេក នាងប្រាកដជាធុញ នាងមិនចូលចិត្តឱ្យអ្នកណា សួរជិកឫស ជីកគល់នាងច្រើនឡើយ ព្រោះមនុស្សម្នាក់ៗ តែងតែមានរឿងផ្ទាល់ខ្លួន។

38478696_1351098771686972_8985878388543586304_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. បង្គាប់បញ្ជានាង
កុំបញ្ជានាងច្រើនពេក នាងក៏ចង់ធ្វើនូវអ្វីដែលនាងស្រឡាញ់ចូលចិត្តដែរ​ កុំតាំងខ្លួនជាម្ចាស់ការលើនាង។

៥. បំពាន កេងចំណេញលើនាង
ទោះមនុស្ស ស្រឡាញ់គ្នាប៉ុនណា ក៏គេមិនបំពានគ្នាដែរ ដូចនេះ កុំចង់ដើរខ្សែលើ លូកលាន់មាងឱ្យសោះ។

៦. រិះថាំ ត្បិតត្បៀត
បើស្រឡាញ់ស្រី ត្រូវហ៊ានចំណាយ មនុស្សស្រីមិនចូលចិត្តមនុស្សរិះថាំ ម៉ៅស្វិតនោះឡើយ។

៧. កំសាកញី
មនុស្សកំសាក មិនមែនជាមនុស្សក្នុងក្ដីប្រាថ្នារបស់មនុស្សស្រីទេ​ ព្រោះមនុស្សស្រីចង់បានមនុស្សដែលរឹងប៉ឹង ទើបអាចមើលថែ និងផ្ដល់គ្រប់យ៉ាងឱ្យនាងបាន។

51917048_2100867693327721_3087700058368376832_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធ ៖ #ក្នុងស្រុក #Knongsrok

Loading...