kalib9

10 ចំណុចជាចរិតដែលស្រីៗមាននិងចូលចិត្តរំខានដល់មិត្តប្រុសរបស់ពួកគេ !

ស្រីៗទាំងអស់តែងតែស្រលាញ់នៅអ្វីៗគ្រប់យ៉ាងអំពីមិត្តប្រុសរបស់ពួកគេ ប៉ុន្តែនៅពេលខ្លះរឿងតូចតាចមួយចំនួននាងអាចធ្វើឲ្យមានបញ្ហាសរសៃប្រសាទដល់មិត្តប្រុសនាងបាន ។

ជាការពិតណាស់, ដូចគ្នាដែល ! មិត្តស្រីតែងតែធ្វើខ្លួនដូចជាទេវតាចឹង ហើយជារឿយៗធ្វើការរំខានដល់មិត្តរបស់ពួកគេ ហើយតែងតែឲ្យមិត្តស្របតាមយោបលឬគំនិតនាងជានិច្ច ។

ពេលនាងខឹងម្តងៗ ឬទោះបីជានាងជាអ្នកមានកំហុសក៏ដោយ ក៏នាងតែងតែឲ្យមិត្តប្រុសមកលួងលោមឬសំទោសនាងជានិច្ច ។

នាងតែងតែគេងលក់ក្នុងកំឡុងពេលមើលខ្សែភាពយន្តជាមួយមិត្តប្រុសនាង ។ ពេលខ្លះវាជារឿងដែលប្រុសៗចូលចិត្តដែរ ប៉ុន្តែនៅពេលដែលវាហាក់ដូចជាកើតឡើងរាល់ថ្ងៃពេកដែលមិត្តស្រីពួកគេតែងតែដេកលក់របៀបនេះនោះ វាអាចធ្វើឱ្យមានការរំខានបន្តិចផងដែរ ។

នាងតែងតែស្នើសុំឱ្យមិត្តប្រុសនាងមានមនោសញ្ចេតនាបន្ថែមទៀតទៅលើនាងបែបរ៉ូមែនទិច  ។ ជួនកាលបុរសមួយចំនួនបានបកស្រាយថារឿងនេះពេលខ្លះក៏មានអារម្មណ៍ថាធុញចំពោះនាង នៅពេលដែលនាងលើកឡើងនូវគំនិតនៃមនោសញ្ចេតនាឲ្យកាន់តែច្រើនៗបែបរ៉ូមែនទិចនេះ ។

នាងតែងតែនាំយកប្រធានបទដ៏សំខាន់ៗនៅពេលយប់មក នេះមិនមែនជាពេលវេលាដើម្បីចាប់ផ្តើមការជជែកវែកញែកនោះទេ នេះជាពេលដែលប្រុសៗអស់កំលាំងនឹងចង់សំរាកហើយនឹងធ្វើចិត្តស្ងប់ បន្ទាប់ពីការងាពេញមួយថ្ងៃនោះ ប៉ុន្តែនាងតែងតែនាំយករឿងនេះរឿងនោះមិនចេះចប់ឡើងវិញ ។

នាងតែងតែជាមនុស្សដែលចូលចិត្តរៀបចំគម្រោងទុកមុនជានិច្ច ដែលពេលខ្លះគិតទុកមុនរហូតដល់ទៅ 2 ទៅ 3 មុន ប៉ុន្តែមនុស្សប្រុសខ្លះក៏ចូលចិត្តមនុស្សបែបនេះដែរ ។

តែងតែនិយាយថាអ្វីៗគ្រប់យ៉ាងគឺមិនអីទេ ហើយនាងមិនឲ្យមិត្តប្រុសនាងមកខ្វល់ពីនាងនោះទេ ប៉ុន្តែក្នុងចិត្តនាងចង់ឲ្យមិត្តខ្លួនមកលួង ។ ស្ទើរតែស្រីៗគ្រប់រូបទៅហើយដែលធ្លាប់មានចរិកបែបនេះ  ។

តែងតែសួរថា តើនាងមើលទៅធាត់ទេសំរាប់ការស្លៀកសម្លៀកបំពាក់នេះ ហើយមិត្តជាច្រើនតែងតែឆ្លើយថា អត់អីទេ ហើយ ស្រស់ស្អាតទៀតផង ទោះបីជានាងមិនស្អាត់ក៏ដោយ  ហើយក៏មិនខ្វល់អំពីសំលៀកបំពាក់ដែលមិត្តស្រីពាក់ដែល ។

នាងតែងតែចង់ដឹងថាតើមិត្តប្រុសនាងកំពុងផ្ញើរសារទៅអ្នកណា  ឬ ធ្វើសកម្មភាពគួរឱ្យសង្ស័យនៅពេលដែលមិត្តប្រុសនាងមិនខ្វល់ពីនាង ។ ទាំងបុរសនិងស្ត្រី តែងតែត្រូវការភាពឯកជនផ្ទាល់របស់ពួកគេ ហើយបើអ្នកគគិតបែបនេះ វាគឺជាការរំលោភបំពានសិទ្ធផ្ទាល់ខ្លួនរបស់គេ ។

នាងបង្ហោះរូបភាពគ្រប់យ៉ាងទាំងអស់អំពីទំនាក់ទំនងស្នេហានាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។

កែសំរួលដោយ  kalib9

ប្រភព herbeauty.co

Loading...