kalib9

ចង់ឡើងបានខ្ពស់ កុំភ្លេចថា គ្រប់កាំដែលយើងឡើងទៅ វាសុទ្ធតែលំបាក វាប្រៀបបាននឹងមុខកាំបិតអ៊ីចឹង

គ្រប់ជំហាននៃជីវិត សុទ្ធតែអាចធ្វើឱ្យយើងរបួសបានយ៉ាងងាយ

ចង់ឡើងបានខ្ពស់ កុំភ្លេចថា គ្រប់កាំដែលយើងឡើងទៅ វាសុទ្ធតែលំបាក វាប្រៀបបាននឹងមុខកាំបិតអ៊ីចឹង។

រាល់ភាពជោគជ័យនៃបុគ្គលម្នាក់ៗ វាបានលាក់នូវការឈឺចាប់រាប់មិនអស់ មានពេលខ្លះនោះ ក៏អស់សង្ឃឹម សឹងតែបោះបង់ចោលគ្រប់យ៉ាង លែងចង់បាន លែងត្រូវការ ក៏លែងប្រាថ្នាអ្វីទៀតដែរ …

តែបើគិតក្រឡេកមកវិញ មានជីវិត មិនត្រូវអស់សង្ឃឹមឡើយ មុននឹងអ្នកចង់បោះបង់អ្វីក៏ដោយ ត្រូវសួរខ្លួនឯងសិនថា ប្រឹងអស់ពីសមត្ថភាពហើយឬនៅ?

ខំអស់ហើយឬនៅ? បើចង់បោះបង់ ចុះដំបូង ចាប់ផ្ដើមធ្វើអ្វី? បើបោះបង់ តើបានអ្វីប្រសើរជាងការបន្តនោះ?

ពេលខ្លះ នៅតែមួយជំហាន ឬមួយកាំទៀតប៉ុណ្ណោះ យើងនឹងជោគជ័យ គឺមានន័យថា អ្វីដែលអ្នកខំពីដំបូងមកគឺ សូន្យ ត្រូវអាសារបង់ហើយ ។

កុំអាលអស់សង្ឃឹម ជីវិតហ្នឹងមិនទាន់អស់ពេលនេះទេ

កុំចេះតែបាក់ទឹកចិត្ត ជីវិតហ្នឹងត្រូវការស្នាមញញឹមនិងកម្លាំងចិត្តគ្រប់ពេល

ផ្ដល់ឱ្យខ្លួនឯង មុននឹងទាមទារឱ្យគេផ្ដល់ឱ្យ

ធ្វើដើម្បីខ្លួនឯង មុននឹងចង់ឱ្យគេធ្វើអ្វីៗដើម្បីយើង

ស្រឡាញ់ខ្លួនឯងសិន មុននឹងចង់ឱ្យគេស្រឡាញ់យើងវិញ…៕

រក្សាសិទ្ធ : TSR Sharing #PanhaRoth

Loading...