kalib9

#លុយ_លុយ_លុយ

🔹ស្លាប់ទៅយកលុយទៅមិនបាន តែបើគ្មានលុយមានអារម្មណ៏ដូចមនុស្សស្លាប់

🔹លុយទិញស្នេហាមិនបាន តែស្នេហាអាចនឹងបាត់បង់ពេលដែលគ្មានលុយ

🔹លុយមិនអាចទិញការដេកលក់បាន តែបើគ្មានលុយប្រហែលជាដេកមិនលក់

🔹លុយមិនអាចទិញសុខភាពល្អបាន តែដើម្បីសុខភាពអោយល្អក៏ត្រូវប្រើលុយ

🔹លុយមិនអាចទិញការឆ្លាតបាន តែចំណេះដឹង និងបរិញ្ញាដែលបានមកគឺត្រូវប្រើលុយ

🔹មនុស្សល្ងង់មើលទៅដូចឆ្លាតពេលដែលមានលុយ​ តែមនុស្សឆ្លាតមើលទៅដូចល្ងង់ពេលគ្មានលុយ

🔹លុយមិនអាចទិញពេលវេលា​ តែវាអាចធ្វើឱ្យអ្នកមានពេលវេលាអាក្រក់​ ពេលគ្មានលុយ

🔹លុយមិនអាចទិញគ្រប់យ៉ាង​ តែរបស់គ្រប់យ៉ាងគឺត្រូវការលុយ

🔹រឿងលុយវាជារឿងតូចតាច តែបើគ្មានលុយទើបវាជារឿងធំ..!

🔹ចឹងហើយបានមនុស្សខិតខំធ្វើគ្រប់យ៉ាង​ ក៏ព្រោះតែលុយ​ 💸💸💵

ប្រភព : អ្នកលេងហ្វេសប៊ុគ

Loading...