kalib9

តែមនុស្សដែលអាចលះបង់គ្រប់យ៉ាងដើម្បីយើង មានមិនច្រើនទេ

មនុស្សស្រឡាញ់យើង អាចមានច្រើន

តែមនុស្សដែលអាចលះបង់គ្រប់យ៉ាងដើម្បីយើង មានមិនច្រើនទេ

ហើយមនុស្សដែល ស្រឡាញ់យើង ជាងស្រឡាញ់ខ្លួនគេ ក៏រឹតតែពិបាករកទៅទៀត

មនុស្សដែលស្រឡាញ់យើងស្មោះ មិនថាធ្វើអ្វី ក៏គេមិនមើលរំលងយើង គិតអ្វី ក៏គេគិតដល់យើង គេគោរព ឱ្យតម្លៃ និងអាចអភ័យឱ្យយើងបានគ្រប់រឿង។

ចង់ដឹងថា គេស្រឡាញ់យើងប៉ុនណា ស្រឡាញ់កម្រិតណា ស្រឡាញ់ស្មោះឬអត់ ចូរមើលពេលដែលយើងលំបាក គេនៅក្បែរយើងទេ គេធ្វើឱ្យយើងសប្បាយចិត្តទេ គេចេះផនដល់កម្លាំងចិត្ត និងក្ដីសង្ឃឹមឱ្យយើងទេ?

និងមើលពេល ដែលយើងធ្វើឱ្យគេខឹង តើគេជះកំហឹងនោះមកលើយើង ស្រែកគំហកខ្លាំងៗ ឬក៏គេ ព្យាយាមនៅស្ងៀមទប់អារម្មណ៍ និយាយស្រួលជាមួយយើង?

បើពេលគេខឹង គេមិនស្រែកគំហកដាក់យើង នោះមានន័យថា គេស្រឡាញ់យើងណាស់ហើយ ទើបគេថ្នមចិត្តយើងថ្នាក់ហ្នឹង។

រក្សាសិទ្ធ : TSR Sharing #PanhaRoTH

Loading...