kalib9

ទំហំនៃការឈឺចាប់របស់មនុស្សស្រី ក្នុងថ្ងៃឆ្លងទន្លេ

ទំហំនៃការឈឺចាប់របស់មនុស្សស្រី ក្នុងឆ្លងទន្លេ

ធម្មជាតិមនុស្សស្រី ទោះបីមិនចង់ ក៏ត្រុវតែឆ្លងកាត់ដំណាក់កាលមួយនេះ ដោយចៀសមិនផុតឡើយ ឱ្យតែរៀបការមានស្វាមីមានកូន។ នេះជាការលះបង់ដ៏ធំធេងបំផុតរបស់នាង ដោយគ្មានល័ក្ខខណ្ឌទេ ព្រោះនេះជាតួនាទីរបស់នាង។

ការលះបង់មួយនេះហើយ ដែលស្វាមីគ្រប់រូបគួរតែតបស្នងសងនាងវិញ ដោយការថ្នាក់ថ្នម មើលថែយកចិត្តទុកដាក់ ដឹងទុក្ខធុរៈរបស់នាង គ្មានអ្វីសំខាន់សម្រាប់នាង ជាងកម្លាំងចិត្ត ការស្រឡាញ់អាណិត យកចិត្តទុកដាក់ពីប្ដីរបស់នាងនោះទេ។

– លំបាកប៉ុនណាក៏ត្រូវតែទ្រាំ

– ឈឺចាប់កម្រិតណាក៏ត្រូវតែទ្រាំ

– ប្រឈមនឹងគ្រោះថ្នាក់បែបណាក៏ត្រូវតែទ្រាំ

អ្វីៗគ្រប់យ៉ាងនាងត្រូវតែទ្រាំ ដើម្បីកូន ដើម្បីប្ដី ដើម្បីគ្រួសាររបស់នាង។ ការឈឺចាប់មួយនេះ គ្មាននរណាអាចយល់បាន ក្រៅតែពីនាងខ្លួនឯងនោះទេ។ អ្វីដែលប្ដីអាចធ្វើបាន គឺត្រឹម សម្លឹងមុខនាង ស្ដាប់សំឡេងនៃការឈឺចាប់របស់នាងតែប៉ុណ្ណោះ។

អរគុណបង សម្រាប់ការនៅក្បែរ មើលថែប្រពន្ធម្នាក់នេះ អរគុណ ដែលមិនទុកនាងចោលឱ្យនៅកម្សត់ម្នាក់ឯង។

48368116_2132593596808349_1084916109133479936_n (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
32
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48220036_2132593723475003_4056240017117282304_n (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48323904_2132593890141653_7464695779408478208_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48356486_2132593746808334_7795014116346691584_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48172964_2132593826808326_7629065955942858752_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធ : TSR Sharing
រូបភាព : Ah Ry Nuon
អត្ថបទ : Panha Roth

Loading...