kalib9

ប្តីនៅខាងក្រៅផ្ទះបានលួចចិញ្ចឹមសាហាយក្មេងស្អាត

ថ្ងៃមួយប្តីត្រឡប់មកពីធ្វើការវិញ ឃើញប្រពន្ធរវល់នៅចង្ក្រានបាយរៀបចំអារហារពេលល្ងាច។ ដោយមិនបានយកភ្នែកមើលខ្លួនឡើយ គ្មានពាក្យម្ញែកម្ញិកម្ញក់ ល្ហែមដាក់ប្តីដូចស្រីសាហាយស្មន់ តែបែរជាបង្ខំឲ្យប្តីលាងដៃ ហៅកូនៗញាំបាយ ហើយក៏បន្តលើកម្ហូកដាក់លើតុ។

គឺជាពាក្យអត់បានការដែលប្តីធុញហើយទ្រលាន់យូរហើយ។

រៀបការរយៈពេល៥ឆ្នាំហើយ សម្តីផ្អែមល្ហែមទាំងប៉ុន្មានក៏សាបទៅតាមពេលវេលា និងការរវល់ តួនាទីត្រូវរ៉ាប់រងក្នុងជីវិត។

ពេលគិតដល់ថ្ងៃអនាគតត្រូវប្រឈមមុខនិងជីវិតបែបនេះរាល់ថ្ងៃបន្តទៅទៀត គឺគិតក៏ឈឺក្បាលហើយមិនចង់បន្តទៀតដែរ។

នៅពេលអ្នកទាំង2ចាប់ផ្តើមញ៉ាំបាយ ប្តីក៏និយាយថា ៖” ចៅហ្វាយខ្ញុំបាយចិញ្ចឹមស្រីក្មេងម្នាក់ លឿថាមកពីប្រពន្ធគាត់មិនចេះធ្វើខ្លួន ធុមក្លិនម្ហូបប្រេងជាប់ខ្លួន ហើយមិនចេះផ្អែមដាក់គាត់ តើប្រុសណាមួយមិនទ្រលាន់នោះ? ”

ស្តាប់ចប់ ក៏ដឹងថាប្តីកំពុងបង្ហើបរឿងប្រាប់ នាងទម្លាក់ចង្កឹះចុះ ៖” ឈប់ញ៉ាំ ហើយយើងមកនិយាយគ្នាសិន ប្រសិនបើថ្ងៃមួយមានស្រីក្មេងណាត់បងទៅមើលកុន ហើយបងក៏ចង់ទៅមើលដែរនោះ បងហៅនាងមកជួយមើលកូនយើង រៀបចំផ្ទះសម្បែង រួចហើយបងនាំខ្ញុំទៅមើល យ៉ាងម៉េចដែរ? ល្អទេ? ”
ប្តីស្ងាត់មិននិយាយស្តី។

ប្រពន្ធបន្ត ៖” ប្រសិនបើបងឃើញស្រីស្អាតដើរតាមផ្លូវ តុបតែងខ្លួនស្អាតណាស់ សូមបងទៅសួរនាងមើល តើថ្លៃចំណាយប្រចាំខែទៅលើការ ទិញសម្លៀកបំពាក់ ខាត់ស្បែក Spa កែសម្ផស្ស អស់ប៉ុន្មាន? ហើយបងមានលទ្ធភាពចំណាយឲ្យខ្ញុំបានប៉ុន្មានខែ? បើបងអាចផ្គត់ផ្គង់បាន ខ្ញុំក៏អាចស្អាតដូចគ្នា! ”
ប្តីនៅស្ងៀមមិននិយាយស្តី

ប្រពន្ធបន្ត ៖” ប្រសិនបើថ្ងៃណាមួយបងក៏មានបំណងចង់លួចចិញ្ចឹមស្រីស្នេហ៍ ហើយគិតថាបងពិជាស្រលាញ់នាងខ្លាំងហើយ ចង់រៀបការជាមួយនាង អ៊ីចឹងខ្ញុំនឹងកូនប្រុសសុខចិត្តដើរចេញ ហើយឲ្យនាងចូលមក មើលថែឪពុកម្តាយបង ហើយត្រូវនៅបំរើឪពុកម្តាយឲ្យបានរយៈពេលវែងដូចខ្ញុំបានធ្វើ មើលមើលតើនាងអាចទ្រាំបានអត់? ហើយអាចនៅស្អាតរហូតអត់? ”

