kalib9

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់

ពីមុន ប្រពន្ធតែងតែចង់ចេញទៅដើរលេងជាមួយប្តីនាង គំរោងបានរៀបចំឡើងច្រើនលើកច្រើនសារ ប៉ុន្តែប្តីនាងចេះតែថាគ្មានពេលកំដរនាងទៅ។ ចាប់ពីពេលនោះមក ដំណើរកំសាន្តរបស់នាងក៏មិនត្រូវការប្តីរបស់នាងទៀតដែរ។

នាងទៅញាំបាយជាមួយមិត្តភ័ក្តិ យប់ហើយ ភ្លៀងក៏ខ្លាំង នាងខលហៅប្តីឲ្យមកទទួលនាងផង ប្តីនាងឆ្លើយទាំងធុញទ្រាន់ ៖

“មិនឃើញភ្លៀងខ្លាំង ស្ទះចរាចរណ៍ទេហេ! មិនចេះហៅតាក់ស៊ីជិះមកវិញទេអី?”

ចាប់ពីថ្ងៃនោះមក ចិត្តនាងក៏ដូចជាភ្លៀងធ្លាក់នៅយប់នោះដែរ!

ក្រោយភ្លៀងផ្លូវរអឹល នាងខំតោងរកចាប់ដៃប្តី បន្តែគាត់គិតតែដើរម្នាក់ឯងដោយមិនខ្វល់ពីនាងសោះ
ពេលនោះ ចិត្តនាងប្រែជាត្រជាក់ដូចទឹកកក។

ចាប់ពីពេលនោះមក នាងមិនត្រូវការមើលថែរបស់គាត់ទៀតឡើយ។

ទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិ នាងចង់ឲ្យប្តីទៅចូលរួមជាមួយ តែប្តីថារវល់ធ្វើការថែមម៉ោង។ ឃើញគេទៅជាគូៗ នាងក៏ខលទៅប្តីម្តងទៀត តែបែរជាឮសំលេងផឹកស៊ីសើចសប្បាយ ចាប់ពីពេលនោះមកចិត្តនាងបានស្លាប់បាត់ហើយ។ ហើយក៏មិនត្រូវការគាត់ទៅកំដរទៀតដែរ។

កូនឈឺក្តៅខ្លួនខ្លាំង នាងភ័យស្លន់ស្លោខលរកប្តី សម្តីទីមួយដែលនាងស្តាប់ឮ ៖

” ភ្លើទេហេ! មើលកូនយ៉ាងម៉េចបានបណ្តោយឲ្យកូនឈឺ ហើយម៉េចមិនប្រញាប់នាំកូនទៅពេទ្យ!?”

ចិត្តនាងប្រៀបដូចកាំបិតរាប់ពាន់ចាក់ទម្លុះបេះដូង

ចាប់តាំងពីពេលនោះមក ពេលដែលនាងគ្មានទីពឹង ត្រូវការជំនួយបំផុត ក៏នាងមិនប្រាប់ប្តីឲ្យដឹងទៀតដែរ!

ធ្លាប់បានអានពាក្យមួយឃ្លា បើសិនជាពេលដែលនាងត្រូវការអ្នកបំផុត គឺប្រៀបដូចជាអ្នកលោតឆ័ត្រយោងត្រូវការឆ័ត្រដូច្នោះដែរ បើនៅពេលនោះគ្មានវត្តមានរបស់អ្នកទេ អ៊ីចឹងពេលក្រោយៗទៀតក៏មិនបាច់មានវត្តមានរបស់អ្នកជារៀងរហូត។

នេះគឺជាអារម្មណ៍ពិតរបស់មនុស្សស្រីប្រសិនបើនាងត្រូវការអ្នក អ្នកគឺជាអ្វីៗគ្រប់យ៉ាងរបស់នាង។

ប្រសិនបើនាងឈប់ត្រូវការអ្នកទៀតហើយ អ៊ីចឹងអ្នកគឺលេងមានន័យសំរាប់នាងទៀតហើយ។

ចុងក្រោយជូនពាក្យមួយដល់អ្នកទាំងអស់គ្នា:

ចាំទុក ពេលខ្ញុំនៅស្តាយស្រណោះអ្នក អ្នកគួរចេះថែរក្សាខ្ញុំវិញផង

ខ្ញុំអាចសម្របតាមអ្នក ខ្ញុំក៏អាចប្តូរអ្នកចេញដូចគ្នា។

អាវដែលរហែក មិនអីទេ អាចប៉ះវិញបាន!

សាច់ដែលមុតរបួស មិនអីទេ អាចដេរជិតបាន!

តែចិត្តដែលរហែកហើយ គឺមិនងាយនឹងដេរបានទេ!

ឈឺ កុំចាំដល់ខ្ញុំយំ ទើបអ្នកនិយាយថាអាណិតខ្ញុំ!

កុំចាំដល់ខ្ញុំប្រាប់ថាហត់នឿយហើយ បានអ្នកចេះនឹកឃើញកំដរខ្ញុំ!

កុំចាំដល់ខ្ញុំចាកចេញហើយ ទើបអ្នកនិយាយថានៅស្រលាញ់ខ្ញុំ!

ប្រសិនបើខ្ញុំចាកចេញហើយ គឺគ្មានថ្ងៃខ្ញុំបកក្រោយវិញទេ!

ប្រភព : Coco02.net
បកប្រែ : សុខ គឹមទៀវ

Loading...