kalib9

ម្ដាយប្រាប់កូនស្រីក្នុងថ្ងៃការ កូនស្រី!កូនត្រូវចាំថា …

កូនស្រីម្ដាយ កូនធំហើយ មិនមែនកូនក្មេងទៀតទេ ដូច្នេះ កូនត្រូវតែចេះអត់ធ្មត់ឱ្យបានខ្ពស់ ព្រោះកូនជាមេផ្ទះ កូនជាឧត្តភរិយា កូនជាអ្នកម្ដាយដ៏ល្អ របស់គ្រួសារតូចរបស់កូន កូនត្រូវចេះគិតឱ្យបានវែងឆ្ងាយ​។

កូនជាមនុស្សដឹងក្ដី មុនធ្វើអ្វី មុននិយាយអ្វី កូនស្រីដឹងគិតឱ្យបានល្អិតល្អន់ គិតមុននិយាយ ទើបមិនខុសណាកូន កុំឱ្យសម្ដីរបស់កូនក្លាយជាមុខកាំបិត ធ្វើបាបចិត្តអ្នកណា ជាពិសេស ស្វាមីរបស់កូន។

48374903_365705210852422_1300644276232781824_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កូនមិនមែនកូនក្មេងទៀតទេ កុំចង់បានអ្វីតាមតែចិត្តខ្លួនឯង កាលនៅជាមួយម៉ាក់ប៉ា កូនត្រូវការអ្វី ក៏ម៉ាក់ប៉ាដែរ តែពេលនេះ កូនមានគ្រួសារហើយ ទោះស្វាមីកូនមិនថាអី តែខ្លួនឯងត្រូវដឹងថា គ្រួសារកូនត្រូវការអ្វីជាចាំបាច់ លុយកូនយកពីម៉ាក់ប៉ា គឺស្រួលណាស់ តែម៉ាក់ប៉ារកមិនមែនស្រួលទេ ដូច្នេះ ស្វាមីកូនក៏ដូចគ្នា អ៊ីចឹង កូនត្រូវចេះសន្សំទុកដាក់ សម្រាប់អនាគតគ្រួសារកូន និងដើម្បី ចៅៗរបស់ម៉ាក់ប៉ា។

កូនស្រី ជាស្ត្រីគ្រប់ល័ក្ខ វាពិបាកនឹងធ្វើណាស់សម័យនេះ តែម៉ាក់ជឿថា កូនស្រីម៉ាក់ជា ស្ត្រីដែលពូកែអត់ធ្មត់ សង្កត់ចិត្ត ជាស្ត្រីដែលមានហេតុផល ជាស្ត្រីដែលយល់ការងាររាក់ជ្រៅ មិនមែនពូកែតែមួម៉ៅ ក្ដៅក្រហាយ រករឿងឈ្លោះនោះឡើយ។

48385078_1422613721208796_7724629708423299072_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កូនស្រីហា៎ ធម្មតាមនុស្សប្រុស គេតែងតែ​ស៊ីផឹកតិចតួច បើកូនល្អ កូនមានហេតុផល កូនចិត្តត្រជាក់ ប្ដីនឹងខ្លាចកូនវិញ គេមិនហ៊ានបំពាន ឬក្បត់យើងទេ។

ក្នុងគ្រួសារ ស្វាមីជាភ្លើង គឺភ្លើងបំភ្លឺ ចឹងភរិយា គឺជាទឹក ទឹកដែលត្រជាក់ ទឹកដែលប្រោសព្រំក្នុងជីវិតគូរបស់កូន។

កូនស្រី កុំឱ្យសោះណា កុំទាមទារនេះ ទាមទារនោះ ព្រោះតែឃ់ើញប្ដីគេ ទិញឱ្យប្រពន្ធគេ ឃើញប្ដីគេនិយាយពីរោះផ្អែមមុត កូនត្រូវដឹង មនុស្សប្រុសទាំងអស់មិនដូចគ្នាទេ​ អត្តចរិតក៏មិនដូចគ្នាដែរ សំខាន់ គេជាប្ដីល្អ ស្មោះត្រង់នឹងកូន​។

