kalib9

មនុស្សស្រី ដែលមានវ័យម្ភៃក្រាស់ តែមិនទាន់រៀបការ ដឹងទេថា នាងជាមនុស្សបែបណា ?

– នាងជាមនុស្សស្រី រឹងមាំខ្លាំងពេក រឹងមាំ ដែលគិតថា គ្មានដៃគូជីវិត ក៏នាងអាចរស់នៅបានដែរ

– នាងជាមនុស្សស្រីឆ្លាតពេក ឆ្លាតដែលគិតថា នាងមានចំណេះ នាងមានសមត្ថភាព បុរសដែលចង់ចូលមកក្នុងជិវិតនាង​សុទ្ធតែមិនដល់នាង

– នាងពូកែពេក ពូកែដែលគិតថា ការងារណាក៏នាងអាចធ្វើបានដែរ សូម្បីតែការងារមនុស្សប្រុស ដូច្នោះហើយ ចាំបាច់រៀបការ យកប្ដី​ នាំតែទើសដៃទើសជើងធ្វើអី

– នាងស្រឡាញ់សេរីភាពពេក សេរីភាព ដែលចង់ដើរហើរទៅណា ដោយមិនចាំបាច់មានអ្នកណា មកបញ្ជា ពីមុខពីក្រោយ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់នាង

– នាងមានបំណងប្រាថ្នាច្រើនពេក នាងមានគោលដៅជីវិតសន្ធឹកសន្ធាប់ រហូតដល់គ្មានពេលគិតដល់រឿងជីវិតគូ

– នាងម៉ឹងម៉ាត់ មត់ចត់ តឹងតែងខ្លាំងពេក រហូតដល់មើលឃើញតែភាពរញ៉េរញ៉ៃ ចំណុចមិនល្អ ហើយទើសចិត្តនាងគ្រប់ពេល …

– នាងប្រាកដជាមនុស្សស្រីដែល ពិបាកផ្គាប់ចិត្តបំផុតហើយ ពិតទេ?

Credit : TSR Sharing #PanhaRoth

 

Loading...