kalib9

ទំនួលខុសត្រូវក្នុងនាមជាស្វាមី

ទំនួលក្នុងនាមជាស្វាមី

ត្រូវហើយ កើតជាមនុស្សប្រុសស្រួលណាស់ ចង់ដើរហើរទៅណាក៏បានដែរ តែបើចង់ជាធ្វើមនុស្សប្រុសពិតប្រាកដ ទើបវាពិបាក ជាពិសេស គឺពេលដែលយើងស្រឡាញ់មនុស្សណាម្នាក់ខ្លាំងជាងជីវិតខ្លួនឯង កុំថាឡើយមនុស្សប្រុស សូម្បីតែមនុស្សស្រី ដែលមានចិត្តជាមនុស្សប្រុស ក៏គេត្រូវតែចេះទទួលខុសត្រូវ ទៅលើជីវិតមនុស្សដែលគេស្រឡាញ់ដែរ …

28870484_226195841274022_3831299473644225958_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលដែលយើងស្រឡាញ់នរណាម្នាក់ពិតប្រាកដ យើងមិនហ៊ានសូម្បីតែ ប្រាប់គេថាយើងស្រឡាញ់គេ ព្រោះតែដឹងថាខ្លួនឯងមិនល្អ

មិនហ៊ានសុំគេរៀបការ ខ្លាចថាខ្លួនឯង មិនមានលទ្ធភាព សាងសុភមង្គល និងផ្ដល់គ្រប់យ៉ាងដល់គេ ចិត្តចេះតែខ្លាច ខ្លាចគ្រប់យ៉ាង ខ្លាចខ្លួនឯង សាងបញ្ហា ការលំបាកឱ្យគេ

ហើយដល់ពេលក្លាយជា មេគ្រួសារ ទើបដឹងថា តួនាទីស្វាមី មិនមែនត្រឹមតែអចេះរកលុយ ដើម្បីផ្គត់ផ្គង់គ្រួសារតែម្យ៉ាងនោះទេ ត្រឹមរកលុយ សម័យនេះ អ្នកណាៗក៏គេចេះដែរ តែអ្វីដែលសំខាន់ជាងនេះគឺ តួនាទីនៅក្នុងផ្ទះ តួនាទីចំពោះប្រពន្ធ … ជាពិសេស គឺពេលនាងឈឺ មិនស្រួលខ្លួន នាងមានផ្ទៃពោះ …

28661257_226195837940689_360503918985997197_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ត្រឹមយើងធ្វើការងារប៉ុណ្ណឹងដើម្បីនាង យើងអាចនឹងមានអារម្មណ៍ថា ហត់នឿយឬធុញទ្រាន់ ចុះទម្រាំតែនាង ធ្វើគ្រប់យ៉ាងដើម្បីយើង ពាក់កណ្ដាលជីវិត រាប់ចាប់តាំងពីនាងរៀបការជាមួយយើង តើនាងមានដែលរអ៊ូថាហត់ទេ នាងហត់ តែនាងមិនអាចឈប់បាន

ពេលយើងឈឺតិចតួច យើងហត់នឿយ យើងនៅមានអារម្មណ៍មិនល្អ​ ចុះទម្រាំនាងពពោះ លំបាក ស្មុគស្មាញ តើនាងធុញទ្រាន់កម្រិតណា …

28795487_226195774607362_8638967628505224539_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើយើងនៅក្បែរនាងឱ្យដិតដល់ យើងនឹងដឹងពីទុក្ខលំបាករបស់នាង យើងនឹងដឹងថា នាងត្រូវប្រឈមមុខនឹងអ្វីខ្លះ

– ចំណាយពេលនៅក្បែរប្រពន្ធកូន ល្អជាងយកពេលទៅសប្បាយស៊ីផឹក ស្រីញីខាងក្រៅ

– ស្ដាប់ប្រពន្ធ ប្រសើរជាស្ដាប់ពាក្យអ្នកដទៃ

– ឱ្យតម្លៃប្រពន្ធ ល្អជាង ឱ្យតម្លៃមិត្តភក្តិមិនល្អ ដែលមិនដែលឱ្យតម្លៃប្រពន្ធយើង

រក្សាសិទ្ធ : @TSR Sharing #PanhaRoTh

Loading...