48396383_1422613597875475_8212543280353640448_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

និយាយទៅ មនុស្សប្រុសមានច្រើនប្រភេទផ្សេងៗគ្នា កូនកុំប្រៀបប្ដីកូន ជាមួយនឹងប្ដីគេ កុំជេរប្ដី ប្រមាថប្ដី កុំស្រែក ចង់ជិះជាន់ មើលងាយប្ដី កុំនិយាយពាក្យអាក្រក់ៗដាក់ប្ដី នៅនឹងមុខគេឯង ខុសត្រូវអី និយាយស្ងាត់ៗទៅ កុំថាឡើយអ្នកក្រៅ សូម្បីតែនៅចំពោះមុខកូន ក៏កូនមិនត្រូវឈ្លោះគ្នាដែរ។

ជីវិតប្រពន្ធប្ដី លើសខ្វះអី ត្រូវចេះបន្ថែមឱ្យគ្នា មានរឿងមានបញ្ហា កូនត្រូវប្រើវិធីដក មានរឿងល្អៗ មានក្ដីសុខ កូនត្រូវគុណ មានចំណុចណាអាក់អន់ស្រពន់ចិត្ត កូនត្រូវចែក មានគំនិតល្អៗ​ កូនត្រូវតែរំលែកបូកពិភាក្សាគ្នា។

រៀនអត់ធ្មត់ រៀនសង្កត់ចិត្ត រៀនគិត រៀនមានហេតុផល រៀនយល់ពីគ្នា រៀនសម្របតាមគ្នា រៀនអធ្យាស្រ័យ រៀនអភ័យទោស រៀនកែប្រែកំហុសដែលកើតមាន រៀនតិទៀនដើម្បីស្ថាបនា រៀនមើលថែរក្សាគ្នាឱ្យបានល្អ ទាំងនេះហើយជាជំហរ ដ៏មានក្ដីសុខសុភមង្គលើនៅក្នុងគ្រួសារណាកូន កុំចោលគ្នា កុំបោះបង់គ្នា កុំព្រងើយដាក់គ្នា កុំចង់ចាញ់ឈ្នះគ្នាអី ម៉ាក់ជឿថា កូនស្រីរបស់ម៉ាក់ពូកែ កូនប្រាកដជាអាចធ្វើបានមិនខានឡើយ៕

48366107_365705614185715_6488150164828585984_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48373793_365705130852430_7198300535953293312_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48374116_365704767519133_3010004477940858880_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48375662_365705487519061_781317545427730432_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48376608_365705497519060_2115331853534625792_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48380499_365705200852423_2638086938904494080_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48380642_365705390852404_8923041543829323776_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48381649_365705630852380_1819536021340028928_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48382359_1422613507875484_884038641863622656_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48384991_365705197519090_7379703762509627392_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48385547_365705080852435_5417062278430195712_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48390074_365705114185765_7445683810319990784_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48392308_1422613537875481_7907792488591523840_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48393024_365704964185780_2374972758405677056_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48396852_365705074185769_2174628163433267200_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48404590_365704844185792_2823621975539187712_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48405360_365705260852417_6174127041185579008_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48407311_365705367519073_2298870988802097152_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48408179_1422614011208767_2492646478539915264_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48408484_1422613481208820_8228627636524417024_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48408668_365705397519070_1748083871661948928_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48416921_1422613691208799_6923367597593329664_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48417629_365705654185711_2763258980447813632_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48422655_1422613571208811_7790307308931645440_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
48425210_365704957519114_4691042625917026304_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
49067516_365705357519074_6322274241479704576_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធ : TSR Sharing
អត្ថបទ : Panha Roth

ប្រភពរូបភាព : Nero Imaging និង សម្រស់ កំពង់ចាម ស្ទូតឌីយោ 

Loading...