kalib9

ហេតុអ្វីបានជានៅមិនទាន់មានសង្សាឬស្នេហានឹងគេចឹង ?

ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបានជាអ្នកនៅលីវបែបនេះ? ហេតុអ្វីមិននិយាយទៅកាន់នរណាម្នាក់ … ឬក៏អ្នកនៅម្នាក់ស្រួលជាង ?

ឬមកពីមើលទៅខ្លួនឯងអាក្រក់ពេក ឬមកពីទម្លាប់ខ្លួនឯងអាក្រក់ពេក ឬមកពីមានការងារមិនល្អ ប្រហែលជាដោយសារទម្លាប់នេះ ឬទើបមានគំនិតគិតថាគួរតែនៅលីវនោះ តោះនាំគ្នាមកមើលថា ហេតុអ្វីបានជាអ្នកមិនទាន់មានមិត្តស្រីឬមិត្តប្រុសបែបនេះចឹង ?

1    មកពីអ្នកចង់ស្វែងរកសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណ៍

មនុស្សគ្រប់គ្នាតែងតែចង់បានសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះខុសៗគ្នា ។ ដោយអ្នកខ្លះត្រូវបានលើកទឹកចិត្តដោយខ្សែភាពយន្តរឿងល្ខោនឬប្រលោមលោកហើយក្តីសុបិន្តរបស់មនុស្សទាំងនោះគឺ ធ្វើតាមរឿងរ៉ាវស្នេហានៅក្នុងខ្សែភាពយន្ត រឿងប្រលោមលោក ជាការពិត ហើយព្យាយាមធ្វើខ្លួនឯងឲ្យដូចក្នុងរឿងដែរ (ជាពីសេសមនុស្សស្រី) ។

អ្នកដែលមិនមានមិត្តស្រីឬមិត្តប្រុសនោះ ដោយសារតែមូលហេតុទាំងអស់នេះ ? ដោយសារតែនៅក្នុងសកម្មភាពរស់នៅការពិតគឺ មិនមានទំនាក់ទំនងល្អឥតខ្ចោះដូចក្នុងរឿងនោះទេ។ គ្មាននរណាម្នាក់នៅក្នុងពិភពលោកមិនមានគុណវិបត្តិឬកំហុសនោះ ។

ស្នេហាពិតគឺមានតែនៅក្នុងរឿងនោះទេ ហើយមនុស្សជាច្រើនតែងតែរំពឹងថាសេចក្ដីស្រឡាញ់នឹងមានដូចនៅក្នុងប្រលោមលោកដែរ ។ បើអ្នកគិតបែបនោះ ដល់ពេលចុងក្រោយត្រូវបានមកដល់ អ្នកខកចិត្តពីរឿងស្នេហាជាមិនខាន ។

អ្នកគួរតែមើលពិភពលោកនេះឡើងវិញ ហើយប្រើហេតុផលមកដោះស្រាយនិងការពិតជាច្រើនទៀត គ្មាននរណាម្នាក់មិនដែលមានកំហុសនោះ ។ អ្នកមិនគួរនៅម្នាក់ឯងនោះទេ អ្នកគួរតែណាត់ជួបនរណាម្នាក់ ដែលអ្នកអាចទទួលយកគុណវិបត្តិ និង កំហុសដែលគាត់មានបាន ។

2  មកពីអ្នកមិនស្រឡាញ់ខ្លួនឯង

ប្រសិនបើអ្នកមិនស្រឡាញ់ខ្លួនឯងផង តើអ្នកអាចស្រឡាញ់អ្នកដទៃយ៉ាងដូចម្តេច… ?ព្យាយាមគិតពីខ្លួនអ្នកឡើងវិញ ប្រសិនបើអ្នកមិនអាចស្រឡាញ់ខ្លួនឯង ឬមិនគោរពខ្លួនឯង មិនឲ្យតម្លៃខ្លួនឯង តើអ្នកនឹងសាកល្បងបង្កើតស្នេហាដោយរបៀបណា ?

អ្នកគួរតែចាប់ផ្តើមដោយសាមញ្ញ ពីការស្វែងរកអ្វីដែលអ្នកចូលចិត្តធ្វើ បន្ទាប់មកព្យាយាមធ្វើឱ្យវាពេញលេញ ធ្វើឱ្យវាល្អបំផុតមួយ ហើយថ្ងៃណាមួយអ្នកនឹងមើលទៅខ្លួនឯងល្អវិញ ។ ត្រូវមានមោទនភាពចំពោះខ្លួនឯង ពេញចិត្តនិងអ្វីដែលខ្លួនឯងមាន ថ្ងៃនោះ ប្រហែលជាដល់ពេលដែលអ្នកមានក្ដីស្រឡាញ់ ។

