kalib9

អោយតែមានដង្ហើមគឺមានសង្ឃឹម!!!

#បើដង្ហើមនៅមានតម្លៃ!

សម្រាប់អ្នកដែលលែងមើលឃើញថាជីវិតគួរតែបន្តរស់នៅតទៅទៀត គ្មានអ្វីដែលពិបាកជាងពេលដកដង្ហើមចេញចូលទេ ប៉ុន្តែសម្រាប់អ្នកដែលអាចមើលឃើញថាជីវិតគួរតែត្រូវប្រឹងបន្តរស់នៅតទៅទៀត ព្រោះគេនៅមានគោលដៅដែលមិនទាន់សម្រេចបាន នៅមានរឿងជាច្រើនដែលត្រូវធ្វើ ត្រូវប្រឈម គេនឹងគិតឃើញថាគ្មានអ្វីមានតម្លៃជាងមានការនៅមានដង្ហើមដកចេញចូលទេ។

រឿងរ៉ាវជីវិតនេះវាលំបាកណាស់ ប៉ុន្តែទោះជាយើងលំបាកប៉ុនណាក៏ដោយ ក៏កុំបោះបង់ខ្លួនឯងចោល។

ថ្ងៃខ្លះយើងលំបាកខ្លាំង ថ្ងៃខ្លះយើងស្ទើរតែទ្រាំមិនបាន ប៉ុន្តែបើសួរថាយើងសុខចិត្តដេកអត់ដង្ហើមខ្លួនឯងឲ្យស្លាប់ទេ? យើងពិតមិនអាចធ្វើបានឡើយ មិនអាចដេកប្រឹងអត់ដង្ហើមខ្លួនឯងឲ្យស្លាប់ទេ យើងមានតែប្រឹងដកដង្ហើមចេញចូល ហើយប្រឹងរកមធ្យោបាយដកដង្ហើមឲ្យបានស្រួល។

យើងមិនដឹងទេ ថាហេតុអ្វីយើងកើតមក! ប៉ុន្តែយ៉ាងហោចណាស់ក៏យើងអាចដឹងថាហេតុអ្វីយើងត្រូវប្រឹងរស់ បន្តរស់ ហើយរស់ដោយក្ដីសង្ឃឹម។

ជួនកាលយើងប្រហែលជាមិនមែនរស់នៅដោយសារតែមានអ្នកណាម្នាក់ស្រលាញ់យើងខ្លាំងទេ ប៉ុន្តែប្រហែលជាដោយសារតែយើងមានសេចក្ដីស្រលាញ់ខ្លាំងចំពោះខ្លួនឯង ហើយមានអំណរគុណចំពោះការមានឱកាសបានកើតមកជាមនុស្ស ដែលត្រូវប្រឈម និងឆ្លងកាត់ឧសគ្គ ហើយដោះដូរនូវមេរៀនជីវិតដ៏ច្រើនអនេក…។

អត្ថបទ៖ #សៀវភៅជីវិត

រូបភាព៖ #Pinterest

Loading...