kalib9

ខ្ញុំដឹងថា ខ្ញុំជាមនុស្សគួរឱ្យធុញណាស់សម្រាប់អ្នក តែក៏ព្រោះខ្ញុំ … ទើបខ្ញុំក្លាយជាមនុស្សគួរឱ្យធុញបែបហ្នឹង

មើលមកខ្ញុំវាគួរឱ្យធុញទ្រាន់ណាស់

– ជាការពិត ព្រោះតែខ្ញុំខ្វះចិត្តស្រឡាញ់ ទើបខ្ញុំខំស្រឡាញ់អ្នក …

– ជាការពិត ព្រោះតែខ្ញុំខ្វះអារម្មណ៍កក់ក្ដៅ ទើបខ្ញុំចេះតែព្យាយាមយកចិត្តទុកដាក់ បារម្ភពីអ្នក …

– ជាការពិត ព្រោះតែខ្ញុំខ្វះអ្នកកំដរ ទើបខ្ញុំខំឆ្លៀតពេល ទោះរវល់ប៉ុនណា ក៏ខ្ញុំចង់នៅក្បែរកំដរអ្នក គ្រប់ទីកន្លែង គ្រប់ពេលវេលា …

– ជាការពិត ព្រោះតែខ្ញុំ ខ្វះអ្នកយល់ចិត្ត ទើបខ្ញុំចេះតែគិត និងព្យាយាមយល់ពីអ្នក …

– ជាការពិត ព្រោះខ្ញុំជាមនុស្សឯកា ទើបចេះតែគិតថា អ្នកក៏ប្រហែលជាឯកាដែរហើយ

– ជាការពិត ព្រោះតែខ្ញុំជាមនុស្សធ្លាប់ខូចចិត្ត ទើបខ្ញុំមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាស ព្រោះខ្លាចអ្នកខូចចិត្ត

– ជាការពិត ដ្បិតអីខ្ញុំយល់នូវអារម្មណ៍តែលតោល ដែលគេតែងទុកខ្ញុំចោល ទើបខ្ញុំខំ បំពេញតួនាទី ជាមនុស្សកំដរ ជាសសរសម្រាប់អ្នកផ្អែក ជាភ្នែកជាច្រមុះ ចាំមើលថែការពារអ្នក …

ទាំងខ្ញុំដឹងថា អ្នកធំហើយ អ្នកមិនមែនជាក្មេងទេ តែហេតុអ្វីក៏ខ្ញុំនៅតែធ្វើទង្វើអស់ទាំងហ្នឹង ទាំងដឹងថាអ្នកមិនចូលចិត្ត អ្នកធុញ អ្នកស្អប់ តែខ្ញុំចង់ឱ្យអ្នកដឹងថា ព្រោះតែការស្រឡាញ់ដ៏លើសលប់ ទោះអ្នកស្អប់ក៏មិនព្រមចាកចេញ សម្រាប់ខ្ញុំ ក្ដីស្រឡាញ់ គឺជាការបំពេញនូវតួនាទី ទង្វើយកចិត្តទុកដាក់ មិនមែនត្រឹមតែពាក្យសម្ដីនោះទេ…

តែគ្រប់យ៉ាង វាបានត្រឹមតែ​ភាពធុញថប់ តប់ប្រមល់ សម្រាប់អ្នកតែប៉ុណ្ណោះ សុំទោស! បើគ្រាន់តែខ្ញុំស្រឡាញ់ និងព្យាយាមមើលថែអ្នកខ្ញុំខុស ខ្ញុំពិតជាសុំទោស! តែមនុស្ស ដែលអាចទទួលបានគ្រប់យ៉ាងពីខ្ញុំ គឺមានតែអ្នកតែម្នាក់ប៉ុណ្ណោះ ទោះកន្លង ខ្ញុំធ្លាប់ស្រឡាញ់អ្នកណា ក៏ខ្ញុំមិនដែលបង្ហាញកាយវិការ ការយកចិត្តទុកដាក់បែបហ្នឹងចំពោះគេដែរ ហើយតទៅថ្ងៃមុខ ខ្ញុំក៏មិនធ្វើបែបហ្នឹង ចំពោះអ្នកណាទៀតឡើយ

#ស្បថថាឈប់ធ្វើល្អជាមួយអ្នកណា_ក៏មិនត្រូវការអ្នកណាមកជំនួសអ្នកដែរ

រក្សាសិទ្ធ : TSR Sharing #PanhaRoTH

Loading...