3  មកពីអ្នកមិនគោរពខ្លួនឯងនិងអ្នកដទៃ

មនុស្សខ្លះនិយាយថាការគ្រប់គ្រង ការបញ្ចុះបញ្ចូល អាចជួយក្នុងការរក្សាទំនាក់ទំនងបាន ។ ប៉ុន្តែគ្មាននរណាម្នាក់ចង់ទៅគ្រប់គ្រងនរណាម្នាក់ទៀតនោះឡើយ ការបញ្ចុះបញ្ចូលគ្រប់ពេលវេលា វាអាចជារឿងដ៏អាក្រក់មួយគឺថាការបញ្ចុះបញ្ចូលនរណាម្នាក់ឱ្យផ្លាស់ប្តូរនៅទំលាប់់ឬកំហុសរបស់ពួកគេ ។

ផ្លាស់ប្តូររហូតដល់ពួកគេបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯង ។ យើងត្រូវគិតថាមនុស្សគ្រប់រូបកើតមកគឺមានគំនិតផ្ទាល់រៀងៗខ្លួន ។ អ្នកគួរតែគោរព ឬ គួរតែដឹងពីបន្ទាត់ដែលអ្នកមិនគួរចូលទៅដល់ ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តនឹងអាកប្បកិរិយាគាត់ទេនោះ ទាំងដែលខ្លួនគាត់ដឹងហើយនោះ ហើយគាត់បដិសេធមិនផ្លាស់ប្តូរទេ យើងមានជម្រើស 2 តែប៉ុណ្ណោះ: គឺបន្តនៅជាមួយអាកប្បកិរិយាដែលអ្នកមិនចូលចិត្ត ឬ ឈប់ដោយសារតែអ្នកមិនមានវិធីផ្លាស់ប្តូរគំនិតដែលគាត់មិនចង់ផ្លាស់ប្តូរនោះ ។

4  មកពីអ្នកមិនទាន់រួចរាល់ដើម្បីទទួលនរណាម្នាក់ចូលមកជីវិតអ្នក  

មនុស្សជាច្រើនគឺមានសេចក្ដីសុខ នៃសេចក្ដីស្រឡាញ់របស់ពួកគេមាន  ហើយគិតថាសេចក្ដីស្រឡាញ់ដ៏ល្អត្រូវតែមានសុភមង្គលជានិច្ច ប៉ុន្តែអ្នកភ្លេចមើលខ្លួនឯង ថាតើអ្នកសប្បាយចិត្តបែបណា ពេលអ្នកនៅម្នាក់ឯងបែបនេះ ? ប្រសិនបើអ្នកមិនសប្បាយចិត្ត នឹងការពឹងផ្អែកទៅលើអ្នកដទៃឬស្នេហានោះ មានន័យថាអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីមាននរណាម្នាក់ឡើយ ។

អ្នកគួរតែគិតថាសេចក្ដីស្រឡាញ់ល្អមិនមែនគ្រាន់តែជាការសប្បាយតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវសុភមង្គលផងដែរ ។ ប្រសិនបើអ្នកមិនសប្បាយចិត្ត តើអ្នកអាចផ្តល់សុភមង្គលដល់អ្នកដទៃយ៉ាងដូចម្តេចទៅ ?

5  មកពីអ្នកមិនចេះអត់ទោសឱ្យអ្នកដទៃ

គ្មាននរណាម្នាក់ដែលមិនចេះធ្វើខុសឬមានកំហុសនោះ សូម្បីតែខ្លួនអ្នកផ្ទាល់ ប៉ុន្តែជួនកាលនៅពេលដៃគូរអ្នកបានធ្វើកំហុសហើយទោះបីជាកំហុសលើកទ1ក៏ដោយ អ្នកមានអារម្មណ៍ខឹង ហើយមិនអាចអត់ទោសឲ្យបាន ពីព្រោះអ្នកជាមនុស្សដែលតែងតែវិនិច្ឆ័យអ្នកដទៃដោយមិនសួរនាំឲ្យច្បាស់លាស់ជាមុន ប៉ុន្តែសូមកុំភ្លេចថាអ្នកក៏ធ្លាប់មានកំហុសដែរ ប្រសិនបើដៃគូរអ្នកមានកំហុស មុននឹងសម្រេចចិត្តឈប់និយាយឬខឹងនោះ សូមព្យាយាមផ្តល់ឱកាសឱ្យគាត់និយាយពីហេតុផលខ្លះផង ។

6  អ្នកជាមនុស្សដែលយល់តែចិត្តខ្លួនឯង

បើនិយាយអំពីខ្លួនឯង ការយកតែចិត្តលើខ្លួនឯង យើងជឿថាវាគឺជាមូលហេតុមួយក្នុងចំណោមហេតុផលសំខាន់ៗទាំងអស់ ។ ជារឿយៗមនុស្សបែបធ្វើអោយទំនាក់ទំនងខ្លួនឯង កាន់តែយ៉ាប់យឺន និងនាំឱ្យមានការបែកបាក់គ្នាផងដែរ  ប្រសិនបើអ្នកជាមនុស្សបែបនេះ អ្នកគួរតែចាប់ផ្តើមផ្តោតលើ ការយកចិត្តគេដាក់លើចិត្តខ្លួនឯង  ដោយសារតែពិភពលោកនេះ គឺវាមិនវិលជុំវិញខ្លួនអ្នកឡើយ ។

កែសំរួលដោយ kalib9

ប្រភព  love.campus-star.com

Loading...