kalib9

អ្វីដែលពុកបានឱ្យកូន គឺលើសពីអ្វីដែលពុកមានសម្រាប់ខ្លួនឯង

#ឪពុកអ្នកក្រ

ខ្ញុំកើតក្នុងគ្រួសារមួយ នៅឯងជនបទ ឪពុកខ្ញុំក្រណាស់ គ្រួសាយើងគ្មានឡើយ មាសប្រាក់ សម្លៀកបំពាក់ឱ្យបានស្អាតសមរម្យដូចគេ តែអ្វីដែលខ្ញុំបានដឹង និងចងចាំមិនភ្លេចនោះគឺ ខ្ញុំមានឪពុក ដែលល្អបំផុត ទឹកចិត្តពុក ទោះលុយទាំងនគរមកប្ដូរក៏មិនបានដែរ។

ពុកមិនមានដូច ពុកគេ តែក្ដីស្រឡាញ់ ការមើលថែថ្នាក់ថ្នម យកចិត្តទុកដាក់ និងលះបង់ដើម្បីកូន ពុកមិនដែលខ្វះនោះឡើយ អ្វីដែលពុកបានឱ្យកូន គឺលើសពីអ្វីដែលពុកមានសម្រាប់ខ្លួនឯង។

ដូច្នេះ សូមប្រាប់ដល់អ្នកដែលមើលងាយគ្រួសារខ្ញុំ សូមដឹងផងថា ទោះយ៉ាងណា ក៏ពុកខ្ញុំនៅតែាមនុស្សល្អបំផុតរបស់ខ្ញុំ៕

រក្សាសិទ្ធ ៖ PH Sharing

Loading...