kalib9

ស្រីៗហ៎ា! ផឹកទឹកផ្លែឈើស្រស់ ក៏ស្រកគីឡូដែរ ហើយ​សាច់​ស្អាត​ទៀត

“Hello គ្រូពេទ្យ” មានអត្ថបទល្អចង់ណែនាំទៀតហើយ។ អត្ថបទមុនៗ គ្នាយើងច្បាស់ជាដឹងហើយពីវិធីសាស្ត្រសម្រកទម្ងន់ មានប្រសិទ្ធភាព មិនប៉ះពាល់សុខភាព ប៉ុន្តែទឹកផ្លែឈើក៏សម្រកទម្ងន់ដោយប្រសិទ្ធភាព និងសុខភាពល្អដែរពិសេសគ្នាយើងធាត់ៗ។

១- #ធាត់លើសទម្ងន់និងហានិភ័យ

លើសទម្ងន់កាន់តែច្រើន ហានិភ័យកាន់តែខ្ពស់។ លើសទម្ងន់ ឬធាត់ខ្លាំង អាចមានជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល មហារីក និងជំងឺបាក់ទឹកចិត្ត។

– ទម្ងន់ និងជំងឺបាក់ទឹកចិត្ត៖ ធាត់ពេក អាចកើតជំងឺធ្លាក់ទឹកចិត្ត ចំនួន ៥៥% បើធៀបនឹងគ្នាយើងមានទម្ងន់ធម្មតា។

– ទម្ងន់ និងមហារីក៖ លើសទម្ងន់ពេក អាចធ្វើឲ្យកើតមហារីកច្រើនប្រភេទខុសៗគ្នា។ ទាំងប្រុសៗ និងស្រីៗ ពេលណា BMI (ទម្ងន់ធៀបនឹងកម្ពស់) កាន់តែខ្ពស់ អាចមានមហារីកបំពង់អាហារ ពោះវៀនធំ ថ្លើម ឬតម្រងនោមកាន់តែខ្ពស់។ ប្រុសៗស្លាប់ដោយសារមហារីកក្រពះ ឬក្រពេញប្រូស្តាត ឯស្រីៗអាចស្លាប់ដោយសារមហារីកសុដន់ មហារីកស្បូន ឬមហារីកក្រពេញអូវែ បើធាត់ជ្រុលពេក។

-ទម្ងន់ និងអាយុស្លាប់៖ ធាត់ពេកអាចកាត់បន្ថយអាយុបាន។ ធាត់ខ្លាំងនៅអាយុ ៥០-៧១ឆ្នាំ ប្រឈមស្លាប់លឿនជាងអ្នកទម្ងន់ធម្មតា​ដល់​ទៅ ២-៣ ដង។

២- #ហេតុនាំឲ្យធាត់ជ្រុល

– ទម្លាប់រស់នៅ

– កត្តាហ្សែន

– ញ៉ាំអាហារដែលប៉ះពាល់សុខភាព

– ខ្វះលំហាត់ប្រាណ និងសកម្មភាព។

៣- #វិធីសម្រកទម្ងន់

មានវិធីច្រើនអាចសាកល្បងបាន ដើម្បីសម្រកទម្ងន់លឿន។ ត្រូវ​រើស​របប​អាហារដែលមានជាតិកាបូអ៊ីដ្រាត (ស្ករ) ទាប ចៀសវាងជាតិអាល់កុល ធ្វើលំហាត់ប្រាណ ញុំាថ្នាំវីតាមីន សារធាតុរ៉ែខនិជ និងធ្វើសមាធិ។

៤- #សម្រកទម្ងន់ដោយញ៉ាំទឹកផ្លែឈើស្រស់

ទឹកផ្លែឈើស្រស់ជួយរាងកាយលាងសម្អាតជាតិពុល បំពេញជីវជាតិចិញ្ចឹមជួយសុខភាព។ តមអាហារជាជម្រើសសម្រាប់លាងសម្អាតជាតិពុលបាន ហើយទឹកផ្លែឈើស្រស់អាចសម្រកទម្ងន់ល្អបំផុតមាន៖

– ទឹកត្រសក់

– ទឹកបន្លែឃិនឆាយ

– ទឹកការ៉ុត

– ទឹកស្ពៃក្តោប

– ទឹកមើមឆៃថាវឈាមមាន់

– ទឹកម្រះ

– ទឹកប្រទាលកន្ទុយក្រពើ

– ទឹកឪឡឹក

– ទឹកផ្លែហ្គូសប៊ើរី (Gooseberry)

– ទឹកផ្លែទទឹម

– ទឹកក្រូចឆ្មារ

– ទឹកក្រេនប៊ឺរី (Cranberry)។

ដោយ៖ ម៉េង វឌ្ឍនា
ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬមិនព្យាបាលជូនឡើយ៕

Loading...