ប្តីនិយាយតិចៗថា ៖” បងគ្រាន់តែនិយាយលេងតាស…”

ប្រពន្ធគ្រវីក្បាល ហើយបន្ត ៖” ថ្ងៃក្រោយ ពេលបុណ្យទាន ឆ្លងឆ្នាំ ជូនអំណោយបងប្អូនបង សែនផ្នូរ បងឆ្លងជាមួយនាងចុះ តែឆ្លងបុណ្យសង្សារ បងឆ្លងជាមួយខ្ញុំ មើលកុន ធ្វើដំណើរកំសាន្ត បងនៅជាមួយខ្ញុំ។ ហើយយកល្អឲ្យនាងមើលថែកូនយើងចុះ ធ្វើដូច្នេះយើងនឹងលេងបានសប្បាយអស់ចិត្ត។

ប្រសិនបើបានដើរលេងសោយសុខដោយមិនចំណាយលុយខ្លួនឯង ហើយមិនបាច់កត្តញូចំពោះគ្រួសារបង អាចដើរលេងគ្រប់ប្រទេស សប្បាយ ជីវិតបែបនេះខ្ញុំពិតជាចង់បានដែរ! ”

ប្តីទ្រាំលែងបានក៏និយាថា ៖” លក្ខ័ណបែបនេះគ្មានស្រីណាគេព្រមធ្វើទេ? ”

ប្រពន្ធតប ៖” នោះគឺត្រឹមត្រូវហើយ! បងខ្វះនោះមិនមែនជាសាហាយទេ! តែបងគួររកអ្នកបំរើមកជួយសម្រាលការងារខ្ញុំ ឲ្យខ្ញុំមានពេលធ្វើខ្លួនស្អាត ដើរលេងជាមួយបង ប្រសិនបើបងមានលទ្ធភាពធ្វើបានខ្ញុំនឹងក្លាយជាព្រះនាងស្រស់ស្អាតរបស់បងជារៀងរហូត។ ប្រសិនបើបងធ្វើមិនបាន អ៊ីចឹងខ្ញុំក៏ក្លាយជាចាស់ ស្បែកស្រអាប់ ហើយធ្វើជាគោជាសេះសំរាប់តែគ្រួសារនេះដូចគ្នា។ ”

ប្តីមិនអស់ចិត្ត ៖” ចុះបើអូនលួចមានក្រៅវិញនោះ? ”

ប្រពន្ធមើលមុខហើយអស់សំណើច ៖” រឿងហ្នឹងបងកុំភ័យ! ខ្ញុំអាចសន្យាថាមួយជីវិតនេះ បំរើមនុស្សក្នុងផ្ទះមួយគ្រួសារ លះបង់តែម្តងគឺគ្រប់គ្រាន់ហើយសំរាប់ខ្ញុំ ប្រសិនបើខ្ញុំចង់មានសាហាយ ខ្ញុំសុខចិត្តធ្វើជាសង្សារនិងគេរហូតវិញ ខ្ញុំមិនរៀបការទៀតទេ! ”

ប្តីឱបប្រពន្ធយ៉ាងណែន ៖” ទេ! មិនអាចជារៀងរហូត យើងនឹងនៅជាមួយគ្នារហូតដល់ចាស់! ប្រពន្ធសម្លាញ់ ថ្ងៃក្រោយបងនឹងលែងនិយាយសម្តីល្ងង់បែបនេញទៀតហើយ! ”

មនុស្សប្រុសទាំងឡាយអើយ កុំចេះតែយល់ថាប្រពន្ធគេស្អាតជាងប្រពន្ធខ្លួន ព្រោះយ៉ាងណាក៏គេមិនមែនជាប្រពន្ធខ្លួនឯង ប្រសិនបើជារបស់អ្នកអ្នកនឹងមិនយល់ថាល្អដែរ!

ចេះថែរក្សាប្រពន្ធខ្លួនឯងផង ក្នុងជីវិតអាពាហ៍ពិពាហ៍ គឺតម្រូវឲ្យចេះយល់ចិត្តគ្នា អត់ឱណ លែកលែង លះបង់ឲ្យគ្នាច្រើនបន្តិច កាត់បន្ថយការរអ៊ូរទាំបន្តិច គឺនឹងមិនមានរឿងឈ្លោះប្រកែកមិនពេញចិត្តគ្នាដែរ!

ប្រភពអត្ថបទ 佛缘福报

បកប្រែកែសម្រួលដោយ សុខ គឹមទៀវ👸

08/01/2019

Loading...